​ពិធី​បិត​វគ្គ​ប្រកួត​កីឡា​សិស្ស​បឋម​និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​សិក្សា​ ២០១៤.២០១៥​របស់​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​ក្រោយពី​បានរៀបចំ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង​មធ្យមសិក្សា​ទូទាំង​ខេត្តកំពង់ឆ្នាំង​អស់ រយៈពេល​៥​ថ្ងៃ​តាម​គំរោង​រួចមក នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នៅក្នុង​ទីលានកីឡា​មុខ​សាលាខេត្ត​កំពង់ឆ្នាំង មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ប្រា​រព​ធ្វើ​ពិធី​បិត​ការប្រកួត​កីឡា​ក្រោម​អធិបតីភាព​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​បានប្រកាស​លទ្ធផល​នៃ​ការប្រកួត​កីឡា​គ្រប់​វិញ្ញាសារ​ផងដែរ​។​​ ​លោក ពេជ្រ សំបូរ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ថ្លែង​ក្នុង​ពិធី​បិត​ការប្រកួត​កីឡា​នេះ​ថា​៖DSC01602
​ការរៀបចំ​ការប្រកួត​កីឡា​សិស្ស​ទូទាំង​ខេត្ត​រយៈពេល​៥​ថ្ងៃនេះ​ទទួលលទ្ធផល​ល្អ ទាំង​ការប្រកួត ទាំង​ការ​ស្នាក់នៅ​របស់​សិស្ស គឺមាន​ការចូលរួម​និង​សហការ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង និង​ខេត្ត​គ្រប់​អង្គភាព បាន​រក្សា​ស​​ណ្តា​ប់​ធ្នាប់ សន្តិសុខ និង​របៀប​រយ​បាន​យ៉ាង​DSC01601

ល្អប្រសើរ​។​ទទ្ទឹម​នោះដែរ​ក៏មាន​ការគាំទ្រ​និង​ជួយឧបត្ថម្ភ​ជា​ថវិកា​
​និង​សម្ភារៈ​មួយចំនួន​ពី អាជីវករ ក្រុមហ៊ុន អង្គការ និង​មន្ទីរ អង្គភាព​ចុំ​វិ​ខេត្ត​មួយចំនួន​ផងដែរ​ដល់​គណៈកម្មកា​រ​រៀបចំ​ការប្រកួត និង​ដល់​ក្រុម​កីឡាករ​ដោយផ្ទាល់​។​លោក​ប្រធាន​មន្ទីរ​សូម​ថ្លែងអំណរគុណ​យា់ង​ជ្រាលជ្រៅ​ដ ល់​សប្បុរជន​ទាំងអស់​សូមអោយ​អស់លោក​មាន​សេចក្តីសុខ​និង​មានជ័យ​ជំនះ​គ្រប់​ភារកិច្ច​និង​មុខរបរ​រល​ស៊ី​។​
​ ​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា​៖​ក្រុម​កីឡាករ កីឡាការិនី នៅក្នុង​ក្រុមកីឡា​ទាំង​៤​ប្រភេទ​គឺ​៖​អត្តពលកម្ម បាល់ទះ បាល់បោះ និង​បាល់ទាត់ ដែល​ទទួល​ជ័យជំនះ​ជាប់​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេ ខ​៣ របស់​សិស្ស​បឋមសិក្សា​និង​ត្រូវ​ចូលរួម​ប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​នៅក្នុង​ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃទី​២៦ ខែកុម្ភៈ ដល់​ថ្ងៃទី​០៧ ខែ​មិនាDSC01533

ខាងមុខនេះ​។​ចំណែក​សិស្ស​មធ្យមសិក្សា​ដែល​ជាប់​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​
​លេខ​៣ គ្រប់​វិញ្ញាសារ​និង​ត្រូវ​ចូលរួម​ប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់ជាតិ នៅ​ខេត្តបាត់ដំបង​ចាប់ពី​ថ្ងៃ​​ទី​៣០ ខែ​មិនា ដល់​ថ្ងៃទី​០៨ ខែមេសា​ខាងមុខនេះ​។​
​ ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​

