បន្ទាយមានជ័យ៖ ច្រកអន្តរជាតិស្ទឹងបត់បានបញ្ជប់ការសិក្សាគម្រោងសាងសង់ដែលមានទឹកប្រាក់ប្រមាណ ៤៥លានដុល្លា និងបន្តជំរុញដំណើរការកសាងនៅចុងឆ្នាំ២០១៥ឬដើមឆ្នាំ២០១៦ ព្រមទាំងពិនិត្យនិងពិភាក្សាឡើងវិញ នូវផលប៉ះពាល់ផ្សេងៗទៀត ដើម្បីដាក់បញ្ចូលបន្ថែមក្នុងគម្រោងការស្ថាបនាច្រកទ្វាព្រំដែនអន្តរជាតិមួយនេះ នេះបើតាមប្រសាសន៏
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីនិង ជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជាក្នុងកិច្ចប្រជុំ គណ:កម្មការចម្រុះ ដើម្បីរៀបចំបើកច្រកព្រំដែនអន្តរជាតិស្ទឹងបទ និងការពិភាក្សាតភ្ជាប់ផ្លូវជាតិលេខ៥៨ មកចំនុចភ្ជាប់ច្រកព្រំដែនស្ទឹងបទនិងផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៥ ។
កិច្ចប្រជុំនេះ មានវត្តមានដឹកនាំ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា រួមទាំងឯកឧត្តម ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស ក្រសួងសុខាភិបាល អគ្គៈនាយកដ្ឋានគយ និងរដ្ឋករ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ នៃក្រសួងមហាផ្ទៃ ក្រុមហ៊ុនសៀងហៃ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំបានធ្វើបទបង្ហាញស្ដីពីគម្រោងស្ថាបនាច្រកទ្វាអន្តរជាតិស្ទឹងបទ (ច្រកទ្វាពានិជ្ជកម្មអត្តរជាតិ) បង្ហាញ ប្រវត្តិគម្រោងដែលរាជរដ្ឋាភិបាលសំរេចអភិវឌ្ឍ តំបន់ស្ទឹងបទ ពិភាក្សាលំអិតនូវចំនុចខ្វះខាត ក្នុងការក៏សាងដើម្បីបញ្ជាសការប៉ះពាល់ផ្សេងៗនាពេលអនាគត់ បញ្ជប់ការសិក្សាគម្រោង ដោយមានរចនាសម្ព័ន្ធសព្វបែបយ៉ាងមានលក្ខណស្តង់ដាអន្តរជាតិ ចចារជាមួយបណ្ដាដៃគូរម្ចាស់ជំនួយ ទទួលថវិការក៏សាង និងជម្រុញដំណើការនាចុងឆ្នាំ់២០១៥ និងដើមឆ្នាំ២០១៦ ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៏ថាក្នងគម្រោងត្រូវស្ថបនា ផ្លូវដឹកទំនិញ ៤ គន្លង មានផ្លូវអាស ឆ្លងកាក់មកច្រកទ្វាអន្តរជាតិប៉ោយប៉ែត ហើយចំពោះសំណើផ្សេងៗ និងត្រូវបញ្ចូលក្នុងរបាយការរួមដាក់ជូនរាជរដ្ឋាភិបាលសម្រេច៕
ដោយ:ឃិន គន្ធា




































