ចេញពី​ហូប​ការ​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់ទៅផ្ទះ​ជ្រុល​បុក​គូទ​រថយន្ត​ឡិច​ស៊ិ​ស​៤៧០ ស្លាប់​ម្នាក់​របួសធ្ងន់ ២​នាក់

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ​នឹង​នារី ២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចេញ​ហូប​ការ​បងប្អូន​នៅ​ខេត្តកណ្តាល ឆ្ពោះ​ទៅផ្ទះ នៅ​ខេត្តកំពង់ស្ពឺ​តែ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ចំ​គូទ​រថយន្ត​ឡិច​ស៊ី​ស ៤៧០​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​៣ យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ២២ នឹង​៣០​នាទី​យប់​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិត​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ ៣​កែង​ផ្លូវ​លេខ ៣០​ម៉ែត្រ ក្នុងភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ ​សាកសព​យុវជន​ខាងលើ​ឈ្មោះ ហ៊ុយ សំ​អូន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ នឹង​នារី ២​នាក់​ដែល​រងរបួស​ទី ១ ឈ្មោះ សោម ស្រី​កា អាយុ ២៥​ឆ្នាំ នឹង​ម្នាក់ទៀត​ត្រូវជា​បងស្រី​ឈ្មោះ​សោម ស្រី​នី អាយុ ៣០​ឆ្នាំ អ្នក​ទាំង​៣​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ។ ​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង ៣​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ ១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW 7714​ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ចេញពី​ហូប​ការ​បងប្អូន​នៅ​ខេត្តកណ្តាល បំណង​ទៅផ្ទះ​របស់ខ្លួន​វិញ​នៅ​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​ពេល​បើកបរ​មកដល់ ចំណុច​ខាងលើ​ក៏បាន​ជ្រុល​ល្បឿន​បុក​ចំ​គូទ​រថយន្ត​

ឡិច​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 0728 បើកបរ ដោយ​បុរស​ម្នាក់​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៣ ចូល​ផ្លូវ​លេខ​៣០ ម៉ែត្រ ទាំង​កម្រោល​តែម្តង បណ្តាល​ឲ្យ​យុវជន​ជា អ្នក ឌុប​ដួល​បោក​ក្បាល​នឹង​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​នៅនឹងកន្លែង​កើតហេតុ​នឹង​នារី ២​នាក់​ដែល​ជិះ​ពីក្រោយ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​បា​ន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា ។

ចំណែក ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​ខ្ទាត​ជាង ២០​ម៉ែត្រ​ពី​រថយន្ត ហើយ​រថយន្ត​ឡិច​ស៊ី​ស​ខូចខាត ផ្នែក​ខាងក្រោយ​ផងដែរ ។ ​ ​ក្រោយ​កើតហេតុ​សាកសព​ត្រូវប្រគល់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​រថយន្ត ឡិច​ស៊ី​ស​៤៧០ នឹង​ម៉ូតូ​សេ​១១០ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង

ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​។ គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​បង្ក​ឡើង​ដោយសារ​ជនរងគ្រោះ​ស្រវឹងស្រា​ហើយ​ជិះ​ម៉ូតូឌុប​គ្នា លឿន​ពេក ចាប់​ហ្វ្រាំង​មិន​ទាន់ពេល​រថយន្ត​បត់​ទើប​ជ្រុល​បុក​ទាំង​កម្រោល​តែម្តងទៅ​៕ ​Image1 Image2 Image3 Image4