ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ឧ​ត្ត​មានជ័យ​លេប​ត្របាក់​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​ទាំង​ឆ្អឹង​

0

ឧ​ត្ត​មានជ័យ​៖ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ឧ​ត្ត​មានជ័យ​លោក​ឆឹ​ម តឿ បច្ចុប្បន្នកំពុង​រង​នូវ​ការ​រិៈ​គន់​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ង តាមរយៈ​ការ​ស៊ីដាច់​ប្រាក់ខែ​ទាំងស្រុង​របស់​គ្រូ​ពុទ្ធិកសិក្សា​នា​ឆ្នាំ​២០១២ និង​ស៊ីដាច់​ស្ទើ​ទាំងស្រុង​នូវ​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​សំរាប់​ឆ្នាំ​២០១៣​ចំនួន​១៥​អង្គ​/​នាក់ បន្ថែម​លើសពីនោះ​ទៀត ប្រធាន​មន្ទីរ​រូបនេះ​បាន​ប្រើពាក្យ​សម្តី​ពុំគប្បី​មកលើ​ព្រះសង្ឃ ភាព​ច្រ​ងែ​ង​ច្រងាង​ដោយ​មិន​សាក​សំ​កាន់ដំណែង​ជា​ប្រធាន​មន្ទីរ​។​ ព្រះ​តេជគុណ​ភៀក ប៊ុន​ធៀន ជា​គ្រូ​ពុទ្ធិកសិក្សា​ឆ្នាំ​២០១៣ និង​ជា​ព្រះចៅអធិការ​វត្ត​ដំណាក់​គី​រី​សាគ​គូ​ក្នុង​ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​មានជ័យ​បាន​មាន​សង​ដិ​កា​រថា​សំរាប់​ឆ្នាំ​២០១៣​ព្រះអង្គ​បានធ្វើ​ជា​គ្រូ​ពុទ្ធិកសិក្សា​បង្រៀន​ដល់​ភិក្ខុ សាមណេ​នៅក្នុង​វត្ត

ប៉ុន្តែ​ក្រោយពី​ការបញ្ចប់​ការបង្រៀន​នា​ចុងឆ្នាំ​២០១៣​កន្លងមកនេះ មន្ទីរ​ធម្មការ​ខេត្ត​ឧ​ត្ត​មានជ័យ​ដែលមាន​លោក​ឆឹ​ម តឿ ជា​ប្រធាន​បាន​បើក​ប្រាក់ខែ​ប្រគេន​ព្រះអង្គ​បានត្រឹមតែ​៧០​ម៉ឺន​រៀល​នៅ​ខ្វះ​៧០​ម៉ឺន​រៀល​ទៀត​ដោយ​គេ​អះអាងថា​សូម​ជំពាក់​សិន ហើយ​គ្រូ​មួយចំនួនទៀត​ប្រាក់ខែ​របស់​គាត​ត្រូវគេ​ស៊ីដាច់​ទាំងស្រុង​។​ព្រះអង្គ​បាន​បន្តថា​សំរាប់​គ្រូ​ពុទ្ធិកសិក្សា​ឆ្នាំ​២០១២​នៅ​ទូទាំង​ខេត្ត​ឧ​ត្ត​មានជ័យ​គឺ​ប្រាក់ខែ​របស់​គ្រូ​ទាំងអស់​គឺ​ត្រូវបាន​មន្ទីរ​ធម្មការ​

និង​សាសនា​ស៊ីដាច់​ទាំងស្រុង​គ្មាន​គ្រូ​ណា​ម្នាក់​ទទួលបាន​ប្រាក់​មួយ​សេន​ទេ​។​ចំណែក​ឆ្នាំ​២០១៣​ខណៈពេល​រាជរដ្ឋាភិបាល​រឹតបន្តឹង​ពី​ការ​កាត់​ឬ​ស៊ីដាច់​ប្រាក់ខែ​នោះ មន្ទីរ​ធម្មការ​បាន​បើក​ប្រគេន​និង​ជូន​គ្រូ​ខ្លះ​បាន​ត្រឹម​៧០​ម៉ឺន​រៀល ឯ​គ្រូ​មួយចំនួនទៀត​ត្រូ​ប្រធាន​មន្ទីរ​ស៊ីដាច់​ទាំងស្រុង​ដូច​មុន​ដដែល​។​

