សាលាដំបូង​ខេត្តកំពង់ធំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ឆ្នាំ ២០១៥

0

​កំពង់ធំៈ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៥ បានធ្វើ​ឡើង​ក្នុង​សាលប្រជុំ​សាលាដំបូង​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព លោក ឃ​ន សុ​កល ប្រធាន​សាលាដំបូង និង​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​10991093_672636432862936_6564781125596366382_nខេត្តកំពង់ធំ ព្រមទាំង​ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី​និង​មន្ត្រី​អនុវត្ត​ការងារ​ក្នុង​សាលាដំបូង​ចូលរួម កាលពី​ថ្ងៃទី ១១ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ ។​
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​សាលាដំបូង បាន​អាន​របាយការណ៍ ដែល​បាន​អនុវត្ត​ឆ្នាំ ២០១៤​សកម្មភាព​ការងារ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​គិតពី​ថ្ងៃទី ១៥ ខែ ១២ ឆ្នាំ ២០១៣ ដល់​ថ្ងៃទី​២៦ ខែ ១១ ឆ្នាំ ២០១៤ មាន​ស្ថានភាព​បំ​រល​ការងារ​ចំនួន ១៣​រូប ក្នុងនោះ​មាន​ព្រះរាជអាជ្ញា​១​រូប និង​ព្រះរាជអាជ្ញារង​៣​រូប នាយក​ក្រឡាបញ្ជី​១​រូប ក្រឡាប​ញ្ចី​៤​រូប ស្រី​១​រូប មន្ត្រី​ជាប់កិច្ចសន្យា​៣​រូប​ភេទ​ស្រី ដោយ​បានចេញ​ដីការ​ពិសេស​ចំនួន​២៩៥៨​ច្បាប់ សំណុំរឿង​សល់​ពីមុន ចំនួន ៣៦៧​រឿង សំណុំរឿង​ថ្មី ៨១៧​រឿង សំណុំរឿង​ចាត់ការ​រួច ៨០៣​រឿង សំណុំរឿង​កំពុង​ចាត់ការ​៣៨១​រឿង ។​10983395_672636629529583_2394732427765920437_n
​លោក ស្រី ស៊ីម សា​ម៉ើ អនុប្រធាន​សាលាដំបូង បាន​មានប្រសាសន៍ថា ផែនការ​សកម្មភាព​ដែល​ត្រូវអនុវត្ត បន្ត​ឆ្នាំ​បន្ទាប់ គឺ​គាំទ្រ​នយោបាយ​ទម្រង់​ច្បាប់ និង​ប្រ​ព័​ន្ឋ​យុត្តិធម៌ និង​គាំទ្រ​នយោបាយ​របស់​ក្រសួងយុត្តិធម៌ និង​អយ្យា​ការ​អម​សាលាដំបូង​ដែល​បានដាក់​ចេញ នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន ដោយ​បង្កើន​នូវ​ការធានា​យុត្ត​ធម៌​សង្គម និង​ជឿទុកចិត្ត​លើ​ប្រ​ព័​ន្ឋ​10983343_672636586196254_9073352103031331817_nតុលាការ គឺ​ត្រូវ​ពង្រឹង​ការប្រតិបត្តិ​ការងារ នីតិវិធី​ច្បាប់​ដល់​ស្ថាប័ន​ជាប់​ចំណង​មាន​ចៅក្រម​ស៊ើបសួរ​អយ្យការ​សាលាដំបូង នគរបាល​យុត្ត​ធម៌​គ្រប់ផ្នែក និង​ព​ន្ឋ​នាគារ​ឲ្យ​អនុវត្ត​ត្រឹម ត្រូវ​តាមច្បាប់ រក្សា​និរន្ត​ភាព​ការងារ និង​ជម្រុញ​ការងារ​ស្នូល​នៅក្នុង​ស្ថាប័ន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​យកចិត្តទុកដាក់​ចំពោះ​រឿងក្តី​ពាក់​ព័​ន្ឋ​អនីតិជន (​កុមារ​) ឲ្យ​ទទួលបាន​នូវ​ភាព​យុត្ត​ធម៌​។​10950687_672636302862949_8760620287963676196_n
​លោក ឃ​ន សុ​កល ប្រធាន​សាលាដំបូង​បាន​មានប្រសាសន៍ថា ការផ្តើម​ប្រជុំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​លើក​ទិសដៅ​បន្ត​ការអនុវត្ត​នៅ​ឆ្នាំ​បន្ទាប់ គឺ​ស្របតាម​មាត្រា​ច្បាប់​៥៥ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ គោលបំណង​នៃ​អង្គសន្និបាត​នេះ​គឺ​សមស្រប​ក្នុង​របត់​កមណែទម្រង់​ស៊ីជម្រៅ ស្របតាម​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​នៃ​រដ្ឋាភិបាល​និង​បានបង្ហាញ​ដល់​មតិ​ជាតិ​និង​អន្តរជាតិ បាន​ជ្រួតជ្រាប​ពី​10417436_672635966196316_5953709897862305580_nការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​ធ្វើកំណែទម្រង់​ធ្វើ​ទំនើបកម្ម ច្បាប់សារធាតុ និង​ច្បា​បប់​និតិ​វិធី ឲ្យ​បាន​យល់​ពី​ការ​កិច្ចខិតខំ​ប្រតិបត្តិ​របស់​ស្ថាប័ន​តុលាការ ដើម្បី​បំរើសេវា​កម្ម​យុត្ត​ធម៌​ដល់​ប្រជាពលរដ្ឋ​បាន​សម​ស្រម​ទាំ​ន់​ពេលវេលា ។​ក្នុង​លោក ឃ​ន សុ​កល បាន​ផ្តាំផ្ញើរ​ដល់ មន្ត្រី​តុលាការ​គ្រប់​ថ្នាក់ គ្រប់ផ្នែក​រួមចំណែក​ទ​ប់​ស្កាត់​អំពើ​ល្មើសច្បាប់ និង​ផ្តល់​សេវា​យុត្ត​ធម៌​ជូន​ពលរដ្ឋ បង្កើន​ប្រសិទ្ធិភាព​ក្នុងការ​ការងារ សមភាព សច្ចភាព និង​តម្លាភាព គឺ​ដើម្បី​បង្កើនបាន​នូវ​ការធានា យុត្ត​ធម៌ និង​ភាពជឿ​ង​ទុកចិត្ត​លើ​ប្រ​ព័​ន្ឋ​តុលាការ​ពី​សំណាក់​មតិ​ជាតិ និង​អន្តរជាតិ ។​
ដោយ ប៊ុន រដ្ឋា10150694_672636532862926_2349103014780804316_n 1507948_672636216196291_6402983282009311912_n