​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​បាន​ចុះ​អង្កេត​រឿង​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​ចំនួន​៤១​គ្រួសារ នៅ​ស្រុក​ស្នួល​

0

ខេត្តក្រចេះ​៖ ឯកឧត្តម ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ទទួលបន្ទុក អង្កេត​បោស សម្អាត​ប្រឆាំង​អំពើពុករលួយ បាន​ដឹកនាំ​ក្រុមការងារ និង​តំណាងរាស្ត្រ​មកពីរ​គណបក្ស​ទាំង​២ ដើម្បី​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៤១​គ្រួសារ ដែលមាន​ជម្លោះដីធ្លី រាម​រៃ​នៅ​ចំនុច​ពាម​ប៉ោ ស្ថិតក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ដើម្បី​ជជែក ស្វែងរក​ដំណោះ ស្រាយ​អោយមាន​តម្លារ​ភាព​។​20150225_103730_3263
ការចុះ​ជួប​របស់​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​សភា​បានទទួល​ពាក្យ បណ្ដឹង​ជាច្រើន​ពី​ពលរដ្ឋ​ដែល មាន​បញ្ហា​ជម្លោះដីធ្លី​នៅ​ចំណុច​ខាងលើ ខ​ណះ​ដែល​អាជ្ញាធរ​ស្រុក​ខេត្ត​មិនទាន់ មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ​នោះ​។​
ក្នុងជំនួប​ជាមួយ​ប្រជាពលរដ្ឋ​ខាងលើ ឯកឧត្តម ហូរ វ៉ាន់ បានស្នើរ​អោយ​ប្រជាពលរដ្ឋ​ដែលមាន ជម្លោះដីធ្លី​ដ៍​រាំ​រៃ​នោះ បញ្ចេញ​នូវ​បញ្ហារ ទុក្ខ​កង្វល់​ទាំងអស់​ចេញមក​ដើម្បី​ក្រុម​កា​ងារ​ស្វែងរក​ដំណោះស្រាយ​ណាមួយ​អោយ​វា​សមស្រប​និង​មាន​តម្លារ​ភាព​ជូន​ពួកគាត់ ។​20150225_101749_2566
លោក ម៉ិ​ញ ហ្វឿ​ន អាយុ​៦០​ឆ្នាំ បាន​និយាយថា​ដី​ទំនាស់​ទាំងអស់​មាន​ចំនួន​៤១​គ្រួសារ ហើយ​ពួកគាត់​បាន​ចូលមក​រស់នៅ​ចំនុច​ពាម​ប៉ោ​នេះ ចាប់តាំងពី​ឆ្នាំ​២០០៧ ហើយ​អ្នកខ្លះ​ទៀត​មក​រស់នៅ​តាំងពី​មុន​និង​ទៀត ហើយ​ស្រាប់​តែមាន​ក្រុមហ៊ុន​(​ដាយ​ណា​ម​) ចូលមក​ឆូ​យ​ឆាយ​រំលោភ លើដី​ដែល​ពួគគាត់​បាន​កាន់កាប់​ប្រមាណ​ជា​២៥០​ហិច​តា ។​
លោក បន្តរ​ថាខ​ណះ​ដែលមាន​ជម្លោះ​កើតឡើង ពួកគាត់​បាននាំគ្នា​ទប់​ស្កាត់ មិនឱ្យ​ក្រុមហ៊ុន​មួយ​នេះ ឈូសឆាយ​បន្តរ និង​បានដាក់​ពាក្យ​ស្នើ​ទៅ​អាជ្ញាធរ​ស្រុក​ពី​បី​លើក​មកហើយ ដោយ​ចាត់ អ្នក​ស្ត្រី រឹម យី​ម ជា​តំណាង​របស់​ពួកគាត់ ហើយ​បាន​រៃ​លុយ​គ្នា ដើម្បី​យកប្រាក់​នេះ​ធ្វើ​សា​ហុយ​ចុះឡើង ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ស្រុក ស្វែងរក​ដំណោះស្រាយ និង​ទាមទារ​ដី​ចំនួន​២៥០​ហិច​តា​នោះ​ត្រ​ឡាប់​មក​វី​ញ ដើម្បី​វ៉ាស់​ចែកគ្នា​ទាំង​៤១​គ្រួសារ​នេះ ។​5_2066
ក្រុម​ប្រជាពលរដ្ឋ បាន​អះអាងថា ខ​ណះ​ដែល​ក្រុមហ៊ុន​ប្រគល់​ដី​ជូន​ពួកគាត់​វី​ញ នោះ​ឈ្មោះ រឹម យី​ម ដែល​តាំងខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង​៤១​គ្រួសារ មិនបាន​យកមកចែក​ឱ្យ​ពួកគាត់​ទេ បែរជា​យកទៅ​ចែក​ឱ្យ​បក្សពួក និង​កូនចៅ​គាត់​ផ្សេង​ទៅ​វី​ញ រហូតដល់ មាន​ខ្លះ​ឈ្មោះ​បុគ្គល​ម្នាក់​ទទួលបាន​ក្បាលដី​រហូត​ទៅដល់​ពី​បី​ក្បាលដី​ឯណោះ ។​

