10​​យោធា​ឥណ្ឌូនេស៊ី ប្រកា​សលុប ចោល​ប្រតិ​ប​ត្ដិ​ការរុករក​យន្ដហោះ QZ8501

0

​យោធា​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ បានប្រកាស​លុប ចោល​កិច្ច​ប្រតិ​ប​ត្ដិ​ការស្វែងរក​បំណែក យន្ដហោះ AirAsia ដែល​បាន​ធ្លាក់ចូល សមុទ្រ Java កាលពី​ខែ​មុន និង​ក្រោយ ពី​រក​មិនឃើញ​សាកសព​ណាមួយ​បន្ថែម ទៀត​ស្ថិតនៅក្នុង​តួ​យន្ដហោះ​នោះឡើយ​។​
​ជើងហោះហើរ​QZ850​បាន​ធ្លាក់ កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​ក្នុងអំឡុង ពេល​មាន​អាកាសធាតុ​អាក្រក់ ដោយ ក្នុងនោះ​មាន​អ្នកដំណើរ និង​អាកាស យានិក​១៦២​នាក់​។ យន្ដហោះ​នេះ​ទើបតែ ចាកចេញ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ពី​ទី ក្រុង​Surabaya​ប្រទេស​ឥណ្ឌូនេស៊ី​ឆ្ពោះ ទៅកាន់​ប្រទេស​សិង្ហ​បុរី ។​
​ក្រុម​ជួយសង្គ្រោះ និង​រុករក​បាន​ខក ខាន​ជាថ្មីទៀត​នៅ​អំឡុងពេល​ចុងក្រោយ ប៉ុន្មាន​ថ្ងៃនេះ​ដើម្បី​លើក​តួ​យន្ដហោះ Airbus A320-200 ដែល​មន្ដ្រី​សង្ឃឹមថា នឹង​រកឃើញ​សាកសព​ជនរងគ្រោះ បន្ថែមទៀត​ស្ថិតនៅ​ខាងក្នុង​នោះ ។
​ខាង​ទាហានជើងទឹក​ដែលជា​អ្នក​ចូល រួម​ខ្លាំងក្លា​ជាងគេ ទាំង​កងកម្លាំង​ទាហាន ក៏​ដូច​ផ្គត់ផ្គង់​សម្ភារ​បរិក្ខា​ដល់​សកម្ម ភាព​រុករក​ខាងលើនេះ កាលពី​ថ្ងៃទី​២៧ ខែមករា​បានប្រកាស​ឱ្យដឹងថា នឹង​ដក កម្លាំង​ទាំងនោះ​ត្រឡប់មកវិញ ដោយ សារ​ថា តួ​យន្ដហោះ​ដែល​បាក់បែក និង ខូចខាត​នេះ​ពិតជា​លំបាក​នៅក្នុង​ការ ស្រង់​ឡើង​ពី​ទឹក​ខ្លាំងណាស់ ហើយ​ម្យ៉ាង វិញទៀត ក៏​ពុំមាន​សាកសព​បន្ថែមទៀត ដែល​ស្ថិតក្នុង​តួ​យន្ដហោះ​នោះ​ផងដែរ​។​
​លោក Rear Admiral Widodo មន្ដ្រី ទាហានជើងទឹក​ដែលមាន​ភារកិច្ច​ពិនិត្យ មើល​សកម្មភាព​ជួយសង្គ្រោះ និង​រុករក ខាងលើ​បាន​បញ្ជាក់ថា «​រាល់​កម្លាំង​ទាំង អស់​នឹងត្រូវ​ដក​ឱ្យ​ត្រឡប់មកវិញ​។ យើង សុំទោស​ចំពោះ​ក្រុមគ្រួសារ​រងគ្រោះ​»​។
