លោកខាងលិច​ពិចារណា​ដាក់​ទណ្ឌ កម្ម​បន្ថែម​ដល់​រុស្ស៊ី​

0

​រដ្ឋមន្ដ្រីការបរទេស​សហគមន៍​អឺរ៉ុប នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ុ​ច​សែ​ល ដើម្បី​ពិភាក្សា​ការ​អនុវត្ដ​ដាក់ទណ្ឌកម្ម បន្ថែម​ទៅលើ​រុស្ស៊ី ក្រោយពី​មានការ​ផ្ទុះ អំពើ​ហ្សិ​ា​វាយប្រហារ​នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន ។
​កាលពី​សបា្ដហ៍​មុននេះ ក្រុម​បះបោរ គាំទ្រ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​វាយប្រហារ​ទៅលើ​កំពង់ផែ Mari-upol ទើប​ជាហេតុ​នាំឱ្យ​មានការ​អំពាវ នាវ​ឱ្យ​ជួបជុំគ្នា​ពិភាក្សា​ក្នុងការ​អនុវត្ដ ដាក់ទណ្ឌកម្ម​បន្ថែម​ទៅលើ​រុស្ស៊ី​នោះ ។s1
​សហគមន៍​អឺរ៉ុប និង​អាមេរិក​បាន អនុវត្ដ​បាននិងកំពុង​អនុវត្ដ​ការបង្ក​ក ប្រាក់ ក៏​ដូច​ហាមប្រាម​ការធ្វើដំណើរ របស់​មន្ដ្រី​រុស្ស៊ីs2

​, អ្នកជំនួញ និង​មេដឹកនាំ ក្រុម​ទាមទារ​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ ។
​អង្គការ​ណា​តូ​បាន​បញ្ជាក់ថា នៅពេល នេះ រថ​ពាក់​ដែក និង​កាំភ្លើង​ធុន​ធ្ងន់​រាប់ រយ​គ្រឿង​របស់​រុស្ស៊ី​បាននិងកំពុង​បោះ ទីតាំងនៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ទី ក្រុង​មូ​ស្គូ​បាន​ច្រានចោល​ព័ត៌មាន​ខាង លើ​នេះ ប៉ុន្ដែ​បាន​ទទួលស្គាល់ថា កម្លាំង ស្ម័គ្រចិត្ដ​រុស្ស៊ី​ខ្លះ​បាន​ចូលរួម​ប្រយុទ្ធ​ជា មួយក្រុម​ទាមទារ​ផ្ដាច់ខ្លួន​ស្ថិតនៅតាម បន្ទាត់​ព្រំដែន ។s3
​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន រាយការណ៍​ថា រដ្ឋមន្ដ្រី​សហភាព​អឺរ៉ុប នឹង​ពិភាក្សា​លើ​ការដាក់ទណ្ឌកម្ម​បន្ថែម ទៀត ក្នុងនោះ​មាន​ទ​ពិភាក្សា​លើ​ការ កំណត់​ពេលវេលា​ដាក់ទណ្ឌកម្ម​ឱ្យបាន វែង​ជាង​ការអនុម័ត​លើ​មុន​ផងដែរ ។s4
​ប្រភព​ស្និទ្ធ​នឹង​កិច្ចការ​ខាងលើ​បាន បញ្ជាក់ថា ថ្នាក់ដឹកនាំ​លោកខាងលិច នឹង​ជួបប្រជុំ​ពិភាក្សាគ្នា​នៅ​ថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​កំណត់​ដាក់​ទណ្ឌ កម្ម​សេដ្ឋកិច្ច​ណាមួយ​ថ្មី​បន្ថែមទៀត​ទៅ លើ​រុស្ស៊ី ។ រដ្ឋមន្ដ្រីការបរទេស​ប្រទេស លី​ទុយ​អា​នី (Lithuanian) ការវិវត្ដ​នេះ ដោយសារតែ​ការវាយប្រហារ​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន ។
​ប្រភព​បន្ដថា “​ប្រសិនបើ​យើង​មិន ឃើញ​សញ្ញា​ល្អប្រសើរ​ទេនោះ យើង​នឹង ដាក់ទណ្ឌកម្ម​បន្ថែមទៀត ។ តើ​មាន មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​សម្លាប់ ដោយសារតែ​ឆ្លងកាត់​តាម​តំបន់​នោះ ក៏ ព្រោះតែ​ធ្លាប់​ដើរ​ឆ្លងកាត់​កាលពីពេល មុន​នោះ​?” ។s5
​មេដឹកនាំ​សហភាព​អឺរ៉ុប​បានចេញ សេចក្ដីប្រកាស​រួមមួយ​ដ៏​កម្រ​មួយ កាលពី​ថ្ងៃទី​២៨ ខែមករា ដោយ​អំពាវ នាវ​បណ្ដា​រដ្ឋមន្ដ្រីការបរទេស​ទាំងឡាយ “​ឱ្យ​ពិចារណា​លើស​កម្ម​ភាពសមស្រប រួមគ្នា​មួយ​” បន្ទាប់ពី​មានការ​វាយ ប្រហារ​យ៉ាង​ហិង្សា​ចូលទៅក្នុង​តំបន់ Mariupol ។ ការប្រយុទ្ធ​គ្នា​នៅតែ​បន្ដ កើតមាន ដោយ​ក្រុម​ផ្ដាច់ខ្លួន​ចោទ​កង កម្លាំ

ង​រដ្ឋាភិបាល​ថា​បាន​បាញ់ប្រហារ ចូលទៅក្នុង​តំបន់​ដែល​ពលរដ្ឋ​សាមញ្ញ រស់នៅ ។
​ចាប់តាំងពី​ជម្លោះ​បានកើត​ឡើង​នៅ តំបន់ Luhansk និង Donetsk កាលពី ខែមេសា ឆ្នាំ​២០១៥​រហូតមក មនុស្ស ជាង​៤.៨០០​នាក់​បាន​បាត់​បង់ជីវិត និង ជិត​១,២​លាន​នាក់​បាន​ភៀសខ្លួន និង​នៅ បន្ទាប់ពី​ការប្រកាស​ដាក់​តំបន់​ស្វយ័ត គ្រី​មៀ​ឱ្យ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ របស់​រុស្ស៊ី​ផងដែរ 9