Cesare Prandelli ​នឹង​បន្ត​ដឹកនាំ​អ៊ីតាលី​រហូតដល់​ឆ្នាំ​ ២០១៦

សហព័ន្ធ​បាល់ទាត់​ប្រទេស​អ៊ីតាលី​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​គ្រូបង្វឹក សេ​សា ប្រាន​ដេលី (Cesare Prandelli) ​បានន័យថា​ ​គ្រូបង្វឹក​រូប​នេះ​នឹង​ទទួល​ភារកិច្ច​បន្ត​ដឹកនាំ​អ៊ីតាលី​រហូតដល់​ឆ្នាំ​ ២០១៦ ​។​

​អ្នកចាត់ការ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​រូបនេះ​បាន​ចូល​មក​ដឹកនាំ​អ៊ីតាលី​ចាប់តាំងពី​ឆ្នាំ​ ២០១០ ​ហើយ​រូបគាត់​ក៏​បាន​ជួយ​ឲ្យ​អ៊ីតាលី​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2012  ផងដែរ​ ​។​
​លោក​ Prandelli ​ប្រាប់​គេហទំព័រ​ ANSA ​ថា​ “​ខណៈ​ពេល​នេះ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា​អស្ចារ្យ​ណាស់​ ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​សហព័ន្ធ​បាល់ទាត់​ប្រទេស​អ៊ីតាលី​ផ្តល់​ការទុកចិត្ត​មកលើ​រូបខ្ញុំ​” ​។​
​គួរបញ្ជាក់​ថា​ ​លោក​ Prandelli ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ដឹកនាំ​ក្រុម​ជាច្រើន​ដែល​ក្នុងនោះ​ក៏​មាន​ក្លិប​របស់​អ៊ីតាលី​ដូចជា Parma, Roma និង Fiorentina ​ផងដែរ​ ៕

UEFA EURO 2012: ITALY NATIONAL TEAM; CESARE PRANDELLI PRESS CONFERENCE