Robben ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Bayern Munich

​ខ្សែបម្រើ​អន្តរជាតិ​ហូ​ឡង់ Arjen Robben ​បាន​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​នៅ​ជាមួយ Bayern Munich ​ដោយ​រូបគេ​ទើបតែនឹង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​នៅ​ក្រប​ខណ្ឌ​អាល្លឺម៉ង់ Bundesliga ​មួយ​នេះ​ខណៈ​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គេ​នៅ​ទឹកដី​ Allianz Arena នឹង​ត្រូវ​ផុតកំណត់​នៅ​ខែ​មិថុនា​ឆ្នាំ​

២០១៥ ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​អតីត​ខ្សែបម្រើ​ស្លាបរ​បស់​ក្លិប​ Chelsea ​រូបនេះ​បាន​បន្ត​កិច្ចសន្យា​នៅ​ជាមួយ​ក្លិប​ជើងឯក​អាល្លឺម៉ង់​និង​ជា​ជើងឯក​ទ្វីប​អឺរ៉ុប​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​ ២០១៧ ​។​
​កីឡាក​រវ័យ​ ៣០ ​ឆ្នាំ​រូប​នេះ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា​ “​ខ្ញុំ​រីករាយ​នឹង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ហើយ​នេះ​ជា​រដូវ​កាល​ទី​៥​របស់​ខ្ញុំ​ហើយ​ ​ខ្ញុំ​នឹង​បន្ត​ជួយ​ក្លិប​ឲ្យបាន​ជើងឯក​ជាបន្តទៀត​” ​។​
​គួរបញ្ជាក់​ថា​ Robben ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​ ១០ ​គ្រាប់​ហើយ​ក្នុង​ការប្រកួត​ ២០ ​លើក​នៅ​រដូវ​កាល​នេះ​ ៕

Arjen-robben+53