កំពង់ឆ្នាំង.៖លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននិយាយថា៖ “បទលើ្មសនេសាទ អូសអួន អូសជន អូសម៉ាញ់ កន្លងមកមានអ្នកឃុតឃិតនៅពីក្រៅយខ្នង ទើបជនស្មើសហ៊ានធ្វើ ការលើកឡើងបែបនេះគឺនៅក្នុងពិធីប្រកាសចូលកាន់ដំណែង លោកនាយ លោកនាយរងខណ្ឌ័រដ្ខបាលកំពង់ឆ្នាំង និងលោកនាយផ្នែកជលផល នៅព្រឹកថ្ងៃទី១៣ ខែ កុម្ភះ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ។
លោកអភិបាលខេត្តកំពង់ឆ្នាំង លើកឡើងបន្តថា៖ បទល្មើសទាំងនេះមិនមែនកើតឡើងទៅរួចនោះទេបើគ្មានការឃុបឃិតពីមន្ត្រីជំនាញ ដែលថ្មីៗនេះមានគេហទំព័រក្នុងស្រុកមួយបានសរសេរថា៖“ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បរាជ័យក្នុងការបង្ក្រាបបទល្មើសអូសអួននៅស្រុកជលគីរី” ក្នុងនោះគេបានដាក់រូបថតមានភ្លើងបំភ្លឺយ៉ាងច្បាស់ពីសកម្មភាណអូសអួននោះ។សួរថាអ្នកសារពត៌មានគេបានថតយករូបភាពនោះដល់កន្លែងបទល្មើសបាន ហេតុអីមន្ត្រីជលផលទៅមិនបាន?ឬមិនដឹង និងបង្ក្រាបមិនបាន។ពីធីប្រកាស់ចូលកាន់ដំណែងពេលនេះមាន៖ លោក សោម ភិរុណ ជាមន្ត្រីជលផល៣៦ឆ្នាំហើយ បានឡើងជានាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង និងនាយរង២រូបទៀតមាន លោក ម៉ប់ សាម៉ុន និងលោក អ៊ឹង ជឺប៉ោ ចំណែក លោក តាត សីហាក់ ជានាយផ្នែករដ្ឋលជលផលផ្សារឆ្នាំង។
លោកអភិបាលខេត្តបានលើកឡើងទៀតថា៖លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានចុះទៅបង្ក្រាបបទល្មើសអូសអួន ត្រូវពួកបទល្មើសនេសាទសញ្ជាតិវៀតណាមនិយាយថា៖ ពួកគេបានបង់លុយអោយមន្ត្រីជំនាញនិងសមត្ថកិច្ចអស់ហើយ នៅតែលោកឯងទៀតមិនបង់លុយអ្ហីបានមកចាប់ខ្ញុំ?។លោកអភិបាលខេត្តស្នើសុំអោយមន្ត្រីជលផល ពិសេសអស់លោកដែលទើបបានចូលកាន់ដំណែងថ្មីក្នុងថ្ងៃនេះត្រូវប្រឹងប្រែងធ្វើការងារនេះឡើងវិញអោយបានល្អ គឺឆ្លុះកញ្ចក់ សិតសក់ ដុសក្អែល និងព្យាបាល ដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន សមគមន៍ដើម្បីបង្ក្រាបបទល្មើសទាំងនោះបាន កុំអោយមានការរិះគន់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដូចមេមុនៗទៀត។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលបានផ្តាំផ្ញើរថា៖ នាយខណ្ឌ័ នាយរង រដ្ឋបាលជលផលដែលទើបចូលកាន់ដំណែងថ្មីត្រូវដឹងថា យើយបានធ្វើការងារនេះយូរហើយ ប៉ុន្តត្រូវសិក្សាបន្ថែមទៀត ព្រោះបច្ចេកវិទ្យាថ្មីៗបច្ចុប្បន្នបានមកដល់ជាច្រើន មានវារីវប្បកម្មការចិញ្ចឹមត្រី និងកិច្ចការបង្ក្រាបបទល្មើសជាដើម ដែលយើយត្រូវតែខិតខំរៀនសូត្រស្រាវជ្រាវនិងដកពិសោធន៍ជាបន្តបន្ទាប់ទៀត ដើម្បីដឹកនាំការងារជលផលបានល្អប្រសើរ និងត្រូវរួមសាមគ្គីផ្ទៃក្នុង បែងចែកការងារ តាមដានការងារ ត្រួតពិនិត្យការងារ វាយតម្លៃការងារ និងដាកចេញទិសដៅអោយបានល្អ។
ឯកឧត្តម យុទ្ឋ ប៊ូថង រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសផ្តាំផ្ញើរដល់មន្ត្រីជលផលទាំងអស់ដែលទើបចូលកាន់ដំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបង្ក្រាបបទល្មើនេសាទនេះអោយបានក្លាំងក្លា កុំអោយមានពាក្យថា មន្ត្រីផលផលនៅក្រោយខ្នងបទល្មើសនេសាទដូចក្នុងរយៈ កាលកន្លងមកទៀត។ ត្រូវគោរពតាមការដឹកនាំ របស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានលោកអភិ បាលខេត្តជាប្រធាន និងតាមខិតខំសាមគ្គីគ្នា សហការគ្នា ជាមួយអាជ្ញាធរដែនដី សហគមន៍អោយបានល្អ ដើម្បីបង្ក្រាបបទល្មើស អភិរក្ស និងអភិវឌ្ឃន៍វិស័យជលផលអោយមានការរីកចំរើន។
ឯកឧត្តមបានបញ្ជាក់អោយដឹងទៀតថា៖បទល្មើសនេសាទលែងកើតមាន លុះត្រាជលផលនិងអាជ្ញាធរខ្លាចសហគមន៍នេសាទ និងសហគមន៍នេសាទនោះបានយល់ច្បាស់ថាត្រីជារបស់គាត់ គឺមិនត្រូវអោយត្រូវអោយគេបង្កើតបទល្មើសនៅក្នុងសហកមន៍របស់គាត់ឡើយ ព្រោះម្ចាស់ត្រីគឺជារបស់ប្រជាពល រដ្ឋមិនមែនជារបស់ជលផលឡើយ៕ ( ឈៀង ថារិទ្ធ )



































