​អាមេរិក​លុបចោល​ទណ្ឌ​កម្ម​ចរាចរណ៍ និង​ពាណិជ្ជកម្ម​ជាមួយ​គុយបា​

0

​មតិសាធារណៈ​អាមេរិក ក៏​ដូច​គុយ បា​កាលពី​ថ្ងៃទី​១៥ ខែមករា បានបង្ហាញ ការអបអរសាទរ​ដ​ល់​ប្រធានាធិបតី អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ដែល បានសម្រេច​ដកហូត​ការដាក់ទណ្ឌកម្ម ធ្វើដំណើរ​ចេញ ចូល​គុយបា និង​ទណ្ឌកម្ម ពាណិជ្ជកម្ម ដែល​ចាប់ផ្ដើម​អនុវត្ដ​ន៍​នៅ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៥ ។ ការ សម្រេច​ដកហូត​ទណ្ឌកម្ម​ទាំងនោះ​ជា សញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​ធ្វើឱ្យ​ប្រសើរ ឡើងវិញ​ទំនាក់ទំនង​អាមេរិក​-​គុយ​បាន ដែល​ប្រឈមមុខ​តានតឹង​ដាក់គ្នា​រយៈ ពេល​ជាង​៥០​ឆ្នាំកន្លងមក ។f1​តាម​ការប្រកាស​របស់​ក្រសួង​ហិរញ្ញ វត្ថុ​អាមេរិក ចាប់ពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ ពលរដ្ឋ​អាមេរិក​អាចបំពេញ ទស្សនកិច្ច​ទៅកាន់​គុយបា​បាន​ដោយ​មិន ចាំំ​បាច់​សុំ​លិខិតបញ្ជាក់ ដូច​កាលពីមុន ទៀត​នោះឡើយ ។ កន្លងមក ក្រុម​ជន ជាតិ​អាមេរិក​១២​នាក់​ដើមកំណើត​គុយ បា​ចង់ទៅ​ស្រុកកំណើត​លេង​ចាំបាច់​ត្រូវ តែ​សុំច្បាប់ ធ្វើ​បែបបទ​យ៉ាង​តឹងរ៉ឹង​ទើប អាច​ទៅបាន ប៉ុន្ដែ​ពេលនេះ​អ្វី​គ្រប់យ៉ាង បាន​ប្រសើរឡើង ជា​ភ័ព្វ​សប្បាយ​រីក រាយ​យ៉ាងខ្លាំង​ដល់​ជនជាតិ​គុយបា​ដែល រស់នៅ​អាមេរិក គឺមាន​ឱកាស​ទៅកាន់ ស្រុកកំណើត​ជួបជុំ​

សាច់ញាតិ។​កន្លងមក ពលរដ្ឋ​អាមេរិក​ចង់​ធ្វើ ទស្សនកិច្ច​នៅ​គុយបា ចាំំ​បាច់​ត្រូវតែ​ឆ្លង កាត់​ប្រទេស​ទី​បី ពិសេស​គឺ​ប្រទេស​ម៉ិច ស៊ី​កូ ។ បើទោះបី​ដំណើរ​កម្សាន្ដ​មាន កំណត់ ប៉ុន្ដែ​តាម​តួលេខ​រដ្ឋាភិបាល​គុយ បា​ក្នុង​ឆ្នាំ​២០១២ ក្រោយ​ប្រធានាធិបតី អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បន្ធូរ បន្ថយ​ការធ្វើដំណើរ ពលរដ្ឋ​អាមេរិក​៩៨ ពាន់​នាក់​បានធ្វើ​ទស្សនកិច្ច​ទៅកាន់ ប្រទេស​គុយបា គឺ​កើនឡើង​ទ្វេដង​បើ ប្រៀបធៀប​៥​ឆ្នាំមុន ។ ទាំងនោះ​មិន​គិត ពី​ពលរដ្ឋ​អាមេរិក​ដើមកំណើត​គុយបា ដែល​ទៅ​ស្រុកកំណើត​សួរសុខទុក្ខ​ឡើយ​។​

​ច្បាប់​កំណត់​ថ្មី​មាន​ភាពងាយស្រួល ក្រុមហ៊ុន​ទេសចរណ៍ ក៏ដូចជា​អង្គការ ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក​អាចដាក់​ទុន រកស៊ី​នៅ​ប្រទេស​គុយបា​បាន ។ មួយ​វិញ ទៀត ពលរដ្ឋ​គុយបា​ដែល​រស់នៅ​អា​មេ រិ​ក​អាច​ផ្ញើ​ប្រាក់​ទៅឱ្យ​សាច់ញាតិ​នៅ ស្រុកកំណើត​បាន​យ៉ាង​ងាយស្រួល​ដែល ពីមុន ក្នុង​រយៈពេល​៣​ខែ អាច​ផ្ញើ​លុយ ទៅឱ្យ​អ្នកស្រុក​នៅ​គុយបា​ពី​អាមេរិក បានត្រឹមតែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ។
