​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នៅ​យប់មិញ​នេះ បាន​អញ្ជើញ ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ទស្សនា​រាត្រី​មោ​សរ និ​ទាឃ​រដូវ នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា ចិន​ដែល​បានរៀបចំ​ឡើង​នៅ​សាល​មហោស្រប​កោះ​ពេជ្រ​

0

ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន បានចាត់ទុក​កម្មវិធី​នេះ​ថា គឺជា​មហោស្រប​ខ្នាត​ធំ ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា ហើយ​គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌ នៃ​ប្រទេស​កម្ពុជា ចិន​ពិសេស​គឺ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ដែល​នឹង​ឈានចូល​មកដល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។8
ឯកឧត្តម​បន្ថែមថា កម្មវិធី​បានកើត​ឡើង​តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និង​វិទ្យុ​ទូរ​ទស្ស​ន៏​ខេត្ត​យូ​ណាន ប្រទេស​ចិន តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ហើយ​តាមរយៈ​រាត្រី​មោ​សរ និ​ទាឃ​រដូវ នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែល​បាន​រៀបចំឡើង​នៅពេលនេះ ។ ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នឹង​រស់នៅ​ជិតស្និត​ស្វែងយល់​ផ្លាស់ប្តូរ​ពី​វប្បធម៌​គ្នា​ទៅវិញទៅមក​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​6
ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ខៀវ កញ្ញា​រិ​ទ្ធ ក៏បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​តែង​គាំទ្រ ឧបត្ថម្ភ​ដល់​កិច្ច​អភិវឌ្ឍ​ន៏​ប្រទេស​កម្ពុជា ។
នៅក្នុង​ឱកាស​នោះដែរ ទាំង​ម​ន្រី្ត​តំណាង​ខេត្ត​យូ​ណាន និង​លោកជំទាវ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងអំណរគុន ចំពោះ​វត្តមាន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​យក​ឱកាស​នេះ ថ្វាយព្រះពរ​ដល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ សូមឱ្យ​ព្រះអង្គ មាន​ព្រះរាជសុខភាព​រឹងមាំ ។ 2
ជាមួយនេះដែរ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ចិន ក៏បាន​រំលឹក​ពី​ទំនាក់ទំនង កម្ពុជា​-​ចិន ដែល​បាន​បង្កើតឡើង​ដោយ​សម្តេច​ឳ សម្តេចម៉ែ ហើយក៏​បាន​បន្ត​រឹងមាំ​ដល់​សព្វថ្ងៃនេះ ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រទេស​យើង​ទាំងពីរ នឹង​ប្រើប្រាស់​ឱកាស​រួមគ្នា ដើម្បី​ភាពរុងរឿង​ថ្កុំថ្កើង​រូ​ម​គ្នា ៕4