ក្រៅពី​អំពើពុករលួយ​លោក​ប្រធាន​មន្ទីរ​ធម្មការ​ឆឹ​ម តឿ បញ្ចេញ​ភាព​ច្រ​ងែ​ង​ច្រងាង​និង​ប្រើ​សម្តី​អសុរោះ​មកលើ​ព្រះសង្ឃ​ហាក់​ប្បី​ព្រះសង្ឃ​នៅក្នុង​ខេត្ត​ជា​ខ្ញុំ​កញ្ចះ​របស់​គាត ចំពោះ​សំរាប់​ព្រះ​មិន​ប្រកាន់​ខឹង​នោះទេ ព្រោះ​ព្រះអង្គ​យល់ថា​គាត់​ជា​មនុស្ស​មិន​ធ្លាប់​បួស​រៀន ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ​និង​សាសនា​មិនគួ​តែងតាំង​មនុស្ស​បែបនេះ​ធ្វើជា​ប្រធាន​មន្ទីរ​នោះឡើយ​។​សកម្មភាព​របស់លោក​ឆឹ​ម តឿ មិនមែនជា​អ្នក​លើកស្ទួយ​ព្រះពុទ្ធសាសនា​ផ្ទុយទៅវិញ​គាត​ជា​អ្នក​ជាន់ជ្លី​ព្រះពុទ្ធសាសនា​។ ហើយ​ករណី​លោក​ប្រធាន​មន្ទីរ​ឆឹ​ម តឿ គួ​តែ​ក្រសួង​ធម្មការ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​វិធានការ​។​

ចំណែក​លោក​ប្រធាន​មន្ទីរ​ធម្មការ​ឆឹ​ម តឿ បាន​និយាយថា​រូបគាត់​បើកប្រាក់​ខែ​ជូន​គ្រូ​អស់ហើយ​នៅសល់តែ​គ្រូ​មួយចំនួន​ដែល​មិនបាន​បង្រៀន​ទើប​គេ​មិន​មក​បើក រួច​លោក​ក៍បិត​ទូរស័ព្ទ​ទាំង​កំហឹង​។​សម្តី​របស់លោក​ឆឹ​ម តឿ អះអាង​នោះ​គ្រាន់តែ​ជាការ​ដោះសារ បើសិន​គ្រូ​ទាំងនោះ​មិន​បង្រៀន​ហេតុអ្វី​? បានជា​គាត​ធ្វើ​របាយ​ការសុំ​ដក​សាច់ប្រាក់​មក​ធ្វើ​អ្វី​? ព្រោះថា​មុន​និង​ដក​ប្រាក់ខែ​បាន​គឺ​មន្ទីរ​បានធ្វើ​របាយការណ៍​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ទើប​អាច​ដក​ប្រាក់​ពី​ធនាគារ​បាន​តាមរយៈ​ជំនាញ​ពាក់ព័ន្ធ​យ៉ាងច្រើន​ជា​អ្នកត្រួតពិនិត្យ​ឬមួយ​គាត​បង្កើត​ឈ្មោះ​គ្រូខ្មោច​ដើម្បី​ស៊ីលុយ​រដ្ឋ​៕ ​