ជម្លោះដីធ្លី​ខាងលើនេះ​អាជ្ញាធរ​កំពុង​ព្យាយាម​ដោះស្រាយ​ជូន​ពួកគាត់ ហើយ​ស្រប​ពេលដែល​បទបញ្ជារ​លេខ​០១​មកដល់ អាជ្ញាធរ​ស្រុក​ក៍បាន​ផ្អាក​សកម្មភាព ដោយ​អោយ​ប្រជាពលរដ្ឋ​ចាំ​ចង្អុល​ក្បាលដី​រៀងខ្លួន តែ​ខ​ណះ​ពេល​ក្រុមនិស្សិត​ចុះ​ធ្វើកា​នោះ នៅមាន​ការ​ច​ម្រោ​ង​ចម្រាស់​គ្នា​ម្តងទៀត ដោយ​នៅក្នុង​ក្បាលដី​មួយកន្លែង​មាន​អ្នកកាន់កាប់​រហូត​ទៅដល់​២​បី​ម្ចាស់ ហើយ​បញ្ហារ​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន លើកឡើងថា គឺ​ដោយសារ​អ្នក​ស្ត្រី រឹម យី​ម ជា​តំណាង​របស់​ពួកគាត់​និង​ឆ្លៀត​ឪ​កាស​យក​ដី ដែល​បាន​ត្រ​ឡាប់​មក​វី​ញ​និង​ទៅ​ដា​ក់ប​ញ្ជូ​ល​ឈ្មោះ​កូនចៅ​និង​បក្សពួក​របស់ខ្លួន​ក្រៅពី​ពលរដ្ឋ​ទាំង​៤១​គ្រួសារ​នោះ ព្រមទាំង​លួច​ដើរ​បោះបង្គោល​ដី​ទាំងយប់ ដើម្បី​រងចាំ​ឱ្យ​ក្រុមនិស្សិត​វាស់វែង ។
ជម្លោះដីធ្លី​ខាងលើនេះ​នៅតែ​បន្តរ​អូសបន្លាយ​រហូតដល់​មាន​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​បន្ទាប់ពី​ក្រុម ក្រុមនិស្សិត​ធ្វើការ​វ៉ាស់​វែង​ហើយ​នោះ ក្រុម​ប្រជាពលរដ្ឋ​ក៍បាន​តវ៉ា ដោយ​ដាក់​ពាក្យបណ្តឹង​ជំទាស់​តវ៉ា​ទៅ​សាលាឃុំ និង​សាលាស្រុក ដើម្បី​កុំឱ្យ​ចេញ​ប្លង់​កម្ម​សិទ្ឋិ​ដោយ​រងចាំ​អាជ្ញាធរ​ដោះស្រាយ​សិន ។ ពលរដ្ឋ​បានលើកឡើង​ទៀតថា ខ​ណះ​ពេល​ពួកគាត់​តវ៉ា នោះ គេ​ឃើញ​វត្តមាន​របស់​ស្ត្រី​ឈ្មោះ រឹម យី​ម ចេញមុខ​មក​ដោយ​ស្រែក​ឡើង​ថា មិនបាច់ ខំប្រឹង​នាំគ្នា​តវ៉ា​ទេ អា​ញ់យ​កលុយ​ទៅអោយ​ស្រុក​អស់​៣​ពាន់​រួចហើយ មិនអាច​ប៉ះ​សាច់​អា​ញ់​បានទេ ។​
នៅក្នុង​ជម្លោះដីធ្លី​ខាងលើនេះ​ក្រុម​ប្រជាពលរដ្ឋ ចោទ​ប្រ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​សូ​រិ​យោ ដី​ស្រុក​ថា​ប្រហែលជា​អាច​ត្រូវរ៉ូវ​គ្នា​ជាមួយនិង​ស្ត្រី រឹម យី​ម ម៉ែន​ហើយ​បានជា​ពួកគាត់​ដាក់ពាក្យ​បណ្តឹង​ជំទាស់​ខ​ណះ​ដែលមាន​ការបិទ​ផ្សាយ​ជា​សា​ធា​ណះ​ហើយ មន្ត្រី​ជំនាញ​នូវតែ​ចេញ​ប័ណ្ណ​កម្ម​សិទ្ឋិ​បាន​ទៀត ។ នៅ​ចំពោះមុខ​ប្រធាន​គ​ណះ​កម្ម​ការ​ទី​១០​នោះ លោក សោម ណា​ល់ អភិបាលរង​ស្រុក​ស្នួល​បាន​បដិសេធន៍​ថា មិនមាន​ដូច​ការចោទប្រកាន់​រប​ស់ ប្រជាពលរដ្ឋ​នោះទេ រីឯ​ការចេញ​ប្លង់​កម្ម​សិទ្ឋិ​នោះ វា​ស្រ័យ​លើ​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី ។
ទោះជា​យ៉ាងណា នៅក្នុង​ចុះ​អង្កេត របស់​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា នៅ​មិនទាន់ មាន​ល​ទ្ឋ​ផល​នៅឡើយ​ទេ ដោយ​ឯកឧត្តម ហូរ វ៉ាន់ ប្រធាន​គ​ណះ​កម្ម​ការ​ទី​១០​នៃ​រដ្ឋសភា​មានប្រសាសន៍ថា ក្រុមការងារ នឹង​យក​បញ្ហា​ទាំងនេះ ទៅ​ជួប​ជជែក ពិភាក្សា​ជាមួយ​អភិបាលស្រុក និង​មន្ត្រី​ជំនាញ​សូរិយា​ដី ដើម្បី​រក​ដំណោះស្រាយ ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​៤១​គ្រួសារ​នេះ​។​
ក្នុងនោះ ឯកឧត្តម​ក៏បាន​ស្នើរ​ឱ្យ អាជ្ញាធ​ស្រុក​ខេត្ត​ចុះ​ពិនិត្យមើល​ជាក់ស្តែង និង​ដោះស្រាយ​មួយ​ជំ​ហ៊ាន​សិន ហើយ​បើ​មិនមាន​ការប្រែប្រួល​ទេនោះ​ឯកឧត្តម និង​កោះហៅ​អាជ្ញាធរ ស្រុក និង​មន្ទី​សុរិយោដី​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ចំនួន​៤១​គ្រួសារ​នេះ ។