អាមេរិកនិងឥណ្ឌាបានបំបែកភាព ជាប់គាំងដែលអូសបន្លាយជាច្រើនឆ្នាំ កន្លងមក ក្នុងនោះមានកិច្ចសហប្រតិ បត្ដិការកម្មវិធីបរមាណស៊ីវិលជាជំហាន ដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងប្រទេស ទាំង២កាន់តែស្អិតល្មួតថែមទៀត ។
ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា រួមជាមួយភរិយានិងគណៈប្រតិភូបាន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ។ នៅថ្ងៃទី២៥ មករា មេដឹកនាំប្រទេសទាំង២បាន ប្រកាសថា ភាគីទាំង២បានឈានដល់ កិច្ចព្រមព្រៀងបំបែកភាពជាប់គាំងរយៈ ពេល៦ឆ្នាំកន្លងមក ពាក់ព័ន្ធនឹងកិច្ចសហ ប្រតិបត្ដិការកម្មវិធីបរមាណូស៊ីវិល ។
មាន ប្រសាសន៍នៅក្នុងសន្និសីទសារ ព័ត៌មាននៅទីក្រុងញូវដេលី នាយករដ្ឋ មន្ដ្រីឥណ្ឌា លោក ម៉ាន់ មូហាន់ស៊ីង បានប្រកាសថា “កិច្ចព្រមព្រៀងបរមាណូ ស៊ីវិលជាចំណុចសំខាន់បំផុតក្នុងកិច្ចសហ ប្រតិបត្ដិការទ្វេភាគី អាមេរិក-ឥណ្ឌា ។ ខ្ញុំពេញចិត្ដយ៉ាងខ្លាំងនូវអ្វីដែលយើងទទួល បាននាពេលនេះ ហើយប្រទេសទាំង២ នឹងបន្ដឆ្ពោះទៅរកកិច្ចសហប្រតិបត្ដិការ ពាណិជ្ជកម្មសមស្របទៅនឹងច្បាប់អន្ដរជាតិ” ។
ចំណែក ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ក៏មានប្រសាសន៍ផងដែរថា “នៅថ្ងៃនេះ យើងបានឯកភាពគ្នាទៅលើ អ្វីដែលជារនាំងរារាំងដល់កិច្ចសហប្រតិ បត្ដិការប្រទេសទាំង២នាពេលកន្លងមក នោះគឺកម្មវិធីបរមាណូស៊ីវិល ។ យើង សន្យាថា នឹងឆ្ពោះទៅរកកិច្ចព្រមព្រៀង ជាទ្រង់ទ្រាយធំលើគ្រប់វិស័យ”។ លោក អូបាម៉ាបញ្ជាក់ទៀតថា គឺជាជំហានដ៏ សំខាន់បំផុតជំរុញឱ្យប្រទេសទាំង២កាន់ តែមានទំនាក់ទំនងស្អិតល្មួតគ្នា ។
កាលពី ឆ្នាំ២០០៨ ឥណ្ឌា-អាមេរិក ក៏បានចុះកិច្ចព្រមព្រៀងជាប្រវត្ដិសាស្ដ្រ ក្នុងនោះអនុញ្ញាតឱ្យឥណ្ឌាចូលកៀកបច្ចេក វិទ្យាបរមាណូស៊ីវិលរបស់អាមេរិក ។ ប៉ុន្ដែកិច្ចព្រមព្រៀងនាពេលនោះត្រូវបាន ពន្យារពេលដោយមានការព្រួយបារម្ភពី អាមេរិកពាក់ព័ន្ធការអនុវត្ដលក្ខខណ្ឌតាម ផ្លូវច្បាប់ ក្នុងករណីមានវិបត្ដិពាក់ព័ន្ធ បរមាណូកើតឡើង ។
