កាលពីថ្ងៃទី១៣ ខែកុម្ភៈ ព្រឹទ្ធសភា អាមេរិកបានអនុម័តតែងតាំងរដ្ឋមន្ដ្រី ការពារជាតិថ្មីរបស់អាមេរិកតាមសំណើ របស់ប្រធានាធិបតីអូបាម៉ា ក្នុងនោះ លោក Ashton Carter ក្លាយជាម្ចាស់ មន្ទីរបញ្ចកោណថ្មី ។លោក Askton Carter ទទួលបាន ការគាំទ្រខ្ពស់ពីគណបក្សទាំងពីរក្នុង សភាក្នុងនោះមានគណបក្សប្រជាធិ បតេយ្យ និងគណបក្សសាធារណរដ្ឋ ។ លោកមានអាយុ៦០ឆ្នាំ ធ្លាប់ជាទីប្រឹក្សា អ្នកជំនួយការផ្ទាល់របស់ក្រសួងការពារ ជាតិទទួលបន្ទុកគោលនយោបាយសន្ដិ សុខអន្ដរជាតិក្នុងរដ្ឋបាលរបស់អតីត ប្រធានាធិបតីប៊ីល គ្លីនតុន ហើយលោក ជារដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងដំណាក់កាលឆ្នាំ២០១១-២០១៣ ។
លោកCarter ក៏ជាអ្នកទទួលខុស ត្រូវក្នុងការទិញដូរសព្វាវុធរបស់មន្ទីរ បញ្ចកោណ ជាអ្នកឡើងគម្រោងផលិត សព្វាវុធទំនើបៗ ក្នុងនោះមានទាំងយន្ដ ហោះចម្បាំង F-35 ទៀតផង ។ដូច្នេះលោក Carter ជារដ្ឋមន្ដ្រី ក្រសួងការពារជាតិអាមេរិកទី៤ហើយ ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកអូបាម៉ា បន្ទាប់ពីលោករ៉ូប៊ើត ហ្គេត ឡេអន ប៉ាណេតា និងលោកឆែក ហ្គាហ្គែល ដែលទើបតែប្ដូរនាពេលនេះ។
ជាអ្នកឯកទេសយោធា និងសព្វាវុធ ប៉ុន្ដែលោក Carter មិនដែលបានបម្រើ ការក្នុងជួរកងទ័ពម្ដងណាឡើយ ហើយក៏ មិនដែលមានបទពិសោធន៍ក្នុងការធ្វើ សង្គ្រាមផងដែរ ។
ជាមួយនឹងមុខតំណែងថ្មី លោក Carter នឹងគ្រប់គ្រងស្ថានភាពយុទ្ធ សាស្ដ្រធ្វើសង្គ្រាមវាយប្រហារទៅលើ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS ក្នុងរយៈពេល ២ឆ្នាំចុងក្រោយរបស់រដ្ឋបាលប្រធានា ធិបតីអូបាម៉ា ។
ការសម្រេចជ្រើសរើសតែងតាំង លោក Carter ដែលជាអ្នកគ្មានបទ ពិសោធន៍ធ្វើសង្គ្រាម មិនដែលចូលរួម ក្នុងសមរភូមិចំពេលដែលអាមេរិកចាំ ផ្ដើមធ្វើសង្គ្រាមប្រឆាំងក្រុមអ៊ិស្លាម បង្កើតរដ្ឋ ទាំងនោះបានធ្វើឱ្យមនុស្សជា ច្រើនបានដាក់សំណួរចោទសួរ និងងឿង ឆ្ងល់ចំពោះអ្នកនយោបាយអាមេរិក ហេតុអ្វីបានជាតែងតាំងអ្នកដែលមិន មានឯកទេសពីការធ្វើសង្គ្រាមកាន់ តំណែងរដ្ឋមន្ដ្រីការពារជាតិ នៅពេល ដែលកំពុងធ្វើសង្គ្រាមប្រឆាំងក្រុមអ៊ិស្លាម បែបនេះ ។




































