​ដំណើរ​ទស្សនៈកិច្ច​អ្នក​សារពត៌មាន​អា​ស៊ា​បាន​ទៅដល់​ឧទ្យាន​ជាតិ​ផា​តែម និង​រមណីយដ្ឋាន​ធម្មជាតិ សាម​ផាន់​បូក​

0

​ប្រទេស​ថៃៈ បន្ទាប់ពី​ទទួលបាន​នូវ​កិច្ច​ស្វាគមន៍​របស់​ថ្នាក់ដឹកនាំ និង​មន្ទីរ​ពាក់​ព័​ន្ឋ​របស់​ខេត្ត​ឧ​ប៊ុន​រាជធានី បាន​ផ្តល់នូវ​ភាព​រាក់ទាក់ ដូច​បង​ដូច​ប្អូន​រវាង​អ្នក​សារពត៌មាន​អាស៊ាន ដែលមាន​ប្រទេស​ថៃ កម្ពុជា ចិន ឡាវ និង​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ អ៊ី​10432467_665571000236146_3170543312826241206_nឡិច​ត្រូ​និ​ច ប្រ​ព័​ន្ឋ​អាយ​ធី និង​យុទ្ធវិធី​ក្នុងការ​នាំយក​ពត៌មាន​ដែលមាន​សារៈសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ និង​មូលដ្ឋាន ឲ្យ​មានការ​ពេញនិយម​និង​តាមដាន​ពត៌មាន និង​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចំណង​ចំនូលចិត្ត​ក្នុង​វិស័យ ពត៌មាន​។​10941013_665571123569467_6900891716009535514_n
​លុះដល់​ព្រឹក​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ ២០១៥ អ្នក​សារពត៌មាន​អាស៊ាន បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់ តំបន់​ទេស ចរណ៍​ធម្មជាតិ ផា​តែម PHA TEM គឺជា​តំបន់​ទេសចរណ៍​ជាតិ ប្រកបដោយ​ភាពអាថ៌កំបាំង​ដែល​ត្រូវបាន ក្រុម​សិ​ល្បះ​ករ និង​ក្រសួងទេសចរណ៍ ចាត់ទុកជា​ឧ​ទ្យា​ជាតិ​ផា​តែម ក្នុងនោះ​ត្រូវបាន​ក្រសួងទេសចរណ៍ អភិរក្ស នូវ​រូបគំនូរ ដែល​10410756_665571030236143_2993863260040206144_nត្រូវបាន​អះអាងថា ជា​រូបភាព​ដែល​គូរ​មាន​អាយុកាល ៣០០០​ឆ្នាំមុន ដែលជា​ស្នាដៃ​របស់​អ្នកនេសាទ​បាន​ចតទូក​នៅក្បែរ​ជញ្ជាំង​ថ្មភ្នំ​ហើយ​បាន​គូរ​ជា​គំនូរ មាន​រូប​ត្រី ដំរី មនុស្ស​និង​ឧបករណ៍ នេសាទ​ត្រី លុះ​មកដល់​បច្ចុប្បន្ន​តំបន់​នេះ​បានក្លាយ​ទៅជា​តំបន់​ទេសចរណ៍ ដ៏​សំខាន់​ក្នុង​ខេត្ត​ឧ​ប៊ុន​រាជធានី និង​អាច​ទាកទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ជាង​២​សែន​នាក់​ក្នុង​មួយឆ្នាំ ។​1016711_664865153640064_6366921495057665445_n
