Mikel Arteta ជឿថា ឱកាស​ឈ្នះ​ជើងឯក Premier League ​សម្រាប់ Arsenal ​នៅតែមាន​

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ាញ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal ​កីឡាករ Mikel Arteta ​បាន​លើកឡើង​ថា​ Arsenal ​នៅតែ​មាន​ឱកាស​ឈ្នះ​ជើងឯក Premier League ​ថ្វីបើ​ពួកគេ​ប្រកួត​ចាញ់ Chelsea ​យ៉ាង​ដំណុំ​ ៦-០ ​កាលពី​យប់​ថ្ងៃ​សៅរ៍​ក៏ដោយ​ ​។​

Arteta ​ជឿជាក់ថា​ ​គាត់​នឹង​មិត្ត​រួម​ក្រុម​មាន​សមត្ថភាព​អាច​ស្តារ​មុខមាត់​ក្លិប​បាន​ឡើងវិញ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ខាង​មុខ​ ​។​
Arteta ​ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា​ “​ឱកាស​ឈ្នះ​ជើងឯក​សម្រាប់ Arsenal ​នៅតែ​មាន​គ្រប់ពេល​ ​យើង​ត្រូវតែ​ប្រឹងប្រែង​ឡើងវិញ​ ​កីឡាករ​ក្នុង​ក្រុម​ទាំងអស់​មិន​បាន​បាក់​ទឹកចិត្ត​ទេ​ ​ពួកគេ​មាន​ស្មារតី​រឹងប៉ឹង​ជានិច្ច​” ​។​
​គួរបញ្ជាក់​ថា​ Arsenal ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លំដាប់​ទី​ ៤ ​នៃ​តារាង Premier League ​ដោយ​តាម​ពីក្រោយ​ក្រុម​លេខ​១ Chelsea ​ចំនួន​ ៧ ​ពិន្ទុ​ ៕

_48822359_mikelarteta640