បាត់ដំបង:សហការជាមួយកំលាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ត្រង់ចំនុចក្បែផ្លូវរថភ្លើង ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី12-2-15 វេលាម៉ោង11ថ្ងៃត្រង់ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុននាំចូលផ្តាច់មុខនូវប្រភេទភេសជ្ជ:ខារ៉ាបាវនេះរួចមក ។
លោកវរ:សេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច> បានមានប្រសាសន៍ថា ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ក្រុមហ៊ុននាំចូលផ្តាច់មុខអំពី> ទំនិញភេសជ្ជ:ខារ៉ាបាវ ដែលបានលើកឡើងថាមានឈ្មួញមួយចំនួនបានលបលួចនាំចូលនូវទំនិញ> ប្រភេទនេះដោយបានបំពាននឹងច្បាប់កម្មសិទ្ធិបញ្ញារួចមក នៅថ្ងៃខែឆ្នាំខាងលើលោកបានចាត់ កំលាំងរបស់លោក ដោយមានការចូលរួមសហការពីកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល> បានចេញប្រតិបត្តិការល្បាតគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបងក៏បានប្រទះឃើញមានរថយន្តមួយគ្រឿង> ម៉ាកFusoពាក់ស្លាកលេខបាត់ដំបង3A0885 ដោយមានផ្ទុកទំនិញពេញរថយន្ត ក្នុងនោះក៏មាន ភេសជ្ជ:ខារ៉ាបាវជាច្រើនកេះផងដែរ ដែលបានឈប់សំចតនៅក្បែផ្លូវរថភ្លើងត្រង់ចំនុចខាងលើ> លោក៏បានសុំគោលការទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអោយកំលាំងរបស់លោកធ្វើ
ការឃាត់ទាំងរថយន្ត និងមនុស្សចំនួនពីរនាក់ដើម្បីនាំយកមកសាកសួរនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ។> តាមការសារភាពរបស់អ្នកបើកបររថយន្តឈ្មោះ ខន សុខុម ហៅសំអូន ភេទប្រុស អាយុ 32ឆ្នាំ រួមនឹងព្រូឡានឈ្មោះ លឹម ប៊ុនធឿន ភេទប្រុស អាយុ34ឆ្នាំ អ្នកទាំងពីររស់នៅភូមិខ្នាចរមាស> ឃុំរូងជ្រៃ ស្រុកថ្មគោលដែលមានមុខរបរសុីឈ្នួលបើករថយន្តអោយឈ្មោះ ឈី រស់នៅភូមិនរា> ឃុំនរា ស្រុកសង្កែ បាននិយាយថា រូបគេទាំងពីរនាក់ត្រូវបានថៅកែអោយបើករថយន្តទៅដឹកទំនិញ> មួយចំនួនរួមទាំងភេសជ្ជ:ខារ៉ាបាវចំនួន200កេះផងពីចំនុចឃ្លាំងស្តុក ឡោ ម៉េងហ៊ួត ដែលមាន ទីតាំងនៅក្បែផ្ទះប្អូនប្រាក់ លីហ៊ួន តាមបណ្តោយផ្លូវ ជាសុផារ៉ា រាជធានីភ្នំពេញយកមកប្រគល់អោយ> ឈ្មោះ អុឹម សេង ជាអាជីវករលក់ទំនិញនៅភូមិទួលតាឯក ហើយក៏ត្រូវសមត្ថកិច្ចជំនាញឃាត់តែម្តង> ចំពោះភេសជ្ជ:ខារ៉ាបាវនេះមានច្បាប់ ឬមិនមានច្បាប់នោះគឺរូបគេទាំងពីរនាក់ពុំបានដឹងទេ ព្រោះគេ> គឺជាអ្នកសុីឈ្មួលបើករថយន្តអោយគេតែប៉ុណ្ណោះ ។ដោយយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ដែលទំនិញទាំងនេះមានការពាក់ព័ន្ធ លើកម្មសិទ្ធិបញ្ញាផងនោះ លោកនាយការិយាល័យ ម៉ៅ រង្សី បានធ្វើការឃាត់រថយន្តមួយគ្រឿងនេះ> រួមទាំងភេសជ្ជ:ខារ៉ាបាវចំនួន200កេះជាបណ្តោះអាសន្នដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕



































