ខេត្តបន្ទាយមានជ័យ៖
ដីភ្នំ មួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មួញខិលខូចលួចវ៉ាស់វែងលក់បែបអនាធិបតេយ្យ ទៅអោយអ្នកស្រុក ដោយក្នុងតម្លៃ ខ្ពស់បំផុត ហើយគេនាំគ្នាយកបង្គោលទៅបោះសម្គល់ព្រំដី ភ្នំទៀតផង មើលទៅដូចជាអនាធិបតេយ្យខ្លាំងណាស់ សម្រាប់ភ្នំប្រវត្ត័សាស្ត្រ ខ្មែរពីបុរាណ បានត្រូវគេឈូសរាបស្មើរដី ហើយត្រូវគេវាស់លក់យកលុយទៅញាត់ហោប៉ាវ ធ្វើ
ព្រងើយដោយមិនខ្វល់ពីច្បាប់អ្វីបន្តិចសោះឡើយ ។
សូមបញ្ជាក់ដែលថា ចំពោះភ្នំដែលគេកំពុងតែ វាស់វែងចែកគ្នាលក់បែបអនាធិបតេយ្យនោះ គឺជាភ្នំដូនព្រះ ភ្នំបាក់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគេស្គាល់ច្បាស់ថា មានក្រុមហ៊ុនមួយចំនួន បានទៅឈូសកាយភ្នំយកដីទៅលក់ ស្ទើររាបដល់ដីទៅហើយ ឯមួយផ្នែកទៀតគេក៏បានវាស់វែងលក់អោយ ប្រជាពលរដ្ឋរហូតដល់មានបណ្ណ័សម្គល់កម្មសិទ្ធស្របច្បាប់ទៀតផង ។
មានប្រជាពលរដ្ឋជាច្រើននាក់ ដែលបានទៅទិញដីភ្នំធ្វើលំនៅដ្ឋានរួចទៅហើយនោះ បានបញ្ជាក់ថា ពួកគាត់ទិញដីពីម្ចាស់ភ្នំដែល មានទំហំ១០ គុណ និង១០ម៉ែត្រ ក្នុងតម្លៃ ១៥០០ដុល្លារ ហើយគេធ្វើបណ្ណ័រឹងរហូតដល់អោយគាត់យកទៅដាក់ក្នុងធានាគារយកលុយមករកស៊ីបានទៀតផង ប្រជាពលរដ្ឋផ្សេងទៀត ដែលនៅក្បែរៗគ្នានោះ បានបញ្ជាក់ថា មានអ្នកខ្លះទិញក្នុង១ឡូដែលមានទំហំ ២០ គុណ និង៣០ ក្នុងតម្លៃទឹកប្រាក់ ៣៥០០០បាត តាមតម្លៃជួរមុខនិងជួរក្រោយនោះផងដែរ ពលរដ្ឋបានបន្តទៀតថា ពួកគាត់មិនដឹងអីទេ គឺគេហៅអោយគាត់ទិញ ក្នុងតម្លៃដូចខាងលើនោះ ហើយគេធានាធ្វើបណ្ណ័អោយ ទៀតផង ពលរដ្ឋបានបន្តទៀតថា ឈ្មួញដែលបានលក់ដីអោយពួកគាត់នោះ គឺគេមិនដែលមករវីរវល់សួរនាំពួកគាត់ត៏ទៅទៀតទេ សូម្បីតែឈ្មោះរបស់គេក៏គេមិនប្រាប់ដែរ ជាពិសេសពួកគាត់ដឹងតែបានប្លង់ចេញពីអាជ្ញាធរទទួលស្គាល់ គឺពួកគាត់ទទួលយកបានហើយ ។
គួរំលឹកដែលថា រឿងការកាយភ្នំបុរាណលក់បែបអនាធិបតេយ្យរបស់ក្រុមហ៊ុនមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យនោះ ត្រូវបានអាជ្ញាធរខេត្ត បញ្ជាអោយបិទសកម្មភាពកាយភ្នំអស់ទៅហើយ តែមានក្រុមហ៊ុន ខ្លះអនុវត្តតាម ខ្លះទៀតនៅតែងងើលប្រឆាំងនិងបទបញ្ជារបស់អាជ្ញាធរខេត្តទៀតផង ដោយគេធ្លាប់បានយកលុយទៅបង់ខែអោយអ្នកកាសែតមួយចំនួននិងមន្ត្រីជំនាញមួយចំនួន ដើម្បីបំបិទមាត់ ងាយស្រួលក្នុងការធ្វើសកម្មភាពលូចកាយភ្នំត៏ទៅទៀត នោះ ។
លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ធ្លាប់អោយដឹងថា រឿងក្រុមហ៊ុនលួចកាយភ្នំនោះ ខាងលោកបានបញ្ជាអោយបិទអស់ហើយ បើទោះជាម្ចាស់ក្រុមហ៊ុននីមួយៗ មានអាជ្ញាធបណ្ណ័ក៏ដោយ លោក គោស៊ុំ សារឿត បានបន្តទៀតថា ភ្នំដែលរងគ្រោះនៅការជីកបំផ្លាញនោះ គឺលោកចាប់ផ្តើមរៀបចំអោយមានសោភណ័ភាពឡើងវិញ នាពេលឆាប់ៗនេះ ឯរឿងការវ៉ាសវែងយកដីភ្នំលក់នោះ លោកនិងធ្វើការស្រាវជ្រាវរកជនខិលខូចមកផ្តន្ទាទោសអោយទាល់តែបាន ព្រោះភ្នំខាងលើនោះ គឺជាសម្បត្តិកតិកណ្ឌ័ភណ័ ដ៏មហាសាលរបស់ជាតិយើងដែលមិនត្រូវអោយជនខិលខូចនាំគ្នាកាយបំផ្លាញភ្នំ ហើយវាស់ចែកគ្នាលក់បែបអនាធិបតេយ្យបែបនេះត៏ទៅទៀតទេ ៕



































