មានទស្សនៈខុសៗគ្នាជាច្រើនពីមន្ដ្រី ជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលចិនជុំវិញ សកម្មភាពវាយប្រហារទៅលើទីស្នាក់ ការកាសែតត្លុកបារាំង Charlie Hebdo បណ្ដាលឱ្យអ្នកសារព័ត៌មាន៩នាក់ស្លាប់ និងប៉ូលិសពីរនាក់ ។ សារព័ត៌មានក្លូប ប៊លថាមរបស់ចិនបានផ្សព្វផ្សាយអត្ថ បទវិភាគពីបញ្ហាខាងលើ ។
ក្នុងពេលដែលមានទស្សនៈរិះគន់ មួយចំនួនស្ដីពីចិនមិនបានបញ្ជូនតំណាង របស់ខ្លួនទៅចូលរួមក្នុងពិធីដង្ហែក្បួន ព្យុហយាត្រាដែលមានមេដឹកនាំជិត ៥០ប្រទេសមកពីជុំវិញពិភពលោកចូល រួមនៅទីក្រុងប៉ារីស ។ មានទស្សនៈមួយ ចំនួនបានបញ្ជាក់ថា អឺរ៉ុបកំពុងធ្លាក់ក្នុង ដំណាក់កាលនៃសង្គ្រាមសាសនា និង វប្បធម៌ប្រាកដជាផ្ដល់ផលប្រយោជន៍ជា ច្រើនដល់ប្រទេសចិន ទាំងនោះហើយ ជាមូលហេតុដែលចិនមិនបានបញ្ជូន តំណាងទៅចូលរួមនៅក្នុងការដង្ហែក្បួន ដើម្បីរក្សាសម្ពន្ធមិត្ដជាមួយអ៊ិស្លាម ផ្សេងទៀតដែលខឹងសម្បាជាមួយលោក ខាងលិច ។
កាលពីថ្ងៃទី១៤ ខែមករា ទស្សនាវដ្ដី Charlie Hebdo បានផ្សព្វផ្សាយរូប ត្លុកថ្មីពីព្រះមហាម៉េដ ស្លៀកសម្លៀក បំពាក់ពណ៌ស បង់កក្រម៉ា និងមានទឹក ភ្នែកស្រក់ចុះដោយនៅខាងក្រោមសរ សេរអក្សរថា ខ្ញុំជាឆាលី ហើយរឿងរ៉ាវ នឹងត្រូវបានលើកលែងទោស ។
សកម្មភាពខាងលើធ្វើឱ្យក្រុមអ្នក កាន់សាសនាអ៊ិស្លាម ពិសេសក្រុមនិកាយ សាន់នីមានការខឹងសម្បាយ៉ាងខ្លាំង ខណៈ ដែលព្រះដែលខ្លួនគោរពបូជារាល់ថ្ងៃរង ការប្រមាថមាក់ងាយ ។ មិនត្រឹមតែ ប៉ុណ្ណោះ រូបត្លុកឌឺដងប្រមាថត្រូវបាន កាសែតបារាំងផ្សព្វផ្សាយកើនឡើង រហូតដល់៧លានច្បាប់ធ្វើឱ្យកំហឹងពុះ កញ្ជ្រោលនៅគ្រប់ទិសទីជុំវិញពិភព លោកសម្រាប់អ្នកកាន់សាសនាអ៊ិស្លាម។
ការដែលផ្សព្វផ្សាយរូបត្លុកថ្មីបាន ជំរុញឱ្យមានការប៉ះទង្គិចគ្នារវាងសង្គម វប្បធម៌អឺរ៉ុបនឹងសង្គមវប្បធម៌អ៊ិស្លាម នៅជុំវិញពិភពលោក ។ ជាការពិត ណាស់ការវាយប្រហារទៅលើកាសែត បារាំងបានបង្ហាញយ៉ាងច្បាស់ថា ក្រុម ភេរវកម្មបានសម្រេចគោលដៅរបស់ ខ្លួន ។ ចំណែកអាមេរិកវិញ បើទោះបី គាំទ្រដល់កាសែតត្លុកបារាំង ប៉ុន្ដែមិន មានសារព័ត៌មានអាមេរិកណាមួយផ្សព្វ ផ្សាយពីរូបត្លុករបស់កាសែតបារាំងនោះ ឡើយ ។ កាសែតអាមេរិកបានរក្សាការ ផ្សាយមិនមានការពាក់ព័ន្ធទៅនឹងសកម្ម ភាពវាយប្រហារភេរវកម្មនោះឡើយ ។