ទំនាក់ទំនងរវាងឥណ្ឌា-អាមេរិកកំពុង ធ្វើឱ្យរុស្ស៊ីមានការខកចិត្ដយ៉ាងខ្លាំងដោយ គម្រោងទាំងឡាយរបស់រុស្ស៊ីនៅលើប្រទេស ឥណ្ឌា អាចក្លាយជាអាសាបង់ ។ កាលពី ឆ្នាំ២០១៤ នៅពេលដែលប្រធានាធិបតី ពូទីនទៅបំពេញទស្សនកិច្ចនៅឥណ្ឌា រុស្ស៊ី ស្នើចូលរួមកសាងរោងចក្រថាមពល អគ្គិសនីបរមាណូចំនួន២០រោងចក្រ ប៉ុន្ដែពេលនោះភាគីឥណ្ឌាបានរំឭកថា អាចឱ្យរុស្ស៊ីសាងសង់ត្រឹមតែ១០រោង ចក្រប៉ុណ្ណោះ ។ នៅពេលនោះក្រុមអ្នក វិភាគបានបង្ហាញការមន្ទិលសង្ស័យថា ទាំងនោះគឺជាយុទ្ធសាស្ដ្ររបស់ទីក្រុងញូវ ដេលីក្នុងការរក្សារុស្ស៊ី ប៉ុន្ដែក៏ទុកចំណែក មួយយ៉ាងធំទៅឱ្យអាមេរិក ។
នៅ ក្នុងបញ្ហាផ្សេងទៀតដែលបានលើក មកពិភាក្សារវាងប្រធានាធិបតីអាមេរិក និងឥណ្ឌាក្នុងនោះមានកិច្ចសហប្រតិបត្ដិការការពារជាតិ បម្រែបម្រួលអាកាស ធាតុ ពិសេសកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ច ។ ព័ត៌មានស្ដីពីកិច្ចសហប្រតិ បត្ដិការការពារជាតិ អាមេរិក-ឥណ្ឌា បានធ្វើឱ្យរុស្ស៊ីខ្វាយខ្វល់បំផុត ដោយសារ តែបច្ចុប្បន្នឥណ្ឌាជាអតិថិជនសំខាន់បំផុត ក្នុងការទិញសញ្វវុធពីរុស្ស៊ី ។ ឥណ្ឌាបាន ទិញសព្វាវុធពីរុស្ស៊ីរហូតដល់៥០ភាគរយ នៃចំនួនសព្វាវុធដែលរុស្ស៊ីលក់ទៅក្រៅ ប្រទេស ។
ប្រភព ព័ត៌មានពីប្រទេសឥណ្ឌាបាន ផ្សាយថា កាលពីខែសីហា២០១៤ អាមេ រិកបានដណ្ដើមតំណែងទី១ពីរុស្ស៊ី ដោយ ក្លាយជាអ្នកផ្គត់ផ្គង់សពាវុធធំបំផុតដល់ ឥណ្ឌា ។ នៅពេលជាមួយគ្នានេះ លោក ខាងលិចដែលដឹកនាំដោយអាមេរិកបាន រារាំងសកម្មភាពផ្គត់ផ្គង់បច្ចេកវិទ្យាមួយ ចំនួនដល់ឥណ្ឌាតាមរយៈការដាក់ទណ្ឌកម្ម នាពេលកន្លងមក ។
បច្ចុប្បន្នពេលដែលអាមេរិក-ឥណ្ឌា ដោះស្រាយបញ្ចប់នូវភាពជាប់គាំងពាក់ ព័ន្ធកម្មវិធីបរមាណូស៊ីវិល ក៏ដូចជាឈាន ដល់កិច្ចព្រមព្រៀងការពារជាតិ បាន ក្លាយជាដំបងសំពងរុស្ស៊ី ដែលជាប្រទេស កំពុងប្រឈមវិបត្ដិសេដ្ឋកិច្ចដោយសារ តែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រាក់រុស្ស៊ីធ្លាក់ថ្លៃ តម្លៃប្រេងធ្លាក់ចុះ សេដ្ឋកិច្ចរុស្ស៊ី ស្ថិតក្នុងដំណាក់កាលគ្រោះ ថ្នាក់បំផុត ។
អំពី បញ្ហាសេដ្ឋកិច្ចនិងភូមិសាស្ដ្រ នយោបាយ កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា កើនឡើងខ្ពស់ ក៏អាស្រ័យទៅលើទំនាក់ ទំនងល្អជាមួយឥណ្ឌា ។ ព្រមជាមួយគ្នា នេះ ឥណ្ឌាក៏មានបំណងចង់ឱ្យមានទំនាក់ ទំនងប្រសើរថែមទៀត ទាំងទំនាក់ទំនង ស៊ីវិលនិងយោធា ។