​ចំណែក​អ្នក​ទេសចរណ៍​អាមេរិក​ក៏ អាច​ទិញ​ទំនិញ​យកតាម​ខ្លួន​ពី​ប្រទេស គុយបា​គិត​ជា​តម្លៃ​ប្រមាណ​៤០០​ដុល្លារ ដែល​ពីមុន​អនុញ្ញាតឱ្យ​ទិញ​ឥ​វ៉ាន់​មាន តម្លៃ​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ ។
​ចា្ប​ប់​ថ្មី​របស់​អាមេរិក​បានអនុញ្ញាត ឱ្យ​ពង្រីក​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​ប្រទេស​គុយបា ។ កាលពី​ឆ្នាំ ២០១៤ ពលរដ្ឋ​អាមេរិក​នាំ​ទំនិញ​ទៅ កាន់​គុយបា​គិត​ជា​ទឹកប្រាក់​តែ​៣០០ លាន​ដុល្លារ​ប៉ុណ្ណោះ ។ មន្ដ្រី​សេត​វិមាន បាន​ទទួលស្គាល់ថា ការនាំចេញ​របស់ អាមេរិក​ទៅកាន់​គុយបា​មាន​គម្លាត​ខ្ពស់ បើ​ប្រៀបធៀប​ទំនិញ​ប្រទេស​ដទៃទៀត ។​
​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នក សារព័ត៌មាន រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ អាមេរិក លោក Jacob Lew បាន បញ្ជាក់ថា ក្រោយពេល​ប្រធានាធិបតី អាមេរិក​ប្រកា​សត​ភ្ជាប់​ទំនាក់​ទំនងជា មួយ​គុយបា​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៤ មក អាមេរិក​បានចាប់ផ្ដើម​អនុវត្ដ​ន៍ គោលនយោបាយ​ដោយ​ជួយ​ឱ្យ​ទំនាក់ ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ ថែមទៀត ក្រោយ​រយៈពេល​៥៤​ឆ្នាំ​ដែល អាមេរិក​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស គុយបា ។
​ចំណែក​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម អាមេរិក លោក Penny Pritzker ក៏ មាន​គម្រោង​ដឹកនាំ​គណៈប្រតិភូ​បំពេញ ទស្សនកិច្ច​ទៅកាន់​ប្រទេស​គុយបា​នៅ ចុងឆ្នាំ​២០១៥​ខាងមុខនេះ​ដើម្បី​ស្ទាប ស្ទង់​ទីផ្សារ​នៅ​គុយបា​ដើម្បី​បង្កើន​ពាណិជ្ជ កម្ម​ប្រទេស​ទាំងពីរ ។f3ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​រដ្ឋមន្ដ្រីការបរទេស​លោក ច​ន ឃើ​រី បានបង្ហាញ​ក្ដីសង្ឃឹម​ថា អាច នឹង​ក្លាយជា​ប្រធានាធិបតី រដ្ឋមន្ដ្រី​ការ បរទេស​ដំបូង​គេ​បង្អស់​ដែល​បំពេញ ទស្សនកិច្ច​ទៅកាន់​ប្រទេស​គុយបា ។ ​ប៉ុន្ដែ​ដំណើរការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ ទំនាក់ទំនង​អាមេរិក គុយបា​ក៏​ជួប​ឧ​ប សគ្គ​ជាច្រើន​ក្នុង​រដ្ឋសភា​ដែលជា​កន្លែង សម្រេច​ចុង​ក្រោយពី​ការលុបចោល ទណ្ឌកម្ម​គុយបា​ស្ថិតនៅលើ​តំណាងរាស្ដ្រ មកពី​គណបក្ស​សាធារណរដ្ឋ ។ បច្ចុប្បន្ន គណបក្ស​សាធារណរដ្ឋ​បាន​គ្រប់គ្រង សំឡេង​ភាគច្រើន