ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​​ទេសចរណ៍ និង ការពារ​បេតិកភណ្ឌ​

0

សៀមរាប៖ នៅ​ថ្ងៃទី ១៦ ខែ កុ​ម្ភះ ឆ្នាំ​២០១៥​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​និង នគរបាល​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​DSC_1457ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អគ្គនាយកដ្ឋាន និង អស់លោក​ជា​ស្នងការ​នគរបាល​ខេត្ត អាជ្ញាធរ អប្សរា​ផងដែរ ។
ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម៉ាន់​ឈឿន អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ ក៏បាន​ធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​ការងារ ដែល​អង្គភាព​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៤ ក្នុងការ​គ្រប់គ្រង និង ការពារ សម្បត្តិ​បេតិកភណ្ឌ នៃ​វប្បធម៌​ជាតិ​ព្រមទាំង​ការពារ​ថែរក្សា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ធានា​នូវ​សុវត្ថិភាព ជូន ដល់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ គណៈប្រតិភូ និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​បាន​ចូលមក​ទស្សនា​កម្សាន្ត និង ពិធីបុណ្យ​ផ្សេងៗ​នៅ​តំបន់​អង្គរ​នេះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ក៏បាន​លើកឡើង ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ សំខាន់​អាជ្ញាធរ​អប្សរា នគរបាល​ទេសចរណ៍ ក្នុង​បុព្វហេតុ​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​។​ក្នុងនោះដែរ​លោក​ក៏បាន​លើក​នូវ​សំណូមពរ​មួយចំនួន ដល់​អគ្គស្នងការ​នគ​របាល​ជាតិ ក្នុង​ការជួយ​សម្រួល​នូវ​សម្ភារៈ​មធ្យោបាយ ដើម្បី​បម្រើ​ក្នុង​កិច្ច ប្រតិបត្តិការ ព្រមទាំង​សុំ​បំពេញ​ក្របខណ្ឌ ជំនួស​មន្ត្រីនគរបាល​ដែល​បាន​ចូលនិវត្តន៍​ផងដែរ ។ DSC_1458
មានប្រសាសន៍​សំណេះសំណាល​នោះ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ ក៏បាន​ធ្វើការ​កោតសរសើ​រ អំពី​លទ្ធផល​ដែល​អង្គភាព​នគរ​បាន​ការពារ​បេតិកភណ្ឌ​ប្រចាំ​ខេត្តសៀមរាប​សម្រេចបាន​មកនេះ ក៏​ស្តែងឡើង​ពី​កិច្ច​ចូលរួម​សហការ​បានល្អ​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​ចូលមក​ទស្សនា​កម្សាន្ត​។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើកឡើង​ផងដែរ​អំពី​បញ្ហា​ដែល​កើតឡើង​កន្លងមកនេះ​នៅ​តំបន់​អង្គរ គឺជា​ការប៉ង់​ប៉ង​របស់​ក្រុម​ជនឧក្រិដ្ឋ​ជន​ណាមួយ ក្នុងការ​បន្ថោក​បង្អាប់​ពី​សម្បត្តិ​វប្បធម៌​ជាតិ​យើង​។ ក្នុងនោះដែរ​លោក សួស​អង្គា​រ៍​ក៏បាន​លើក​នូវ​វិធានការ​ចម្បង​បី​ចំណុច​សម្រាប់​មន្ត្រីនគរបាល​ការងារ​បេតិកភណ្ឌ​និង នគរបាល​ទេសចរណ៍​ក៏​ដូច​កម្លាំង​សមត្ថកិច្ច​ឯទៀត​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុងការ​ទទួលបាន​ជោគជ័យ​។ ក្នុងនោះ​លើ​វិធានការ​នៃ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ចូលដល់​ស្រទាប់​មហាជន​និង​ប្រជាជន សោយ​លើក​នូវ​សក្តានុពល​នៃ​វប្បធម៌​ជាតិ​ព្រមទាំង​វិធានការ​ជំនាញ​ក្នុងការ​គ្រប់គ្រង​នៅតាម​គោលដៅ​ឈរ ជើង​របស់ខ្លួន ក្នុងការ​តាមដាន​នូវ​គ្រប់​រាល់​សកម្មភាព​រប​ស់ជន​សង្ស័យ ហើយដោយ​លើ​យក​វិធានការ​ច្បាប់ ក្នុងការ អនុវត្ត​ឲ្យ​បាន​ម៉ត់ចត់​នូវ​ច្បាប់ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​សង្កត់ធ្ងន់ ទៅលើ​មន្ត្រី ជំនាញ​ក្នុងការ​អនុវត្ត​ច្បាប់​ផងដែរ ។ លោក​សួស អង្គា​រ៍ ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ដល់​មន្ត្រីនគរបាល​ទាំង ពីរ​អង្គភាព ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់ មន្ត្រី​ទាំងអស់ ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ប្រពៃណី វប្បធម៌​សាមគ្គី​ផ្ទៃក្នុង និង រួមសហការ​ឲ្យ​បានល្អ ព្រមទាំង​បង្កើន​នូវ​ការ បណ្តុះបណ្តាល ហ្វឹកហ្វឺន​នូវ​ជំនាញ​បច្ចេកទេស​ឲ្យ​បានជា​ប្រចាំ​ដល់​មន្ត្រីក្រោមឱវាទ ក្នុង​ការការពា​សម្បត្តិ​បេតិកភណ្ឌ ជាតិ និង បង្កើន​ការយកចិត្តទុកដាក់ នូវ​ប្រពៃណី​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ សំខាន់​លើ​ការងារ​សន្តិសុខ​ទេសចរណ៍ និង ត្រូវគោរព​ឲ្យ​បាន​នូវ​អង្គការ​វិន័យ​និង ការចាត់​តាំងរបស់​ថ្នាក់លើ និង អង្គភាព ព្រមទាំង​ពង្រឹងពង្រីក​នូវ​វប្បធម៌​សហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ស្ថាប័ន​ពាក់ព័ន្ធ​និង ប្រជាពលរដ្ឋ​នៅ តាម​មូលដ្ឋាន និង ត្រូវគោរព​ឲ្យ​បាន​នូវ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ផងដែរ ។ DSC_1457
ក្នុងឱកាស​នោះ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក​សួស​អង្គា​រ៍​ក៏បាន​នាំយក​នូវ​អំណោយ​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ នូវ​ស្រា​បៀរ ១០០​កេស​ទឹកក្រូច​៥០​កេស​មី ចំនួន​៣០​កេស​ធំ ត្រីខកំប៉ុង​ចំនួន​១០​កេស​ហើយ​ឯកឧត្តម​ផ្ទាល់​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​២​លាន​ផងដែរ ជូន​ដល់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​និង​នគរបាល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ​ផងដែរ ៕​ដោយ​គឿន​វ៉េ​ត​