នៅ ក្នុងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា នាពេលនេះរបស់ប្រមុខដឹកនាំប្រទេស មហាអំណាចទី១លើពិភពលោក ក៏ដូច ជាការចុះកិច្ចព្រមព្រៀងទាំងឡាយបាន បង្ហាញឱ្យឃើញថា អាមេរិក-ឥណ្ឌាពិត ជាត្រូវការគ្នាជាចាំបាច់មិនអាចខ្វះបាន លើគ្រប់វិស័យ ។ ប្រធានាធិបតីអូបាម៉ា ជាមេដឹកនាំអាមេរិកដែលបំពេញទស្សន កិច្ចឥណ្ឌា២លើក ក្នុងរយៈពេលខ្លី ពិសេស ពេលនាយករដ្ឋមន្ដ្រី ណារ៉េនត្រា ម៉ូឌី ឡើងកាន់តំណែង ។
ក្រុម អ្នកវិភាគបានបញ្ជាក់ថា គ្រាន់ តែសកម្មភាពស្វាគមន៍ទទួលរាក់ទាក់ របស់នាយករដ្ឋមន្ដ្រីឥណ្ឌាទៅលើប្រធានា ធិបតីអូបាម៉ា ក៏មានភាពស្និទ្ធស្នាលជាង កាលពីដំណើរទស្សនកិច្ចរបស់លោកពូទីន។ ការឱបគ្នាស្វាគមន៍របស់លោកអូបាម៉ា នឹងលោកម៉ូឌី គឺជាមិត្ដភាពផុសចេញពី បេះដូងពិតៗ មិនមានការមន្ទិលសង្ស័យ កង្វះទំនុកចិត្ដដល់ដំណើរទស្សនកិច្ចរបស់ លោកពូទីននោះឡើយ ។
តាម រយៈទំនាក់ទំនងនិងសកម្មភាព ខាងលើរបស់មេដឹកនាំឥណ្ឌានិងអាមេរិក បាននឹងកំពុងរុញច្រានរុស្ស៊ីចេញទៅមួយចំហៀង ទុកឱ្យអាមេរិក-ឥណ្ឌាធ្វើដំណើរ ទៅមុខឆ្ពោះទៅកិច្ចសហប្រតិបត្ដិការ លើគ្រប់វិស័យ ។
សកម្មភាពរបស់ប្រធានាធិបតីអា មេរិក ពិសេសគឺការបំបែកភាពជាប់ គាំងទៅលើកម្មវិធីបរមាណូស៊ីវិលបាន បង្ហាញយ៉ាងច្បាស់ថា អាមេរិកមិនអាច ពន្យារពេលទៀតហើយ បើមិនដូច្នោះ ឥណ្ឌានឹងធ្លាក់ចូលក្នុងប្រទេសរុស្ស៊ី ពេល នោះអាមេរិកពិបាកក្នុងការលូកដៃ ។ បច្ចុប្បន្នរុស្ស៊ីត្រូវការដៃគូសេដ្ឋកិច្ចពាណិជ្ជ កម្មយ៉ាងខ្លាំងដូចជាប្រទេសឥណ្ឌាដោយសារតែសេដ្ឋកិច្ចរុស្ស៊ីកំពុង ប្រឈម បញ្ហាពាក់ព័ន្ធការដាក់ទណ្ឌកម្មរបស់ លោកខាងលិច ជុំវិញវិបត្ដិអ៊ុយក្រែន ។
ការ ពង្រឹងទំនាក់ទំនងរបស់អាមេរិក ជាមួយឥណ្ឌា មិនត្រឹមតែទាត់រុស្ស៊ីទៅ មួយចំហៀងនោះឡើយ ទាំងនោះជាយុទ្ធ សាស្ដ្រទីតាំងដ៏សំខាន់សម្រាប់ឡោមព័ទ្ធ ឥទ្ធិពលរបស់ចិនក្នុងតំបន់ស្របទៅតាម គោលនយោបាយដំណើរឆ្ពោះមកអាស៊ី ប៉ាស៊ីហ្វិករបស់ប្រធានាធិបតីអូបាម៉ា ។តំណែងប្រធានាធិបតី របស់លោក អូបាម៉ាមិននៅសល់ច្រើនទៀតឡើយ ទាំងនោះហើយបានជំរុញឱ្យលោកអនុវត្ដ នយោបាយដែលដាក់ចេញមកប្រកបដោយជោគជ័យ ៕