​តំបន់​កំពង់​ឃ្លាំង​ក្លាយជា​តំបន់​ទេសចរណ៍ ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​ទស្សនា​កាន់តែ​កើនឡើង

0

​សៀមរាបៈ ភ្ញៀវ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ កំពុងតែ​ចាប់​អា​រណ៍​យ៉ាងខ្លាំង ចំពោះ​តំបន់​ទេសចរណ៍​មួយ ដែល​ត្រូវបាន​បងប្អូន ប្រជាពលរដ្ឋ រួមគ្នា​សហការ ជាមួយ​អាជ្ញាធរ មូលដ្ឋាន កងកម្លាំង និង​អ្នក​រួម​អជីវ​កម្ម បាន​បង្កើត​ឲ្យ​មាន​សហគមន៍​ទេសចរណ៍ ក្នុង​ឃុំ​Image7កំពង់​ឃ្លាំង ស្រុក​សុ​ទ្រ​និគម​ន៍ ខេត្តសៀមរាប រីឯ​ចំណូល​ដែល បានមកពី​ការធ្វើ​អជីវ​កម្ម​ទេសចរណ៍ របស់​សហគមន៍ ត្រូវបាន​ប្រើប្រាស់​ផលប្រយោជន៍​រួម នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ។​
​ពី​មូ​យ​ថ្ងៃទី​មួយថ្ងៃ កំណើន​នូវ​ទេសចរណ៍ បាន​កើន​ឡើងជា​លំដាប់ គឺ​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង និង​យកចិត្តទុកដាក់ របស់លោក ហ៊ូ​វ សា​វី ប្រធាន​សហគមន៍​ទេសចរណ៍ កំពង់​ឃ្លាំង និង​លោក ប៉ា ប៉ូ មេឃុំ​កំពង់​ឃ្លាំង ព្រមទាំង​ក្រុមការងារ និង​កងកម្លាំងប្រដាប់អាវុធ Image1ជួយ​ជ្រោមជ្រែង​ឲ្យ​មាន ការប្រកប​អជីវ​កម្ម សមាគមន៍​ទេសចរណ៍ បំរើ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ត្រូវបាន ផ្តោត​សំខាន់​ទៅលើ សន្តិសុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរណ៍ សម្រាប់​ចំនូល​របស់​សហគមន៍​ទេសចរណ៍ ត្រូវបាន​នាំយកទៅ​ប្រើ ប្រាស់​ប្រយោជន៍ រួមមាន​សាងសង់​ផ្លូវលំ និង​ជួសជុល​ស្ពាន ជួយ​ដល់​ទុ​រ​គត់​ជន ជនក្រីក្ររ ជួយ​ចំណាយ ថវិការ​សម្រាប់​បូជាសព​ជូន​ក្រុមគ្រួសារ​គ្មាន​ញាតិសណ្តាន និង​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ លទ្ធផល​ទាំងនេះ បានធ្វើ​ឲ្យ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ មណ្ឌល​សៀមរាប ព្រមទាំង​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួយឧបត្ថម្ភ​គាំទ្រ នូវ​សកម្មភាព​មនុស្សធម៌​ក្នុង​សហគមន៍ និង​ឲ្យ​មាន​សហគមន៍​ទេសចរណ៍ ដើម្បី​ប្រយោជន៍​រួម​ក្នុង​ឃុំ​កំពង់​ឃ្លាំង ។​Image6
