Manchester United ​ត្រៀម​សំណើរ​ ១៥ ​លាន​ផោន​ទិញ Coleman ​ពី Everton

​ក្លិប​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​រៀបចំ​សំណើរ​ប្រមាណ​ ១៥ ​លាន​ផោន​ដើម្បី​នាំយក​តារាបាល់ទាត់​របស់​ក្លិប​ទូក​ក្តោង Everton ​កីឡាករ Seamus Coleman ​នៅ​រដូវក្តៅ​នេះ​ ​។​

​អ្នកចាត់ការ​ក្លិបិ​សាច​ក្រហម​លោក David Moyes ​កំពុង​ស្វែងរក​ខ្សែការពារ​បន្ថែម​មក​រួម​ក្រុម​ស្របពេល​ដែល​ខ្សែការពារ​មួយចំនួន​នឹង​ចាកចេញ​ពី​ក្រុម​ពេល​ចប់​រដូវ​កាល​នេះ​ ​។​


​ទន្ទឹម​ជាមួយគ្នានោ​ Coleman ​ក៏​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​កាំភ្លើង​ធំ Arsenal ​ផងដែរ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​ក្លិប​បិសាច​ក្រហម​ត្រូវបាន​គេ​មើលឃើញថា​ ​មានប្រៀប​ជាង​លើ​ការនាំយក​កីឡាករ​រូបនេះ​ ​។​
​គួរបញ្ជាក់​ថា​ Coleman ​ត្រូវបាន Everton ​ទិញ​មក​ពី​ក្លិប Sligo Rovers ​របស់​អៀរ​ឡង់​ក្នុងតម្លៃ​ ៦ ម៉ឺន​ ​ផោន​កាលពី​ឆ្នាំ​ ២០០៨ ៕

Seamus-Coleman-006