លោកឧត្តមសេនីយ៍ទោ ខ្លូត សំខាន់ មេបញ្ជាការរងយោធភូមិភាគទី១បានមានប្រសាសន៍ថាយោធាមិនមែនចេះតែការពារជាតិប៉ុណ្ណោះទេត្រូវចេះទាំងកសាងនិងអភិវឌ្ឍន៍ទើបសង្គមជាតិរីកចំរើននិងរឹងមាំ។លោកបានថ្លែងបែបនេះក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៤និងផ្សព្វផ្សាយទិសដៅសកម្មភាពការងារយោធាឆ្នាំ២០១៥កាលពីព្រឹកថ្ងៃទី២៣មករា២០១៥នេះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។ 
លោកមេបញ្ជាការរងយោធភូមិភាគទី១បានកោតសសើរយ៉ាងខ្លាំងបន្ទាប់បានឃើញរបាយការណ៍បូកសរុប លទ្ធផលការងារក្នុងឆ្នាំ២០១៤ទាំងដឹកនាំ.កសាង.និងអភិវឌ្ឍន៍គ្រប់អង្កភាពនិមួយៗចំណុះអង្កភាពតំបន់ប្រតិបត្តិ ការសឹករងមណ្ឌលគិរីនេះ។
លោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថាការកោតសសើរទាំងនេះមិនមែនគ្រាន់តែបាន ឃើញនិងស្តាប់របាយការណ៍នោះទេគឺលោកបានចុះសិក្សានិងត្រួតពិនិត្យដល់ទីកន្លែងព្រោះរូបលោកជាមេបញ្ជា ការរងយោធភូមិភាគទី១ទទួលបញ្ជាប្រចាំទិសនេះ។
លោកឧត្តមសេនីយ៍ទោខ្លូត សំខាន់ បានវាយតំលៃដល់អង្កភាពដែលកសាងនិងអភិវឌ្ឍន៍លឿនយ៉ាងឆាប់ រហ័សចេញនូវរូបរាងសំណង់អាគារសំរាប់បំរើការងារក្នុងអង្កភាពក្នុងនោះមានទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងដែលមានលោកឧត្តមសេនីយ៍ត្រី ឃិន ម៉េង ស្រេងជាថ្នាក់ដឹកនាំដែលទើបមកកាន់ដំណែងតែរយះពេលខ្លីប៉ុណ្ណោះ។
និងកងអនុសេនាធំលេខ២ វរះការពារព្រំដែនគោគលេខ១០៣ដែលមានលោកអនុសេនីយ៍ឯក ទៀ ខៃម៉េង ជាមេបញ្ជាការ។

ក្នុងឪកាសនោះផងដែរគណះអធិបតីក៏បានបំពាក់ឋាន្តរសក្ក័និងជូនបណ្ណ័សសើរដល់នាយទាហាននិងពល ទាហានដែលមានស្នាដៃក្នុងអង្កភាពចំនួន២៧រូបជាកាលើកទឹកចិត្ត
របស់ថ្នាក់ដឹកនាំ៕






