មន្ទីរអប់រំ​ខេត្ត​​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​គាំទ្រ និង​សហការ​ការពារ​បានល្អ​ក្នុងការ​ប្រកួត​កីឡា​សិស្ស​រយៈ​​ពេល​៥​ថ្ងៃ​កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ​នៅក្នុង​ពេលនេះ​។​ក្នុងនោះដែរ​លោក​អភិបាលខេត្ត​​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​ក្រុម​កីឡាករ កីឡាការិនី​ទាំងអស់​គ្រប់​សាលា គ្រប់​ស្រុក និង​លោកគ្រូ អ្នកគ្រូ​
​ដែល​បាន​យកចិត្តទុកដាក់​ដឹកនាំ គ្រប់គ្រង កីឡាករ​របស់ខ្លួន​បានល្អ​រហូត​ពី​ដើម​ដល់​ចប់​ក្នុងថ្ងៃនេះ​។​លោក​អភិ​​បាល​ខេត្ត​ក៏បាន​ជួយឧបត្ថម្ភ​ដល់​កម្មវិធី​បិត​ការប្រកួត​កីឡា​នេះ​ចំនួន​១​លាន​រៀល​ផងដែរ​។​​លោក​អភិបាលខេត្ត ក៏​សុំ​អំពាវនាវ​ផងដែរ​ដល់​កីឡាករ​ទាំងអស់​ដែល​ត្រូវ​ចូលរួម​ការប្រកួត​កីឡា​សិស្ស​​ថ្នាក់ជាតិ​ក្នុងពេល​ខាងមុខ ត្រូវខិតខំ​ប្រកួត​យកជ័យ​ជំ​នៈ​

អោយបាន​ដើម្បី​ក្រុម​ខ្លួន សាលា​ខ្លួន និង​កិត្តិយស​រប ស់​ខេត្ត និង​កុំ​បង្ករឿង​ក្នុងពេល​ប្រកួត​ដែលនាំអោយ​បាត់​កិត្តិយស​។​ទ​ទ្ទឹ​នេះដែរ​លោក​ស្នើសុំ​សប្បុរសជន អា​ជី វករ​ដែល​គាំទ្រ​វិស័យ​កីឡា សុំ​បន្ត​ជួយ​គាំទ្រ​ជា​បន្តទៀត​តាម​គ្រប់​រូបភាព ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ខេត្តកំពង់ឆ្នាំង​អោយមាន​ការរីកចំរើន​ជឿនលឿន និង​មានឈ្មោះ​បោះ​សម្លេង​ក្នុងប្រទេស​ទៅ​អនាគត​។​DSC01481
​ ​ក្នុង​ពិធី​បិត​ការប្រកួត​កីឡា​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​សិស្ស​ខេត្ត​បានប្រកាស​លទ្ធ​នៃ​ការ​ប្រ​​កួត​អោយបាន​ដឹងថា​៖​ក្រុម​កីឡាករ​បាល់ទាត់​យុវជន លេខ​១​បាន​ទៅ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង លេខ​២​វិទ្យាល័យ​កំពង់ត្រឡាច និង​លេខ​៣​បាន​ទៅ​វិទ្យាល័យ​ហ៊ុនសែន​រលាប្អៀរ បាល់ទាត់​នារី​លេខ​១​វិទ្យាល័យ​ព្រះបាទ​សុ​​រា​ម្រឹត លេខ​២​វិ​ទ្យ​ល័យ​សម្តេច​ព្រះបាទ​

សីហមុនី និង​លេខ​៣​វិទ្យាល័យ​ទួល​ខ្ពស់​។​នៅក្នុង​កម្មវិធី​នេះ​គណៈ​អ​ធិ​
​ប​តី និង​លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ក៏បាន​ឡើង​បំពាក់​ទង់ជ័យ​លាប​ភី និង​ជូន​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី​ដែលជា​ប់​ចំណាត់ថ្នាក់​ទាំងអស់​ដោយ​រីករាយ​ផងដែរ​៕