Fredy Guarin ព្រមព្រៀង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Inter Milan

​ក្លិប Inter Milan ​បាន​អះអាង​ថា​ ​កីឡាករ Fredy Guarin ​បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​រហូត​ដល់​រដូវក្តៅ​ឆ្នាំ​ ២០១៧ ​ស្របពេល​ដែល​កីឡាករ​អន្តរជាតិ​កូឡុំប៊ី​វ័យ​ ២៧ ​ឆ្នាំ​រូប​នេះ​មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប Chelsea និង​ Manchester United ។​

Guarin ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា​ “​ខ្ញុំ​រីករាយ​ដែល​បាន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​ ​ខ្ញុំ​បាន​ចំណាយ​ពេល​នៅ​ទីនេះ​អស់​ ២ ​ឆ្នាំ​មកហើយ​ ​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ជាច្រើន​ពី​ក្លិប​ហើយ​ខ្ញុំ​នឹង​យក​បទពិសោធន៍​ទាំងនេះ​ដើម្បី​ជួយ​ក្លិប​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាង​មុខ​ទៀត​” ​។​
​គួរបញ្ជាក់​ថា​ Guarin ​បាន​ឈាន​ជើង​ចូល​ទឹកដី San Siro ​ក្នុង​ឆ្នាំ​ ២០១២ ​បន្ទាប់ពី​រូបគេ​ផ្លាស់​ចេញ​ពី​ក្លិប Porto ​របស់​ព័រ​ទុយ​ហ្គាល់​ ៕
Fredy-Guarin-Inter