បន្ទាយមានជ័យ:រដ្ឋបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងក្រុមប្រឹក្សា គណ:កម្មាធិការប្រជាជនខេត្តដុងថាបរបស់វៀតណាមអះអាងពីលទ្ធផលទំនាក់ទំនងនិងប្រតិបត្តិការរវាងខេត្តទាំងពីរពីឆ្នាំ២០១២មក ហើយត្រូវបង្កើននិងពង្រឹងពង្រីកអោយជិតស្និទ្ធ រឹងមាំបានផ្លែផ្កាច្រើនឡើងបន្ថែមទៀត។ទាំងនេះជាការលើកឡើងក្នុងជំនួបរបស់លោក អ៊ុងអឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ខណ:ដឺកនាំប្រតិភូក្រុមប្រឹក្សានិងអាជ្ញាធរខេត្តទៅជួបពិភាក្សាការងារជាមួយលោក ង្វៀន ថាញ់ហ៊ឺង អនុប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាបនៅសាលប្រជុំខេត្តដុងថាបកាលពីល្ងាចថ្ងៃទី ១២កុម្ភ:២០១៥។
លោកអ៊ុង អឿន និយាយថា ប្រទេសទាំងពីរ និងដោយឡែកតាំងពីខេត្តទាំង២បានចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហបប្រតិបត្តិការនិងមេត្រីភាពគ្នាពីឆ្នាំ២០១២មក ខេត្តទាំងពីរបានជួយគ្នាលើវិស័យកសិកម្ម យោធា អប់រំបណ្តះុបណ្តាលវិជ្ជាជីវ: មនុស្សធម៍ វប្បធម៍ ទំនាក់ទំនងនិងថែរក្សាទស្សន:ស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីនិងប្រវត្តិសាស្ត្រស្របតាមគោលនយោបាយនៃរដ្ឋាភិបាលប្រទេសទាំងពីរ។
លោក អ៊ុង អឿន និយាយបន្តថា:បន្ថែមលើនេះភាគីខេត្តទាំងពីរប្តេជ្ញាបន្តអនុវត្តស្មារតីនេះអោយបានល្អ បានលទ្ធផលនិងប្រសិទ្ធភាពច្រើនឡើងទៀតស្របតាមរបត់អភិវឌ្ឍន៍បច្ចុប្បន្ននិងតទៅមុខ។
ក្នុងទស្សនកិច្ចឱកាសនេះលោកក្នុងនាមរដ្ឋបាលខេត្តនិងប្រជាជនខេត្តបន្ទាយមានជ័យក៍សូមអបអរសាទរ សប្បាយរីករាយនិងជូនពរដល់បក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តដុងថាបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។សូមអោយបាសុខសប្បាយ រីកចម្រើន រុងរឿងថ្មីៗបន្ថែមទៀត។លោកង្វៀន ថាញ់ហ៊ឹង ឆ្លើយតបនិងថ្លែងអំណរគុណដល់ប្រតិភូ ក៏ដូចជាកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងប្រជាជនខេត្តដែលបានផ្តល់នូវការអបអរសាទរដល់បក្ស រដ្ឋ ប្រជាជនខេត្តដុងថាបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនេះ។លោកង្វៀង ថាញ់ហ៊ឹង អះអាងថាខេត្តទាំងពីរនឹងប្រជុំបូកសរុបនូវលទ្ធផលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនាបណ្តាឆ្នាំកន្លងមក ហើយខិតខំ ពង្រីកពង្រឹងអោយកើនបរិមាណនិងគុណភាពច្រើនវិស័យថែមទៀត។
គួរបញ្ជាក់ថាប្រតិភូខេត្តបន្ទាយមានជ័យ ពោធិសាត់និងព្រៃវែងបានទៅទស្សនកិច្ចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងឆ្លៀតឱកាសជូនពរនិងជូនវត្ថុអនុស្សាវរីយ៍ដល់សមភាគីខេត្តដុងថាបជាខេត្តសម្ព័ន្ធមេត្រីភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមកាលពីថ្ងៃទី ១៧ ១៨ ១៩ គម្ភះខាងមុខ៕ដោយ:ឃិន គន្ធា




