សូម​រំលឹកថា​សំរាប់​មន្ទីរ​ធម្មការ​និង​សាសនា​ក្រៅពី​ខេត្ត​ឧ​ត្ត​មានជ័យ​គឺមាន​ខេត្ត​ជាច្រើន​មាន​បញ្ហា​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ង​ពាក់ព័ន្ធ​អំពី​ការ​កាត់​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​ឆ្នាំ​២០១៣​ដូចខាងក្រោម​៖​ខេត្តព្រៃវែង​បាន​កាត់​ប្រាក់ខែ​ពី​គ្រូ​ពុទ្ធិកសិក្សា​ចំនួន​៦០​អង្គ​/​នាក់​ក្នុង​មួយអង្គ​/​នាក់​២៨​ម៉ឺន​រៀល​៕ ខេត្តបន្ទាយមានជ័យ​មាន​គ្រូ​ខ្លះ​បើកប្រាក់​គ្រប់​ចំនួន​ចំពោះ​អ្នក​ធ្លាប់​ប្តឹង​តវា គ្រូ​ខ្លះ​មិនត្រូវ​បាន​គេ​បើកប្រាក់​ឲ្យ​ទេ ដូច​គ្រូ​ឈ្មោះ​ភ​ន់ ភឿន នៅ​ក្រុង​សិរីសោភ័ណ គ្រូ​ឈ្មោះ​សារិទ្ធ គ​ន្ធា នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​ជាដើម​៕​

ខេត្តបាត់ដំបង​គ្រូ​ពុទ្ធិកសិក្សា​ចំនួន​១២៨​អង្គ​/​នាក់​គឺ​ត្រូវបាន​មន្ទីរ​ធម្មការ​កាត់​ក្នុង​១​ខែ​ចំនួន​១​ម៉ឺន​រៀល​១០​ខែ​១០​ម៉ឺន​រៀល​សំរាប់​គ្រូ​ម្នាក់ៗ​ក្រៅពី​នោះគេ​សុំ​ក្រៅ​មួយចំនួនទៀត ជាមួយគ្នា​នោះ​មន្ទីរ​ធម្មការ​ខេត្ត​មួយ​នេះ​មានឈ្មោះ​គ្រូខ្មោច​ច្រើន​បន្ថែម​លើសពីនោះ​ប្រធាន​មន្ទីរ​លោក​សួន ប៊ុនធឿន​គាត់​មានឈ្មោះ​ត្រូវ​ចូលនិវត្តន៍​រយៈពេល​ប្រមាណ​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មកដល់ពេលនេះ​រូប​គាត​នៅ​ធ្វើជា​ប្រធាន​មន្ទីរ​ដោយ​គ្មាន​ប្រាក់ខែ​រស់​ដោយសារ​ប្រាក់​ពុករលួយ ។

ក្រសួង​ធម្ម​ការគួ​តែងតាំង​អនុប្រធាន​ក្តាប់​រួម​ឬ​ប្រធានស្តីទី​សំរាប់​មន្ទីរ​ធម្មការ​ខេត្តបាត់ដំបង​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ជា​គំរូ​អាក្រក់​តទៅទៀត​។​ខេត្តកំពង់ស្ពឺ​គ្រូ​ពុទ្ធិកសិក្សា​១​អង្គ​/​នាក់​ត្រូវ​មន្ទីរ​ធម្មការ​កាត់​៨​ម៉ឺន​រៀលពេល​បើ​ប្រាក់​លើក​ទី​១​។​ខេត្តស្វាយរៀង​គ្រូ​ពុទ្ធិកសិក្សា​ម្នាក់ៗ​ទទួលបាន​ប្រាក់​១៤០​ម៉ឺន​រៀល​គ្រប់​ចំនួន​មិន​ហ៊ាន​កាត់​ទេ

ដោយសា​អ្នកសារព័ត៌មាន​តាម​ប្រកិត​ក្រោយពី​ដក​ប្រាក់​ចេញពី​ធនាគារ​ភ្លាម​និង​ដោយមាន​បំរាម​របស់​អភិបាលខេត្ត ធ្វើ​ឲ្យ​គ្រូ​ម្នាក់ៗ​សប្បាយចិត្ត​ព្រោះ​ឆ្នាំ​២០១២​មន្ទីរ​ធម្មការ​ខេត្តស្វាយរៀង​បាន​លេប​ត្របាក់​ប្រាក់ខែ​គ្រូ​ពុទ្ធិកសិក្សា​ក្នុង​មួយអង្គ​/​នាក់​យ៉ាងតិច​២៨​ម៉ឺន​រៀល​គ្រូ​ខ្លះ​សល់​មិនបាន​៥០​ម៉ឺន​រៀល​ផង​៕​download