បញ្ហាសុខភាព គឺជាកត្តាចម្បងបំផុត សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ព្រោះថា បើយើងមាន សុខភាពល្អ យើងនិងមានកម្លាំងគ្រប់គ្រាន់ ក្នុងការប្រកបមុខរបរ ទទួលទានផ្សេងៗបានទាំងអស់ ហើយសេដ្ឋកិច្ចក្នុងគ្រួសារ ក៏មានការរីកចម្រើនទៅមុខដែរ ។ នេះគឺជាការលើកឡើង របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហ៏កម្ម និងសិប្បកម
្ម និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលបានដឹកនាំក្រុមសម្ពន្ធ័គ្រូពេទ្យ ចំនួន៧២នាក់ ចុះពិនិត្យនិងព្យាបាលជម្ងឺដោយមិនគិតថ្លៃ ជួនប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ក្នុងបរិវេណ សាលាបឋមសិក្សាប្រមោយ ។
ការចុះពិនិត្យនិងព្យាបាល មានក្រុមសម្ពន្ធ័គ្រូពេទ្យ សាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញ និងនិស្សិតពេទ្យស្មគ្រ័ចិត្ត មកពីភ្នំពេញ ចំនួន៧២នាក់ ដែលមានលោកវេជ្ជបណ្ឌិត ឌុក កុសល ប្រធានគណកម្មការប្រតិបត្តិ ចុះមកពិនិ ត្យនិងព្យាបាលជម្ងឺ ជួនប្រជាពលរដ្ឋនៅស្រុកវាលវែង រយះពេលពេញមួយថ្ងៃ ដោយឥតគិតថ្លៃ ។ នេះគឺជាសកម្ម ភាពមនុស្សធម៌មួយ របស់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចក្រុមគ្រូពេទ្យទាំងអស់ ដែលមានសមត្ថភាព ក្នុងការបំពេញការតព្វកិច្ច និងមានឆន្ទះដ៏មុះមុត ដើម្បីប្រជាពលរដ្ឋមាតុភូមិ ។ ប្រជាពលរដ្ឋ រួមទាំងកុមារ ដែលបានមកទទួលការពិនិត្យនិងព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ គឺជាការរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចថែរក្សាសុខភាព ដល់ប្រជាពលរដ្ឋគ្រប់រូប នឹងបំបាត់កង្វល់គ្រប់បែបយ៉ាង ក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។
ក្រុមគ្រួពេទ្យដែលចុះទៅពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តឲ្យខ្ជួបខ្ជោន់ នូវគោលការបីចំណុចសំខាន់ គឺ ផឹកស្អាត ហូបស្អាត និង រស់នៅស្អាត ។
លោក ខូយ រីដា អភិបាលរងខេត្ត និងឯកឧត្តម ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហ៏កម្ម និងសិប្បកម្ម និងជាប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា សាខាខេត្តពោធិ៍សាត់ នឹងក្រុមគ្រូពេទ្យស្មគ្រ័ចិត្តជាច្រើន ដែលបានចុះមកពិនិត្យនិងព្យាបាលជម្ងឺ ជួនប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង ដោយខិតខំព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ។ 
លោកវេជ្ជបណ្ឌិត ស្រុយ អាដុល្លា តំណាងគ្រូពេទ្យស្មគ្រ័ចិត្តជាច្រើន បានឲ្យដឹងថា បើតាមគម្រោង គឺពិនិត្យនិងព្យាបាលជម្ងឺជួនប្រជាពលរដ្ឋ ចំនួន៥០០នាក់ ប៉ុន្តែក្រុមគ្រួពេទ្យយើង អនុវត្តសម្រេចបាន ១១៤៣នាក់ ក្នុងនោះផ្នែកវះកាត់ ៤១នាក់ ផ្នែកជម្ងឺត្រចៀក ច្រមុះ និងបំពង់ក ៥០នាក់ ជម្ងឺភ្នែក៦២នាក់ ជម្ងឺកុមារ ៧៤នាក់ ពិនិត្យសុខភាពនិងមានផ្ទៃពោះបាន៤៧នាក់ ពិនិត្យរោគស្ត្រី៧៦នាក់ ពិនិត្យ និងព្យាបាលមាត់ធ្មេញ ៤៦នាក់ ជម្ងឺផ្លូវចិត្ត ១០២នាក់ និងពិនិត្យជម្ងឺទូទៅ បាន៦៤៥នាក់ ។
ប្រជាពលរដ្ឋក្នុងស្រុកវាលវែងទាំងមូល បានសម្តែងនូវអំណរគុណយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានដឹកនាំក្រុមគ្រួពេទ្យស្ម័គ្រចិត្តជាច្រើននាក់ ពោពេញដោយសមត្ថកិច្ច ចុះមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនៅពេលនេះ ៕




































