សៀមរាបៈ នៅព្រឹកថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៥ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំង ប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ អង្គការ Mission Humanitaire ដែលកំពុងតែធ្វើសកម្មភាព មនុស្សធម៌ រក្សាព្យាបាលជំងឺទូទៅ ដល់ស្ត្រី
ចាស់ជរា កុមារ ដែលកំពុងតែជួយនូវបញ្ហារសុខភាព ត្រូវបាន រក្សាព្យាបាល នៅក្នុងមណ្ឌលសុខភាព ភូមិស្វាសរ ឃុំស្វាយសរ ស្រុកវ៉ារិន ខេត្តសៀមរាប។
អុំស្រីម្នាក់ បានឲ្យដឹងថា គាត់មានជំងឺភ្នែក ព្រមទាំងប្រជាពលរដ្ឋនៅក្នុងឃុំស្វាយសរ បានមករក្សាព្យាបាល ជំងឺនៅទីនេះ ដែលជាឳកាសជនជាតិបរទេស បានមកព្យាបាល ដោយឥតគិតលុយ ហើយមានការយកចិត្ត ទុកដាក់យ៉ាងខ្លាំងនូវការត្រួតពិនិត្យ សុខភាពរបស់ប្រជាពលរដ្ឋ និងសូមអគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏ដូចជាអង្គការ បានសហការក្នុងការចុះជួយរំលែកនូវភារៈក្នុងការចំណាយថ្លៃរក្សាព្យាបាល ។
នៃឳកាសនោះឯកឧត្តម ឃឹម ប៊ុនសុង បានកោតសរសើរ ចំពោះអង្គការ Mission Humanitaire បានយក ចិត្តទុកដាក់ គិតគូរពីជីវភាព របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលជួបនូវបញ្ហារសុខភាព និងមានការខ្វះខាតនូវថវិការក្នុងការរក្សាព្យាបាល សកម្មភាពមនុស្សធម៌របស់អង្គការបានធ្វើឲ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋ ចង់ចាំមិនភ្លេចនូវទឹកចិត្តដ៍ស្មោះ ក្នុងការរួមចំនែកជួយបន្ធួរ បន្ថយភារៈរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាចុងក្រោយសូមឲ្យអង្គការ បន្តរសកម្មភាពនិងភារៈកិច្ចមនុស្សធម៌ ឲ្យទទួលបាន ជោគជ័យ ។

ដោយ ប៊ុន រដ្ឋា



































