គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាអំណោយរបស់ក្រុមការងារថ្នាក់កណ្តាល គណៈបក្សប្រជាជនកម្ពុជា ចុះជួយឃុំស្នាអន្សា ស្រុកក្រគរ ត្រូវបានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ប្រាំង ជលសា អគ្គនាយករងផែនការ និងបច្ចេកទេស នៃអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងារ
ចុះជួយឃុំស្នាអន្សា ចែកជួនដល់ប្រជាជនខ្វះខាត និងចាស់ជរា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ។ ការចែកជួនអំណោយនេះ បានប្រារព្ធធ្វើទី១ នៅភូមិបណ្តែតទឹកកំពង់ប្រាក់ មានចំនួន៥៩គ្រួសារក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម សារុង១ ក្រមា១ ប្រេងឆាកន្លះគីឡូក្រាម សៀងផ្អែម២គីឡូក្រាម ឆៃប៉ូវ១គីឡូក្រាម ប្រេងក្រឡា១ដប និងសាប៊ូលុច្ស១ដុំ និងទី២ នៅស្នាក់ការគណបក្សប្រជាជន ឃុំស្នាអន្សា ចែកជួនទៅដល់លោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ចំនួន១៣៣នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ក្រមា១ សំលៀកបំពាក់១កំប្លេ ទឹកដោះគោ១កំប៉ុង សាប៊ូលុច្ស១ដុំ ប្រេងក្រឡា១ដប និងថវិកា១០០០០រៀល ។
មានប្រសាសន៏សំណេះសំណាល ទៅកាន់លោកតា លោកយាយ និងប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនែគណៈអភិបាល ខេត្តពោធិ៍សាត់ បានពាំនាំនូវការផ្តាំផ្ញើ ពីសំណាក់សម្តេចអគ្គមហាសេនាទាំង៣ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា ក៏ដូចឯកឧត្តមក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្រុក តែងតែមានការគិតគូរ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាក់ស្តែងដូចជានៅថ្ងែនេះ ក្រុមការងារថ្នាក់កណ្តាល បាននាំយកអំណោយ មកចែកជួនជាសក្ខីភាពស្រាប់ ។
ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋរស់នៅបណ្តែតទឹក ក៏ដូចនៅលើគោកទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបង្កាទប់ស្កាត់ នូវរាល់បទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋានរបស់យើង ក្នុងគោលបំណង រក្សាភាពសុខសាន្តទាំងផ្លូវកាយផ្លូវចិត្ត និងចូលរួមអនុវត្តឲ្យខានតែបាន នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ។ ឯកឧត្តមបានបន្តទៀតថារដូវនេះជារដូវប្រាំង ដូច្ឆេះអ្នកដែលរស់នៅបណ្តែតទឹក ក្នុងបឹងទន្លេសាប ត្រូវចូលរួមរក្សាការពារព្រៃលិចទឹក អភិរក្សត្រីពួជ និងការពារបរិស្ថាន ។ បើមានករណីបទល្មើសកើតឡើង ដែលពាក់ពន្ធ័ទៅនឹងព្រៃលិចទឹក និងជលផល ត្រូវរាយការណ៏និងចាប់ជនល្មើស យកមកផ្តន្ទាទោស ទៅតាមច្បាប់ ៕




































