យេម៉ែនកាលពីយប់ថ្ងៃទី២៤ មករា ធ្លាក់ក្នុងភាពច្របូកច្របល់ខាងនយោបាយទាំងស្រុងមួួយក្រោយការ ប្រកាសលាលែងរបស់រដ្ឋាភិបាលបន្ទាប់មករបស់ប្រធានាធិបតីដែលត្រូវបាន បដិសេធដោយសភាខណៈដែលរដ្ឋធានីសាណាស្ថិតក្រោមការត្រួតត្រាកាន់កាប់ យ៉ាងណែនរបស់ពួកជីវពលស៊ីអីុត។
រដ្ឋាភិបាលយេម៉ែនដែល បង្កើតឡើងមិនដល់៣ខែមកផងបានដាក់ពាក្យសុំលាលែង ចំពោះប្រធានាធិបតីលោក ABD RABBO MANSOUR HADI ដោយចាត់ទុកការសុំលាលែងនោះថាមិនអាចកែប្រែឡើយ ។ ចំណែក ប្រធានាធិបតីវិញក៏បានសុំលាលែងដែរដោយលោកអះអាងថា ប្រទេសយេម៉ែនធ្លាក់ចូលក្នុងភាពទាល់ច្រកទាំងស្រុង ។ ក៏ប៉ុន្តែការសុំលាលែងរបស់លោកត្រូវបានសភាបដិសេធពេលបើក កិច្ចប្រជុំវិសាមញ្ញមួយកាលពីព្រឹកថ្ងៃទី២៣ មករា ដើម្បីពិនិត្យវិបត្តិក្នុងប្រទេស ។
ក្នុងសារលិខិតលាលែងនាយក រដ្ឋមន្ត្រី លោក KHALED BAHAH បានលើកហេតុផលកុំឱ្យបណ្តាសមាជិករដ្ឋាភិបាលលោកអាចត្រូវគេចាត់់ទុក ថាជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតមាន និងអ្វីដែលនឹងកើតមាននៅយេម៉ែន។ អតីតរដ្ឋមន្ត្រីក្រសួងប្រេងកាតអាយុ៤៩ឆ្នាំរូបនេះ ដែលត្រូវជ្រើសតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ តុលា ដើម្បីបង្កើតរដ្ឋាភិបាលមួយបានលើកឡើងពីចេតនារបស់លោកចៀសវាងជម្លោះ ជាមួយប្រធានាធិបតី លោក HADI ដែលហាក់ដូចជាជំទាស់នឹងបណ្តាសម្បទានចំពោះពួកជីវពលស៊ីអីុត ហ៊ូធី ។
ពួក ជីវពល ANSARUALLAH ហៅផងដែរថា ហ៊ូធី ដែលដណ្តើមត្រួតត្រាមួយផ្នែកធំនៃរដ្ឋធានីសាណាទាមទារនូវទម្ងន់ កាន់តែខ្លាំងរបស់ពួកគេក្នុងបណ្តាស្ថាប័នរដ្ឋ ហើយជំទាស់នឹងគម្រោងរដ្ឋធម្មនុញ្ញថ្មីដែលគ្រោងឱ្យយេម៉ែនក្លាយជា រដ្ឋសហព័ន្ធមួយដែលមាន៦តំបន់ ៕