​នៅ​ថ្ងៃ​ដដែល អ្នក​សារពត៌មាន​អាស៊ាន​បាន​បន្តដំណើរ​ទៅ​រមណីយដ្ឋាន សាម​ផាន់​បូក ដែលជា​រមណីយដ្ឋាន​ប្រវត្តិ​សាសន៍ បានកើត​ចេញពី ធម្មជាតិ​ពិតៗ តែ​ដោយមាន​ការយកចិត្តទុកដាក់​របស់ របស់​ក្រសួងទេសចរណ៍ បាន​កំពុងតែ​ដាក់សំណើរ​រឿង​រមណីយដ្ឋាន​សាម​ផាន់​បូក ចូលទៅ​ជា​បេ​តិក​ភ័​ណ្ឌ​ពី​ភព​លោក សំរាប់​ទិដ្ឋភាព​នៃ​10942448_665572033569376_9045262254410924011_nរមណីយដ្ឋាន គឺ​នៅតាម​បន្ទាត់​ព្រំដែន​ថៃ និង​ប្រទេស​ឡាវ ដែល​យក​ទន្លេមេគង់​ជា​ព្រំ ស៊ី​ម៉ា​នៃ​ប្រទេស​ទាំងពី នៅក្នុង​មាត់ទន្លេ​មេគង់​មាន​ដុំថ្ម​រាប់សែន រាប់ម៉ឺន​ដុំ ព្រមទាំង​ផ្ទាំ​ថ្ម​តូចធំ​រាប់សែន​កំណាត់ ដុំថ្ម​រាប់ម៉ឺន​ដុំ​ដុះ​ពណ៌​ធម្មជាតិ តាមបែប​ផ្សេងៗ សម្រាប់​ពាក្យ​ថា សាម​ផាន់​បូក​គឺ ជា​អន្លង់​តូចធំ​រាប់ពាន់​កន្លែង ដែល​បានកើត​ចេញពី​ធម្មជាតិ ដោយសារតែ​ស្នាដៃ​ទឹក​ហូរ​ច្រោះ រហូតមកដល់​ពេលនេះ តំបន់​នេះ ត្រូវបាន​ក្លាយទៅជា​តំបន់​ទេសចរណ៍ ដ៏​សំខាន់​។​10943927_665572936902619_7387163389513924771_n
​លោក រៀម រិទ្ធី ជា​អ្នក​សារពត៌មាន ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ក្រោយពី​បានធ្វើ​ដំណើរ​មក​កំសាន្ត​នៅ​រមណីយ ដ្ឋា​ន​ទាំងពី​កន្លែង​នេះ គឺ​បាន​ចំណេះដឹង​កាន់តែខ្លាំង​ឡើង ដែលមាន​ចំណាប់អារម្មណ៍​ថា នេះ​គឺជា​យកចិត្ត ទុកដាក់​របស់​ក្រសួងពត៌មាន ក្នុង​កិច្ចសហការ​ជាមួយ ក្រសួងទេសចរណ៍ និង​មន្ទីរ​ពាក់​ព័​ន្ឋ ជាពិសេស​ប្រជា ពលរដ្ឋ​ក្នុងការ​រួមចិត្ត​គ្នា បង្កើត​ទីតាំង​ភ្នំ ទឹកជ្រោះ​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍ ។​
10858542_665659006894012_1273006164501427022_n
​ក្នុងនោះ​អាជ្ញាធរ​ស្រុក​ខេមរ៉ា​ត បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ការអភិរក្ស វប្បធម៌ ទំនាម​ទំលាប់ ប្រពៃណី​របស់ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ខេមរ៉ា​ត ពី​ការធ្វើ​បុណ្យ ដាក់​បាត សន្សំ​កុសលផល​បុណ្យ ឲ្យ​ប្រទេសជាតិ ទទួលបាន​នូវ​ភាពស្ងប់ស្ងាត់ និង​ភាពសុខសាន្ត ព្រមទាំង​បាន​បណ្តុះ​ក្នុង​ចិត្ត​ប្រជាជន​ឲ្យ​មានការ​ធ្វើបុណ្យ ដាក់​ទាន​ដើម្បី​ឲ្យ​សង្គម​រស់នៅក្នុង​ភាព​សន្តិភាព​។ ដោយ ប៊ុន រដ្ឋា10953236_665658953560684_1877180708123958700_n 10929548_665658973560682_1109627247607507282_n 10898046_665573026902610_386684806838004592_n 10896940_665659316893981_5777277039548652456_n 10882219_665659340227312_6627379193876128958_n 10501746_665659293560650_3297659018144168529_n