កម្លាំងទាហានក្រុមបះបោរដែលមាន ឈ្មោះថា Houthi មកពីក្រុមអ៊ិស្លាម និកាយស៊ីអ៊ីត បានវាយប្រហារដណ្ដើម គ្រប់គ្រងវិមានប្រធានាធិបតីយេមេន កាលពីរសៀលថ្ងៃទី២០មករា ។ សកម្ម ភាពខាងលើ ត្រូវបានរដ្ឋមន្ដ្រីការពារ ជាតិប្រទេសនេះចាត់ទុកថាជាការធ្វើរដ្ឋ ប្រហារ ។
សារព័ត៌មាន CNN បានដកស្រង់សម្ដី រដ្ឋមន្ដ្រីក្រសួងព័ត៌មានយេមេន លោក Nadia Sakhaf បានប្រកាសឱ្យដឹងថា ប្រធានាធិបតីមិនមានសមត្ថភាពគ្រប់ គ្រងស្ថានភាពទៀតឡើយ ។
ប្រធានាធិបតី Abdu Rabu Mansour Hadi បានស្នាក់នៅក្នុងវិមានផ្ទាល់ខ្លួននា ពេលដែលទាហានក្រុម Houthi វាយ ប្រហារគ្រប់គ្រងវិមានប្រធានាធិបតី ។ មានប្រភពព័ត៌មានថា មានការប៉ះទង្គិច គ្នានៅជិតវិមានប្រធានាធិបតីមុនពេល ក្រុមបះបោរគ្រប់គ្រងបានជោគជ័យ ។
សារព័ត៌មាន BBC បានផ្សព្វផ្សាយ ថា អគ្គលេខាធិការអង្គការសហប្រជា ជាតិ បាន គីមូន បានថ្កោលទោសដល់ សកម្មភាពវាយប្រហាររបស់ក្រុមបះ បោរដោយចាត់ទុកថា នេះជាសកម្មភាព ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ អាចបង្ក ឱ្យមានចលាចលកើតឡើង ។
ចំណែកមេដឹកនាំក្រុម Houthi បាន ចោទប្រកាន់មេដឹកនាំយេមេនប្រព្រឹត្ដ អំពើពុករលួយ ធ្វើឱ្យប្រទេសជាតិធ្លាក់ ក្នុងភាពក្រីក្រ ។យេមេនជាសម្ពន្ធមិត្ដរបស់អាមេរិក ក្នុងសង្គ្រាមអាល់កៃដា ហើយប្រទេស នេះស្ថិតក្នុងតំបន់ដែលមានវិវាទជាច្រើន ខែកន្លងមក ។ ក្រុមទាហានបះបោរ ព្យាយាមវាទីតំបន់គ្រប់គ្រងស្វយ័ត្ន ហើយក្រុមនេះក៏បានបើកការវាយប្រហារ ទៅកាន់ទីក្រុងសាណា កាលពីខែកញ្ញា ឆ្នាំ២០១៤ ក្នុងគោលដៅផ្ដួលរំលំប្រធា នាធិបតី ។
គួរបញ្ជាក់ផងដែរថា ការដណ្ដើម គ្រប់គ្រងវិមានប្រធានាធិបតីកើតឡើង ក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់ មួយត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ រវាងរដ្ឋាភិបាល យេមែន នឹងក្រុមសកម្មប្រយុទ្ធអ៊ិស្លាម Houthi ស៊ីអ៊ីដក្រោយមានការប៉ះទង្គិច រវាងកងអង្គរក្សការពារលោកប្រធានា ធិបតីនឹងក្រុមខ្មាន់កាំភ្លើងHouthi នៅក្នុងទីក្រុងសាណាបណ្ដាលឱ្យរងរបួសមនុស្ស៥៥ នាក់រួចមក ។
បណ្ដាញទូរទស្សន៍រដ្ឋបានផ្សព្វផ្សាយ ថា កិច្ចព្រមព្រៀងឈប់បាញ់ខាងលើ ចាប់ផ្ដើមមានប្រសិទ្ធភាពនៅវេលា ម៉ោង៤រសៀល ម៉ោងនៅក្នុងតំបន់។ កិច្ច ព្រមព្រៀងឈប់បាញ់នេះធ្វើឡើងដោយ មានការឯកភាពពីគណៈកម្មាធិការ ប្រធានាធិបតី ដោយរួមបញ្ចូលមន្ដ្រី ក្រសួងការពារជាតិ, មន្ដ្រីក្រសួងមហា ផ្ទៃ, មេបញ្ជាការកងទ័ពពិសេស និងទី ប្រឹក្សាប្រធានាធិបតី Saleh al Sam-mad និងសមាជិករបស់ក្រុមឧទ្ទាម Housthi ផងដែរ ។
គណៈកម្មការប្រធា នាធិបតីបានចាប់ផ្ដើមការត្រួតពិនិត្យ របស់ខ្លួនទៅលើបទឈប់បាញ់នេះ ។
ការផ្ទុះអាវុធ និងការប្រើកាំភ្លើងធុន ធ្ងន់បានកើតឡើងស្ទើរនៅទូទាំងក្រុង កាលពីថ្ងៃចន្ទ ខណៈដែលកងអង្គរក្សការ ពារសុវត្ថិភាពរបស់ប្រធានាធិបតី និង ក្រុមខ្មាន់កាំភ្លើង Houthi បានប៉ះទង្គិច គ្នានៅជិតវិមានប្រធានាធិបតី ភាគខាង ត្បូងទីក្រុងសាណា ។
ថ្លែងប្រាប់ប្រភពស៊ីនហួក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ អង្គរក្សម្នាក់របស់ ប្រធានាធិបតីយេមែនបានបញ្ជាក់ថា ក្រុមឧទ្ទាមបានសម្រុកចូលវិមានលោក ប្រធានាធិបតី Abd-Rabbu Man sour Hadi ប៉ុន្ដែចំពេលដែលលោក ប្រធានាធិបតីមិននៅក្នុងវិមានឡើយ។
ប៉ុន្ដែទោះបីយ៉ាងណានៅពេលបច្ចុប្បន្ន ស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង បានទាំងស្រុង នេះបើតាមខុទ្ទកាល័យ ប្រធានាធិបតី Hadi ថ្លែងប្រាប់ប្រភព ស៊ីនហួ ។
ប្រភពបន្ដថា ក្រុមឧទ្ទាមបាន ទាមទារឱ្យរដ្ឋាភិបាលយេមែនកែប្រែរដ្ឋ ធម្មនុញ្ញឱ្យ“បែងចែកយេមែនទៅជាពីរ តំបន់សហព័ន្ធ” ជំនួសឱ្យ៦សហព័ន្ធ ។ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ យូរៗ ម្ដងគេឮសំឡេងផ្ទុះអាវុធនៅក្នុងទីប្រជុំ ជនផងដែរ 9