បន្ទាយមានជ័យ:
វគ្គសិក្សាស្ដីពីភាពជាអ្នកដឹកនាំដល់សមាជិកក្រុមប្រឹក្សាខេត្តប្រធានទីចាត់ការក្នុងសាលាខេត្តបន្ទាយមានជ័យបានធ្វើឡើង រយ:ពេល២ថ្ងៃ ២១ដល់២២ មករា ២០១៥ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុង អឿន ទីប្រឹក្សារាជរដ្ ឋាភិបាល និងជាប្រធានក្រមប្រឹក្សាខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធាន ទីចាត់ការទាំងអស់នៃរដ្ឋបាលខេត្តចូលរួម។
មានប្រសាសន៍ បើកវគ្គសិក្សាស្ដីពីភាពជាអ្នកដឹកនាំនេះ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រមប្រឹក្សាខេត្តបន្ទាយ មានជ័យលើកឡើងថា: ការរៀនសូត្រមិនមានទីបញ្ចប់នោះទេ ការរកឃើញថ្មីៗរបស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញ និងការវិវឌ្ឍន៍ផ្នែក ព័តមានវិទ្យា បានធ្វើអោយយើងជាថ្នាក់ដឹកនាំ រឹតតែចង់ចេះចង់ដឹងនូវអ្វីដែលប្លែក អ្វីដែលថ្មី។
ឯកឧត្ដម អ៊ុង អឿនមានប្រសាសន៍បន្តថា: គោលបំណងនៃវគ្គនេះចង់អោយយើងជា ក្រមប្រឹក្សាខេត្ត ប្រធានអនុប្រធាន ទីចាត់ការគណអភិបាលនៃរដ្ឋបាលខេត្តយល់ដឹងពីពីការដឹងនាំ និងការគ្រប់គ្រង យល់ច្បាសពីតួនា ទី ត្រូវការសមត្តភាពជាក់លាក់ ដើម្បីក្លាយជាអ្នកដឹកនាំ និងអ្នកគ្រប់គ្រងប្រកបបដោយប្រសិទ្ធភាព កំណត់ប្រភេទ អំណាចដឹកនាំនិង លទ្ធផលពេលប្រើប្រាស់អំណាច យល់ច្បាស់អំពីរបៀប ឬបែបបទដឹកនាំ និងឥទ្ធិពលនៃការដឹកនាំទៅលើស្ថាប័ន រួមទាំងការលើកកំពស់ សមភាពយេនឌ័រនៅក្នុងស្ថប័ន និងកំណត់ជំហ៊ានបន្តបន្តាប់ដើម្បីកែលម្អការដឹកនាំ និងកាគ្រពគ្រង។
សិក្ខាកាមមានការកើនឡើងចំណេះដឹង ជំនាញអំពីការដឹកនាំ និងគ្រពគ្រងប្រកបដោយប្រសិទ្ធភាពបន្ទាប់ពីបញ្ចប់វគ្គនេះ៕ ដោយ ឃិនគន្ធា



































