​ខេត្តកំពង់ឆ្នាំង​បើក​ការប្រកួត​កីឡា​សិស្ស​បឋម​និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤.២០១៥

0

​កំពង់ឆ្នាំង​៖​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​អប់រំ​និង​ដើម្បី​ជ្រើសរើស​កីឡាករ និង​ក្រុម​កីឡាករ​ជើងឯក​​របស់​សិស្ស​បឋម និង​មធ្យមសិក្សា​ក្នុង​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៤.២០១៥ នៅរ​លៀស​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ខេត្តកំពង់ឆ្នាំង​បានធ្វើ​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​ទូទាំង​ខេត្ត ដែលមាន​លោក សៀក គឹម​លៀង អភិ​បា​​ល​រង​ខេត្តកំពង់ឆ្នាំង​ជា​គណៈអធិបតី និង​មាន​សិស្ស​ជា​កីឡាករ កីឡាការិនី​សរុប​ចំនួន​១.២៣៦​នាក់​មកពី​ស្រុក​​ទាំង​៨​ក្នុង​ខេត្ត​បាន​ចូលរួម​ប្រកួត​។​DSC01404
​ ​លោក ពេជ្រ សំបូរ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​សន្ទរកថា​អោយដឹងថា​៖​អនុ​​វត្ត​តាម​ផែនការ​របស់​ក្រសួង​អប់រំ និង​ដើម្បី​ជ្រើសរើស​ជើងឯក​កីឡាករ​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ក្នុង​ខេត្ត​ប្រចាំឆ្នាំ​២០១៤.២០១៥ ទៅ​ចូលរួម​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​ក្នុង​ខែ​ខាងមុខនេះ មន្ទីរអប់រំ​យុវជន​និង​កី​ឡា​ខេត្ត បាន​បើក​ការប្រកួត​កីឡា​ក្នុង​ខេត្ត​ចំនួន​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​នៅក្នុង​ក្រុ​​ង​កំពង់ឆ្នាំង ដែលមាន​ទីលាន​ប្រកួត​៣​កន្លែង គឺ​ទីលានកីឡា​មុខ​សាលាខេត្ត ទីលាន​កីឡាដ្ឋាន​ខេត្ត​វត្ត​ធម្មយុត្តិ និង​ទីលានកីឡា​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​។​DSC01390
​ ​ការប្រកួត​កីឡា​នេះ​មាន​៖ បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម កីឡាករ​សិស្ស​បឋមសិក្សា​មាន​ចំនួន​សរុប​៦០០​នាក់ ស្រី​២៧៦​នាក់ កីឡាករ​សិស្ស​មធ្យមសិក្សា​មាន​ចំនួន​សរុប​៦៣៦​នាក់ ស្រី​៣០០​នាក់ សមាសភាព ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​សរុប​មាន​ចំនួន​១៣៥៧​នាក់ ស្រី​៥៧៨​នាក់ ចំណែក​កីឡាករ​សុទ្ធ​មាន​ចំនួន​១.២៣៦​នាក់ ស្រី​៥៧៦​នាក់​។​DSC01366
