ផ្លែប៉ោម​មាន​សមាស​ភាគ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​មហា​រីក

ការ​សិក្សា​ថ្មី​មួយ​ដោយ​សាកលវិទ្យាល័យ wisconsin ចក្រភពអង់គ្លេសបាន​បង្ហាញ​ថា ផ្លែប៉ោម​មាន​សមាសភាគ​​ច្រើន និង​​អុក​ស៊ីដ​កម្ម ​អាច​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​មហារីក។

សារធាតុអុក​ស៊ីត​កម្ម​ដែល​មាន​ទៅ​ក្នុង​ផ្លែ​ប៉ោម​ទាំង​មូល​អាច​ជួយប្រយុទ្ធ​ប្រឆាំង​ និង​ជំងឺ​មហារីក ជា​ពិសេសសារធាតុអុកស៊ីតកម្មដែល​យក​ចេញ​ពី​សំបក​ផ្លែ​ប៉ោម​អាចព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ និង​កោសិកា​មហារីក​សុដន់។ សមាសភាគទាំងនេះអាចរំញោច​ការ​ផលិត​នៃ Marpin ប្រូតេអ៊ីន ដែល​រារាំងផល​ប៉ះ​ពាល់​នៃ​ការ​អភិវឌ្ឍន៍​កោលិកាមហារីក​បាន​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព។ កោសិកា​មហារីក​នៅក្នុង​សាច់​ដុំ​ អាច​ធ្វើ​ការ​ព្យា​បាល​ដោយ​​ប្រើ​អុក​ស៊ីដកម្ម ដែល​យក​ចេញ​ពី​សំបក​ផ្លែ​ប៉ោម​​ ព្រោះ​វា​មាន​សមត្ថ​ភាព​អាច​​ប្រឆាំង​មិន​ឲ្យ​កោ​សិកា​អាក្រក់​រីក​លូត​លាស់​ដូច​ធម្មតា។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សិក្សា​នេះ​ក៏​បាន​បង្ហាញ​ថា​សមាសភាគ​អុក​ស៊ីដ​កម្ម​ដែល​មាន​នៅ​ក្នុង​ស្បែក​ផ្លែ​ប៉ោម​អាច​ការ​ពារ​អ្នក​ជំងឺ​ហានិភ័យ​នៃ​ជំ​ងឺ​បេះ​ដូង​យ៉ាង​ខ្លាំង​ផង​ដែរ៕

13957195901