អ្វីដែលគេកត់សម្គាល់នោះនៅក្នុង ពិធីដង្ហែក្បួនព្យុហយាត្រា ប្រឆាំងការ វាយប្រហារភេរវកម្ម អាមេរិកមិនបាន បញ្ជូនមន្ដ្រីតំណាងជាន់ខ្ពស់ណាមួយទៅ ចូលរួមនោះឡើយ ។ ទាំងនោះបានស បញ្ជាក់ថា អាមេរិកមិនចង់ឱ្យមានការ ប៉ះទង្គិចគ្នាខ្លាំងជាមួយក្រុមអ៊ិស្លាម នោះដែរ ។បណ្ដាមន្ដ្រីរដ្ឋាភិបាល និងអង្គការ សាសនានៅអេហ្ស៊ីប អ៊ីរ៉ង់បានថ្កោល ទោសយ៉ាងខ្លាំងដល់បណ្ដាញព័ត៌មាន បារាំងដែលបានយករូបព្រះជាម្ចាស់ របស់ខ្លួនទៅប្រមាថមាក់ងាយ។ ពលរដ្ឋ នៅក្នុងប្រទេសជាច្រើនក៏បាននាំគ្នាដង្ហែ ក្បួនបាតុកម្មបង្កឱ្យមានអំពើហិង្សា មាន អ្នកស្លាប់ និងរងរបួសជាច្រើន ។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំងវិញ ក៏បានថ្កោលទោសដល់សកម្មភាពវាយ ប្រហារភេរវកម្ម ប៉ុន្ដែចិនមិនបានវិភាគ អ្វីជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិរបស់ សារព័ត៌មានបារាំងនោះឡើយ ។ សារ ព័ត៌មានចិនបានផ្សព្វផ្សាយថា មិនមាន ហេតុផលណាមួយសមស្របសម្រាប់ ការវាយប្រហារភេរវកម្មទៅលើបណ្ដាញ ផ្សព្វផ្សាយ ។ ប៉ុន្ដែក៏បានថ្កោលទោស ដល់កាសែតបារាំងដែលបានធ្វើឱ្យប៉ះ ពាល់ដល់ជំនឿសាសនា និងវប្បធម៌ របស់អ្នកដទៃ ក្នុងនោះមានសាសនា អ៊ិស្លាម ដែលមានសាសនិករាប់រយ លាននាក់គោរពបូជា ។
ទាំងបណ្ដាញព័ត៌មានចិន ក៏ដូចរដ្ឋា ភិបាលមិនបានវិភាគចំៗពីបញ្ហានោះ ឡើយ ដោយគ្រាន់តែបញ្ជាក់ត្រួសៗ ពីព្រោះចិនមិនចង់ឱ្យប៉ះពាល់ដល់ភាគី ណាមួយឡើយ ទាំងសហគមន៍អឺរ៉ុប ក៏ ដូចសហគមន៍អ្នកកាន់សាសនាអ៊ិស្លាម។ ចិនជាប្រទេសទទួលបានផលប្រយោជន៍ ជាច្រើនពីបណ្ដាប្រទេសកាន់សាសនា អ៊ិស្លាម សម្បូរទៅដោយធនធានធម្មជាតិ ឧស្ម័នប្រេងជាតម្រូវការចាំបាច់ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។
