កំពង់ធំ ; ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន់យុទ្ធវិធី ដល់នាយទាហាននិងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករហកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សោម សុផាត អភិបាលរងខេត្ត កំពង់ធំ និងឯកឧត្តមឧត្តមសេនីយ៍ទោ. គង់ ផា មេបញ្ជាការង
យោធភូមិភាគទី៤ ទទួលទិសកំពង់ធំ ព្រមទាំងនាយទាហាន និងពលទាហានចូលរួមចំនួន ២៧៥នាក់កាលពីព្រឹកថ្ងៃទី ០២ខែមិនាឆ្នាំ២០១៥។
ពិធីបើកវគ្គហ្វឹកហ្វឺនដល់សិក្ឋាមចំនួន ២៥០នាក់ ដែលបានមកពីគ្រប់ផ្នែកសឹករង ស្រុក ក្រុង រួមមាន២៥០នាក់ ត្រូវបានចំណាយពេលវេលាក្នុងការហ្វឹកហាត់៤៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២ ខែ មិនា ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥ ក្នុងនោះមានបំប៉នយុទ្ធដំណើរទ័ព និងបាញ់គ្រាប់ពិត បទបញ្ជានិងវិន័យ ច្បាប់ បច្ចេកទេសការប្រើប្រាស់អាវុធ និងការថែរក្សា។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអាននូវមតិស្វាគមន៍ និងរបាយការណ៍ ស្តីការគោលបំណង់ចូលរួមចំណែក អនុវត្តផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ សម្រេចគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល អណត្តិទី៥ និងចូលរួមពង្រឹងវិស័យការពារជាតិ គឺកងកម្លាំងត្រូវការចាំបាច់ នៃការបើកវគ្គហ្វឹកហ្វឺនបំប៉នដល់យោធិន និងផ្លាស់ប្តូរបំពេញបន្ថែម ឲ្យយល់នូវតួនាទី ភារៈកិច្ច ដែលត្រូវបានអនុវត្តក្នុងជួរកងយោធពលខេមរភូមិន្ទក៏ដូចជាការបង្កើនធនធានមនុស្ស បង្កើនចំណេះដឹង ចំណេះធ្វើដល់យោធិន ដែលនៅខ្ចីសេចក្តីការយល់ដឹងនៅតិច ឲ្យគេក្លាយទៅជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាតួនាទី ក្នុងការបំពេញភារៈកិច្ចដែលថ្នាក់លើប្រគល់ជូន។
ឯកឧត្តមសោមសុផាតអភិបាលរងខេត្តបានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់នៅក្នុងពិធីដើម្បីឲ្យកំលាំងយើងរ៉ឹងមាំ ក៏ត្រូវចាំបាច់ត្រូវរៀបចំកំលាំង ទាំងគុណភាពទាំងសុខភាព និងមានការវិវឌ្ឍន៍ដើម្បីឲ្យមានសុវត្តិភាព ត្រូវឲ្យមានការហ្វឹកហ្វឺន និងត្រូវមានវិន័យនិងសេចក្តីថ្លៃថ្នូរ និងចេះចាត់តាំងពេលវេលាសម្រាប់ខ្លួនឯងតែបើមនុស្សគ្មានវិន័យទេទោះជា
ធ្វើអ្វីក៏មិនបានលទ្ធផល ល្អនោះទេ ដូច្នេះក្នុងនាមយើងជាកងកម្លាំងត្រូវតែគោរពវិន័យ និងគោរពការចាត់តាំង សាមគ្គីផ្ទៃក្នុង និងជាកម្លាំងដែលមានសារ:សំខាន់របស់ជាតិ ក្នុងនោះឯកឧត្តមបានសំណូមពរឲ្យ សិក្ខាកាមទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រពីយុទ្ធវិធី ទាំងយុទ្ធសាស្ត្រ ចិត្តសាស្ត្រដើម្បីបង្កើនគុណភាពដ៏រ៉ឹងមាំរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ដោយ ប៊ុន រដ្ឋា



