​រហូតមកដល់​ពេលនេះ គេ​ទើបតែ រកឃើញ​សាកសព​៧០​នាក់​ប៉ុណ្ណោះ​ហើយ ក្រុម​អ្នករុករក និង​ក្រុម​ជួយសង្គ្រោះ ក្នុងស្រុក​បានប្រកាសថា ពួកគេ​នឹង​បន្ដ សកម្មភាព​ស្វែងរក​ជនរងគ្រោះ​ក្នុង ប្រតិ​ប​ត្ដិ​ការ​ទ្រង់ទ្រាយ​តូច​។ លោក Bambang Soelistyo អ្នកដឹកនាំ​ក្រុម នេះ​បាន​បញ្ជាក់ថា «​យើង​នឹង​បន្ដ​បំពេញ ក្ដីសង្ឃឹម​ចំពោះ​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ប៉ុន្ដែ​ការ​ប្រតិ​ប​ត្ដិ​ការមិន មែន​ជា​ទ្រង់ទ្រាយ​ធំ​នោះទេ​» ។​
​អ្នកនាំពាក្យ​យោធា​ឥណ្ឌូនេស៊ី លោក Fuad Basya បាន​ថ្លែងថា «​តួ​យន្ដហោះ ទាំងមូល​រង​ការខូចខាត​។ វា​ត្រាំ​នៅក្នុង បាទសមុទ្រ​យូរថ្ងៃ នៅពេល​យើង​លើក​វា វា​ក៏​ប្រែ​ទៅជា​បំណែកៗ យើង​មិនអាច រកឃើញ​សាកសព​ណាមួយ​បន្ថែមទៀត នោះទេ​» ។​
​ចាប់តាំងពី​ចុង​សបា្ដហ៍​កន្លងមក ក្រុម​ជួយ​សង្គ្រោះបាន​ប្រឹងប្រែង​យ៉ាង ខ្លាំង​ដើម្បី​ស្រង់​តួ​យន្ដហោះ​នេះ​ឡើង មកលើ​គោក​។ ក្រុម​នេះ​បាន​ប្រើ​សំណាញ់ ដើម្បី​អូស​យក​តួ​យន្ដហោះ​ដែល​នៅ​បាទ សមុទ្រ​ជម្រៅ​ជិត​៣០​ម៉ែត្រ ប៉ុន្ដែ​នៅ ពេល​ប្រតិ​ប​ត្ដិ​ការ​បាន​ប្រហែល​២​នាទី តួ​យន្ដហោះ​បាន​ដាច់​ជា​ពីរ ហើយ​លិច ទៅ​បាតសមុទ្រ​វិញ ។​
​មានការ​ចូលរួម​ជា​អន្ដរជាតិ​ក្នុង សកម្មភាព​ស្វែងរក​យន្ដហោះ​AirAsia ដោយ​ក្នុងនោះ​មាន​បណ្ដា​ប្រទេស​ជា ច្រើន ដូចជា​ចិន និង​អាមេរិក​ផងដែរ ។ ប៉ុន្ដែ​បន្ទាប់ពី​រកឃើញ​តួ​យន្ដហោះ ដោយ​នាវាចម្បាំង​សិង្ហ​បុរី ប្រទេស​ទាំង នោះបាន​ដក​ក្រុមការងារ​របស់ខ្លួន ត្រឡប់​ទៅវិញ ។​
​ប្រអប់​ខ្មៅ​យន្ដហោះ​ដែល​ផ្ទុក​រាល់ ទិន្នន័យ និង​សកម្មភាព​ផ្សេងៗ​ដែល​កើត ឡើង​នៅក្នុង​យន្ដហោះ​នោះ​ត្រូវបាន​រក ឃើញ​។ ក្រុម​ស៊ើបអង្កេត​កំពុង​វិភាគ ទៅលើ​ទិន្នន័យ​ក្នុង​ប្រអប់​ខ្មៅ​ហើយ​យ៉ាង យូរ​ក្នុង​សបា្ដហ៍​នេះ ដើមចម​នៃ​មូល ហេតុ​បណ្ដាលឱ្យ​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ នឹងត្រូវ​លាតត្រដាង​ជា​សាធារណៈ ។