ការដែលអឺរ៉ុប និងសហគមន៍អ៊ិស្លាម ប្រឈមមុខតានតឹងដាក់គ្នា ចិនបាន ទទួលបានផលប្រយោជន៍ជាច្រើន ទាំង នោះហើយដែលចិនមិនត្រូវការឱ្យមាន អ្នកចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រា នៅអឺរ៉ុបនោះឡើយ ។
អ្នកឯកទេសមួយចំនួនបានលើក ឡើងពីទំនាក់ទំនងអន្ដរជាតិរវាងចិន នឹង ប្រទេសនៅជុំវិញពិភពលោកដោយចិន តែងតែដើរជាកណ្ដាលធ្វើយ៉ាងណាដើម្បី អូសទាញផលប្រយោជន៍កុំឱ្យជាប់ផុង ខ្លួនជាមួយនឹងវិបត្ដិទាំងនោះ ។ ចិនបាន ខិតខំរក្សាទំនាក់ទំនងទាំងជាមួយអឺរ៉ុប និងក្រុមអ៊ិស្លាមដើម្បីសេដ្ឋកិច្ចល្អ ប្រសើរនៅពេលអនាគត ។ ចិនក៏បាន នាំផលិតផលចេញទៅតំបន់អឺរ៉ុបយ៉ាង ច្រើន ដូច្នេះចិនក៏មិនចង់ឱ្យមានភាព ចលាចលណាមួយកើតឡើងនៅទីនោះ ដែរ ។
នៅក្នុងទស្សនៈមួយផ្សេងទៀតបាន បង្ហាញឱ្យឃើញថា ការដែលអឺរ៉ុបជួប វិវាទសាសនានឹងកាត់បន្ថយសម្ពាធមក លើប្រទេសចិនដោយសារតែភូមិសាស្ដ្រ នយោបាយ ។ ទន្ទឹមនឹងនោះ វិបត្ដិនៅ អឺរ៉ុបដែលជាសម្ពន្ធមិត្ដស្និទ្ធបំផុតរបស់ អាមេរិក អាចធ្វើឱ្យអាមេរិករងផលប៉ះ ពាល់ជាច្រើន មិនអាចអនុវត្ដគោល នយោបាយឡោមព័ទ្ធប្រទេសចិនដោយ ជោគជ័យនោះឡើយ ។
ជាប្រទេសមហាអំណាចមួយ ចិនក៏ មានតួនាទីទទួលខុសត្រូវពីបញ្ហាដែល កើតឡើងនៅលើពិភពលោក ។ ក្នុងនាម ជាប្រទេសមហាអំណាច ការអភិវឌ្ឍ សន្ដិភាពជាការចាំបាច់ដែលប្រទេស មហាអំណាចត្រូវតែធើ*្វ ។
ដោយសារតែមានទំនាក់ទំនង ការ ប្រាស្រ័យគ្នារវាងចិននឹងអឺរ៉ុប ចិន និង សហគមន៍អារ៉ាប់ ទាំងនោះហើយបាន ធ្វើឱ្យសន្ដិភាព និងស្ថិរភាពរបស់ចិន ក៏ អាស្រ័យទៅលើសហគមន៍ទាំងពីរនេះ ដែរ ដូច្នេះបើសហគមន៍ទាំងពីរខាងលើ ធ្លាក់ក្នុងសង្គ្រាមវប្បធម៌សាសនា ចិនក៏ ពិបាកសម្រេចក្នុងការគាំទ្រភាគីណា មួយ ហើយក៏ធ្វើឱ្យសេដ្ឋកិច្ចរបស់ចិន ធ្លាក់ក្នុងសភាពវឹកវរ ។
ការរក្សាជំហរនៅជាកណ្ដាលរបស់ ចិនជាយុទ្ធសាស្ដ្រនយោបាយការបរទេស ស៊ីជម្រៅដែលចិនអនុវត្ដជាច្រើនឆ្នាំ កន្លងមក ។ ប្រទេសដែលមានការ អភិវឌ្ឍសេដ្ឋកិច្ចលឿនដូចចិនមិនត្រូវ ការជាប់ពាក់ព័ន្ធនឹងវិវាទក្នុងសង្គមណា មួយនោះឡើយ ដែលអាចធ្វើឱ្យចិនបាត់ បង់ឱកាស ខាតបង់ដល់សេដ្ឋកិច្ចជាតិ។