ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរបរិភោគ​ក្តាម​នោះទេ វា​អាច​បណ្តាល​ឲ្យរលូតកូន

បើ​យោង​តាម​ការវិភាគ​របស់​អ្នក​ជំនាញ​បាន​បង្ហាញ​ថា ចំពោះ​អ្នក​ដែល​មាន​ផ្ទៃ​ពោះ​មិន​គួរ​បរិភោគ​ក្តោម​នោះ​ទេ ព្រោះ​វា​អាច​បណ្តោល​ឲ្យ​មាន​បញ្ហា​រលូត​កូន ឬ​កូន​កើត​មិន​គ្រប់​ខែ។

ក្តាម​គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​កាល់​ស្យូម បើ​តាម​ការ​វិភាគ​វិជ្ជសាស្ត្រ​ទំនើប​រក​ឃើញ​ថា អាហារ​រូបត្ថម្ភ​នៅ​ក្នុង​សាច់​ក្តាម ១០០ ក្រាម មាន​សារ​ធាតុ Protit ១២.៣ ភាគ​រយ, សារ​ធាតុ​លី​ពិត ៣.៣ ភាគរយ, កាល់​ស្យូម ៥.០៤០ ភាគ​រយ, ផូស្វ័រ ៤៣០ ភាគ​រយ, សារធាតុ Fe ៤.៧ មីលី​ក្រាម, វីតា​មីន B1 ០,៥១ ភាគ​រយ , វីតា​មីន PP ២.១ ភាគ​រយ, កូឡេស្តេរ៉ុល ១២៥ ភាគរយ…។ នៅ​ពេល​ដែល​ញ៉ាំ​សាច់​ក្តោម​អ្នក​​ត្រូវ​​តែ​​រើស​ក្តោម​​ដែល​ស្អាត និង​នៅ​រស់ ប្រសិន​បើ​ជ្រើស​រយ​ក្តោម​ដែល​ងាប់​មក​បរិភោគ​វា​អាច​បង្ក​ឲ្យ​មាន​ជាតិ​ពុល ព្រោះសារធាតុ​វិតាមីន​នៅ​ក្នុង​សាច់​ក្តាម​បាន​ប្រែ​ក្លាយ​ទៅ​ជា​ជាតិ​ពុល។

ពី​មុនមកពុំមាន​ការ​សិក្សា​ណា​ដែល​បង្ហាញ​ថា​ការ​បរិភោគ​​ក្តាម​​អាច​​បង្ក​ឲ្យ​មាន​ការ​រលូត​កូន​នោះ​ទេ ទោះ​បី​ជា​យ៉ាង​ណា បើ​យោង​តាម​ឱស​ថស្ថាន Oriental បាន​បង្ហាញ​ថា ជាតិពុលនៅ​ក្នុង​ក្តាម​ប្រៃ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​ភាព​ខ្សោយ។ ប្រសិន​បើ​អ្នក​មាន​ជំងឺ​រាគ​រួស មិន​គួរ​បរិភោគ​ក្តាម​ឡើយ ម្យ៉ាង​ទៀត​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ចុះ​ខ្សោយ។ ចំ​ពោះ​ជាតិ​កូឡេស្តេ​រ៉ុល អាច​បង្ក​ឲ្យ​មាន​ជំងឺ​លើស​ឈាម, ជំងឺ​សសៃឈាម​ក្នុង​បេះដូង​នៅ​ពេល​ដែល​អ្នក​បរិភោគ​ច្រើន។ មនុស្ស​ជា​ច្រើន​តែង​តែមាន​ប្រតិកម្ម​ធ្វើ​ឲ្យ​មាន​កន្ទួល​ក្រហម​ចេញ​នៅ​លើ​រាង​កាយ បន្ទាប់​ពី​ការ​បរិ​ភោគ​ក្តាម​រួច៕

woman_cen