ទាំង​នៅក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​បង្ក​ផល​លំបាក​យ៉ាង ខ្លាំង​ដល់​ការអនុម័ត​គោលនយោបាយ នានា​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា បាន ដាក់ចេញ ។ ​តំណាងរាស្ដ្រ​មួយចំនួន​មកពី​គណ បក្ស​សាធារណរដ្ឋ ក្នុងនោះ​មាន​សមា ជិ​ក​ព្រឹទ្ធសភា Marco Rubio មកពី​រដ្ឋ ផ្ល័​រ​រី​ដា នៅតែ​ប្រឆាំង​ទៅនឹង​ការផ្លាស់ ប្ដូរ​ទំនាក់ទំនង​រវាង​អាមេរិក នឹង​គុយបា​។ តំណាងរាស្ដ្រ​មកពី​គណបក្ស​សាធារណ រដ្ឋ​ក៏បាន​គិតគូរ​ដល់​ការរារាំង​ផ្លាស់ប្ដូរ ទំនាក់ទំនង ក៏ដូចជា​បំណង​បើក​ស្ថានទូត អាមេរិក​ឡើងវិញ​នៅ​គុយបា ។
​ចំណែក​លោកស្រី Julie Sweing អ្នកឯកទេស​ស្ដីពី​គុយបា​ដែលមាន​បទ ពិសោធ​យូរ​ឆ្នាំ​បាន​បញ្ជាក់ថា ការ សម្រេច​របស់​ប្រធានាធិបតី​អូ​បា​ម៉ា ជា ជំហាន​វិជ្ជមាន​មួយ​ដែល​ពលរដ្ឋ​ប្រទេស ទាំង​ពីរបាន​ស្វាគមន៍​ដោយ​ចិ​ត្ដ​ស្មោះ ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​អាច ធ្វើឱ្យ​ពលរដ្ឋ​ប្រទេស​ទាំងពីរ​កាន់តែ​មាន ភាពជិតស្និទ្ធ​នឹង​គ្នា​បញ្ចប់​ទស្សនៈ​ផ្ទុយ គ្នា​។ ការបង្កើន​ទំនាក់ទំនង នឹងធ្វើ​ឱ្យ​គ្រប់ វិស័យ​នៅក្នុង​ប្រទេស​គុយបា​មាន​ភាព ល្អប្រសើរ ចំណែក​ក្រុមហ៊ុន​អាកាស ចរណ៍​អាមេរិក​អាចមាន​ជើងហោះហើរ ពាណិជ្ជកម្ម​សម្ដៅទៅ​ប្រទេស​គុយបា តែម្ដង ។f2ក្នុងដំណាក់កាល​ធ្វើឱ្យ​ប្រសើរឡើង វិញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​២០១៥ ឧបការី​រដ្ឋ មន្ដ្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក តំបន់​អាមេរិក​ឡាទីន លោកស្រី Rober ta Jacobson នឹង​បំពេញ​ទស្សនកិច្ច ទៅកាន់​រដ្ឋធានី​រ៉ា​វ៉ា​ណា ដើម្បី​ពិភាក្សា ជាមួយ​មន្ដ្រី​គុយបា​ពី​ជំ​ហ៊ាន​ខាងមុខ​ទៀត នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី ក្នុងនោះ​មាន ទាំង​គម្រោង​បើក​ស្ថានទូត​អាមេរិក​នៅ ទីនោះ​វិញ ។​
​ការសម្រេច​បញ្ចប់​ទណ្ឌ​កម្ម បង្កើន ទំនាក់ទំនង​រវាង​អាមេរិក នឹង​គុយបា ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង មិន​ត្រឹម តែ​ពលរដ្ឋ​អាមេរិក គុយបា​ប៉ុណ្ណោះ​ទេ ពលរដ្ឋ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ក៏ បាន​ចូលរួម​អបអរសាទរ​ពី​ការសម្រេច ទាំងនោះ ។ សកម្មភាព​ខាងលើ​នឹង​ជួយ ឱ្យ​ប្រទេស​គុយបា​រួច​ផុតពី​ទណ្ឌកម្ម​ពី វិបត្ដិ​សេដ្ឋកិច្ច អាច​ចូលរួម​ជាមួយ សហគមន៍​អន្ដរជាតិ​នៅ​គ្រប់​វិស័យ គ្រប់​ទិស​ទិស​ដោយ​មិន​មានការ​ព្រួយ បារម្ភ​ដូច​មុន​ទៀតឡើយ 9