​លោក ធី ប្រធាន​សមាគមន៍ មគ្គ​ទេ្ទ​ស ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តំបន់​ទេសចរណ៍ ក្នុង​ឃុំ​កំពង់​ឃ្លាំង​ពិត​ជាមាន​ទិដ្ឋភាព​ល្អ​ប្រពៃ និង​ជា​ភូមិ​នេសាទ​ដ៏​ពេញលេញ ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់ទិសទី តែងតែ​ស្គាល់​ច្បាស់​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ និង​អ៊ិន​ធើ​នេ​ត ថា​ឃុំ​កំពង់​ឃ្លាំង ដែល​ស្ថិតនៅ​ខាងកើត​នៃ​ទី​រួម​ខេត្តសៀមរាប​ជាប់ ផ្នែក​មួយ​នៃ​បឹង​ទន្លេសាប និង​មាន​ប្រជា​នេសាទ​ដល់​ទៅ​៨០% នៅតាម​ផ្លូវ​ចូល​ឃុំ​កំពង់​ឃ្លាំង ប្រកបដោយ​ផ្ទះ​ជាច្រើន​តំរៀប​គ្នា​Image5ជា​ជួរ​នឹង​សងខាង​ផ្លូវ​ចូល អ្វីដែល​បាន​ទាក់ទាញ​ឲ្យ​ភ្ញៀវ​មក​កំសាន្ត​នោះ គឺមាន ផ្ទះ​ដែល​សាងសង់​មាន​កម្ពស់​ដល់​ទៅ ៥​ម៉ែត្រ ការសង់​ផ្ទះ​បែបនេះ គឺជា​ការ​ត្រៀប​ទប់​ទល់នឹង​ទឹកជំនន់ ចំណែកឯ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប គេ​ឃើញ​មាន​ប្រជាពលរដ្ឋ រាប់រយ​គ្រួសារ ដែល​កំពុងតែ​ប្រកបមុខរបរ នេ​សា ត្រី​បែប​ធម្មជាតិ នឹង​កា​រស់​នៅលើ​ក្បូន​បណ្តែត​ទឹក ឃុំ​កំពង់​ឃ្លាំង​ត្រូវបាន​គេ​ស្គាល់​ថា ជា​ឃុំ​មួយ​ដែល​៦​ខែ​ទឹក ៦​ខែ​គោក ។​Image4
​លោក ហូ​វ សា​វី ប្រធាន​សហគមន៍​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០១៥​នេះ បរិមាណ​ភ្ញៀវ​ទេសចរណ៍ មាន​កំណើន​កើនឡើង​ជាមុន ក្នុងនោះ​សហគមន៍​ទេសចរណ៍​នេះ គឺ​បាន​កើតឡើង​ចេញពី​ទឹកចិត្ត​របស់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ចាប់តាំងពី​ឆ្នាំ ២០០៩​មក​ម្លេះ ហើយ​បានធ្វើការ​កំណែទម្រង់​ទាំង​បរិមាណ នឹង​គុណភាព ព្រមទាំង​បានធ្វើ​ការកែលំអរ សោភ័ណភាព​ក្នុង​ទឹកស្ទឹង ក៏ដូចជា​បរិស្ថាន​និង​បាន​ណែនាំ​ឲ្យ​បងប្អូន​Image3ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​អនាម័យ និង​ការទទួល​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍ ជាតិ​និង​អន្តរជាតិ លក់ ចំណីអាហារ​ក្នុង​តំលៃ​សមរម្យ និង​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ គឺ​ត្រូវបាន​នាំទៅ ពិសារ​អាហារ​នៅលើផ្ទះ​របស់​ប្រជា​នេសាទ​ដោយផ្ទាល់ ដើម្បី​ឲ្យ​ភ្ញៀវ​ទាំងអស់​បាន​ស្គាល់​ពី​ទំនាម​ទំលាប់ ប្រពៃណី​របស់​ខ្មែរ ដែល​សង់ផ្ទះ​នៅ​ខ្ពស់​គួរ​ឲ្យ​ចាប់អារម្មណ៍ ។​Image6
​លោក ប៉ា ប៉ូ មេឃុំ​កំពង់​ឃ្លាំង ព្រមទាំង​ក្រុមការងារ បាន​ថ្លែងអំណរគុណ​ដល់ គណៈ​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប និង​លោក ឧកញ៉ា សៀង ណាំ ដែល​បាន​គាំទ្ររ​ឲ្យ​មាន​សហគមន៍​ទេសចរណ៍ ក្នុង​ឃុំ​កំពង់​ឃ្លាំង និង​បានផ្តល់​លទ្ធភាព​គ្រប់សព្វ​បែបយ៉ាង ឲ្យ​សហគមន៍ ប្រឹងប្រែង​អភិវឌ្ឍន៍​ភូមិ​ឃុំ​របស់ខ្លួន​។​

​ដោយ ប៊ុន រដ្ឋាImage6 Image3 Image2