​ ​លោក សៀក គឹម​លៀង អភិបាលរង​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើ​ការប្រកួត​កីឡា​នេះ​បាន​លើកឡើងថា​៖​នៅលើ​សកលលោក​ត្រូវបាន​គេ​ចាត់ទុក​វិស័យ​កីឡា​គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដែល​ជួយ​អភិវឌ្ឍន៍​សេដ្ឋ​​កិច្ច​ជាតិ និង​ប្រជាពលរដ្ឋ​មិន​ខុសពី​វិស័យ​ទេសចរណ៍​ឡើយ​។​ការហ្វឹកហាត់​កីឡា ប្រកួត​កីឡា នាំមក​នូវ​សុខ​ភា​​ព​ល្អ ធ្វើអោយ​យុវវ័យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន កីឡា​នាំមក​នូវ​បញ្ញា​ស្មារតី​វាងវ័យ​រហ័សរហួន មាន​ភាព​សាមគ្គី​ក្នុង​ក្រុម​រឹងមាំ ចេះ​ជួយ​គ្នា​សហការគ្នា​ដើម្បី​យកជ័យ​ជំនះ​ជូន​ក្រុម​ខ្លួន​។​
​ ​លោក សៀក គឹម​លៀង បានធ្វើការ​ផ្តាំផ្ញើរ​ដល់​កីឡាករ កីឡាការិនី និង​គណៈកម្មការ​ដឹក​នាំ​ការប្រកួត​ទាំងអស់​ថា​៖​ត្រូវ​សហការគ្នា​ធ្វើអោយ​ការប្រកួត​កីឡា​ទទួលបាន​លទ្ធផល​ល្អ​។​គឺ​កីឡាករ​ត្រូវ​យល់ថា ការប្រកួត​កីឡា​គឺជា​ការវាស់ស្ទង់​សមត្ថភាព ដក​ពិ​លោ​ធន៍​បច្ចេកទេស​កីឡា​ទៅវិញទៅមក ដូច្នេះ​កីឡាករ​ត្រូវគោរព​អាជ្ញា​​កណ្តាល​និង​ច្បាប់​កីឡា ត្រូវ​ចេះ​សាមគ្គី​គ្នា ដើម្បី​បញ្ចេញ​សមត្ថភាព​យកជ័យ​ជំនះ មិនត្រូវ​បង្កហេតុ​អោយមាន​​ទំនាស់​ក្នុងពេល​ប្រកួត​ឡើយ ដើម្បី​រក្សា​កិ​តិ​យស​អោយ​ក្រុម និង​អោយ​សាលា​របស់ខ្លួន​។​DSC01399
​ ​គណៈកម្មការ​ប្រកួត​កីឡា​នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បានអោយដឹង អំពី​លទ្ធផល​នៃ​ការប្រកួត​កីឡា​ក្នុង​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា​៖ កីឡាបាល់ទាត់ សិស្ស​មធ្យមសិក្សា​ស្រុក​រលាប្អៀរ​ប្រកួត​ឈ្នះ ស្រុក​បរិបូណ៌​៧​គ្រាប់​ទល់​និង​៦ ស្រុក​ទឹកផុស​ប្រកួត​ឈ្នះ​ស្រុ​កំពង់លែង​៦​គ្រាប់​ទល់​និង​១ ក្រុង​កំពង់ឆ្នាំង​ប្រកួត​ឈ្នះ​ស្រុក​សាមគ្គី​មានជ័យ​៦​គ្រាប់​ទល់​និង​០ កីឡាករ​បាល់ទាត់​មធ្យ​ម​សិក្សា​ផ្នែក​នារី ក្រុង​កំពង់ឆ្នាំង​ប្រកួត​ឈ្នះ​ស្រុក​រលាប្អៀរ​២​ទល់​និង​១ ស្រុក​ទឹកផុស​ប្រកួត​ឈ្នះ​ស្រុក​ជល​គី​រី​៤​គ្រាប់​ទល់​និ​០​។​
​ ​ក្នុងការ​ប្រកួត​កីឡា​នេះ​អ្នកចាញ់​ពុំមាន​សិទ្ធ​ចូល​ប្រកួត​ទៀត​ទេ ចំណែក​ក្រុម​អ្នកឈ្នះ​និង​ធ្វើការ​ប្រកួត​​ជាមួយ​ក្រុម​អ្នកឈ្នះ បន្ត​គ្នា​ដើម្បី​ដណ្តើមយក​ជ័យលាភី​ជា​ជើងឯក​ប្រចាំខេត្ត និង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​សិ​​ស្ស​នៅ​ថ្នាក់ជាតិ​នា​ខែ​ខាងមុខនេះ​ទៀត​៕