​ឯកឧត្តម ឃឹម​. ប៊ុន​សុង​. អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បញ្ចុះ​ខ​ណ្ទ​ស៊ី​ម៉ា វត្ត​ប្រាសាទ​ច័ន្ទ​រង្សី ហៅ​វត្ត​ស្វាយសរ​

0

សៀមរាប​. វត្ត​ប្រាសាទ​ច័ន្ទ​រង្សី ហៅ​វត្ត​ស្វាយសរ ត្រូវបាន​ប្រារព្វ​ពិធី ប​ច្ចុះ​ខ​ណ្ទ​ស៊ី​ម៉ា នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុ​ម្ភះ ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គ​ណះ​អភិបាលខេត្ត សៀមរាប និង​ព្រះ​តេជគុណ ឥន្ទ​កេស​រោ ពេជ្រ សន ព្រះ​មេគណ​Image20ខេត្តសៀមរាប ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ចូលរួម​យ៉ាង​អ​ធឹ​ក​អ​ធ័​ម ស្ថិតនៅ​ក្នុងភូមិ​ស្វាសរ ឃុំ​ស្វាយសរ ស្រុក​វ៉ារិន ខេត្តសៀមរាប ។​
​គណៈកម្មការ​វត្ត​បាន​ឲ្យ​ដឹងថា វត្ត​នេះ​ត្រូវបាន​កសាង​សម័យ ឆ្នាំ​១៨៧៥ ផ្ទៃក្រឡា​២៣៤០​ម៉ែ​ត្រក​សា​រ៉េ លុះដល់​ម័​យ​ប៉ុលពត​ត្រូវបាន​បំផ្លេចបំផ្លាញ​ហិនហោច​អស់ ក្រោយ​ថ្ងៃ​រំដោះ​១៩៧៩ ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​ឡើងវិញ និង​ត្រូវបាន​កសាង​ជា​បន្តបន្ទាប់ នូវ​សមិទ្ធិផល​ផ្សេងៗ​រហូតមកដល់​ពេលនេះ និង​ត្រូវបាន​សម្ពោធន៍​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុងថ្ងៃនេះ​ក្នុង​ទឹក​ប្រាស់​៣៥​ម៉ឺន​ដុល្លា ។​Image15

​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គ​ណះ​អភិបាលខេត្ត សៀមរាប បាន​មាន​ប្រសា​ស៍​កោរ​សរសើរ​និង​ផ្តាំ ផ្ញើរ​ដល់​នៅក្នុង​អង្គប្រជុំ​ថា នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែបន្ត​គ្របដណ្តប់​នូវ​សន្តិភាព​ពេញលេញ និង​នយោបាយ​ឈ្នះៗ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ព្រះរាជាណាចក្រ​កម្ពុជា​យើង កំពុងតែបន្ត​នូវ​ឯកភាព សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ចំនុច​សំខាន់​Image14ទាំងនេះ​គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ ថែមទាំង​មាន​កិត្យានុភាព​ស្មើរ​ភាព​ស្មើរ​សិទ្ធ ជាមួយនឹង​បណ្តា​ប្រទេស​នានា នៅលើ​សកលលោក ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៤ កម្ពុជា​បានសម្រេច​កំណើនសេដ្ឋកិច្ច ៧,២​ភាគរយ តាម​ការប៉ានស្មាន​កម្ពុ​ជា​អាច​រក្សា​នូវ​៧​ភាគរយ ជាពិសេស​វិស័យ​កសិកម្ម ទេសចរណ៍ កាត់ដេរ និង​សំណង់ ក្នុងនោះ​វិស័យ​ទេសចរណ៍​កម្ពុជា​មានការ​Image16រីកចំរើន​យ៉ាងខ្លាំង ។ ឯកឧត្តម​បាន​បញ្ជាក់ថា វិស័យ​ព្រះពុទ្ធសាសនា ត្រូវបាន​ស្តារ​ឡើ​វិញ​យ៉ាង​ឆាប់រហ័ស និង​បានកំណត់​ជា​សាសនា​របស់​រដ្ឋ នៅក្នុង​ខេត្តសៀមរាប​មាន​វត្ត​២៣៣​វត្ត អាស្រម ២២​ព្រះសង្ឃ​សរុប​ចំនួន ៩០៣៦​អង្គ សមិទ្ធិផល​ទាំងអស់​នៅក្នុង​វត្ត​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា ដើម្បី​ទ្រទ្រង់​ព្រះពុទ្ធសាសនា​។​
​ដោយ ប៊ុន រដ្ឋាImage17Image10 Image9 Image11Image18