​អាជ្ញាធរ​ឃុំ​ក្នុង​ខេត្តស្ទឹងត្រែង ស្នើ​ឲ្យ​ក្រសួង​ក៏​ដូច​មន្ទីរ​អភិវឌ្ឍន៍ជនបទ ជួយ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​នៅតាម​មូលដ្ឋាន​

0


ស្ទឹងត្រែង​៖​អាជ្ញាធរ​ឃុំ​នៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្តស្ទឹងត្រែង បាននាំគ្នា​សំណូមពរ​ឲ្យ ក្រសួង​ក៏ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ជួយ​ស្ថាបនា​ឬ​ជួសជុល​ឡើងវិញ នូវ​ផ្លូវ​គ្រួស​ក្រហម​តាម​បណ្តា​ឃុំ ក្នុងពេលដែល​ផ្លូវ​ទាំងនោះ រង​ការប៉ះពាល់​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ ហើយ​ខូចខាត​បង្ក​ភាពលំបាក​ដល់​ការធ្វើដំណើរ ។​
​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​សំរាប់​អនុវត្ត​ឆ្នាំ ២០១៥ របស់​មន្ទីរ​អភិវឌ្ឍន៍​ខេត្តស្ទឹងត្រែង​ថ្មីៗ​នេះ អាជ្ញាធរ​នៅតាម​ឃុំ​ក្នុង​ខេត្ត​បានស្នើរ​សុំ​ឲ្យ ក្រសួង​ក៏ដូចជា​មន្ទីរ​អភិវឌ្ឍន៍ជនបទ ចុះទៅ​ពិនិត្យមើល​ផ្លូវលំ​ជនបទ​នៅតាម​ឃុំ​និ​មួយៗ ដែល​បច្ចុប្បន្ន​ពិបាក​ក្នុង​ការធ្វើ​ចរាចរណ៍ ។​20_14.28
​លោកស្រី ជា ណ​ម មេឃុំ​អូរ​ម្រះ​បាន​លើកឡើងថា ៖ ផ្លូវលំ​ប្រវែង​ជាង ២០ គីឡូម៉ែត្រ នៅក្នុង​ឃុំ​អូរ​ម្រះ​ក៏​ពិបាក​ខ្លាំង​ដែរ ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដឹក​កសិផល សិស្សសាលា​ទៅ​រៀន​ក៏​មិនទាន់​ម៉ោង ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ពិបាក​ទៅរក​សេវា​សុខភាព ដូចនេះ​ស្នើ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជួយ​ជួសជុល​ឬ​កែសំរួល​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ផង ពីព្រោះ​ឃុំ​ពុំមាន​លទ្ធភាព​ក្នុងការ​ស្ថាបនា​និង​ជួសជុល​ទេ ដោយសារ​ថវិកា​មូលនិធិ​ឃុំ​មាន​តិចតួច ហើយ​គោល ដៅ​អភិវឌ្ឍន៍​មាន​ច្រើន ។​
​លោក សាន វិសាល អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មានប្រសាសន៍​ទទួលស្គាល់​ថាៈ ផ្លូវលំ​នៅតាម​ទីជនបទ​ពិតជា​នៅ​មិនទាន់មាន​គុណភាព​ឆ្លើយ​តាម​និង​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ឡើយ​ដោយសា​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ផ្លូវ​មួយចំនួន​រងគ្រោះ​ដោយសា​ទឹកជំនន់ ។​015.02.28_14.29
​លោក​បញ្ជាក់ថា ៖ បញ្ហា​នេះ​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ឲ្យ​មាន​ដល់ទី​ជនបទ គ្រាន់តែ​ការរៀបចំ​នៅមាន​គ​ម្រិ​ត​ដូចនេះ បញ្ហា​ស្នើឡើង​របស់​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​ត្រូវតែ​ដោះស្រាយ ។​
​ជាមួយនេះ​លោក​បាន​ណែនាំ ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះទៅពិនិត្យ​ផ្ទាល់ គ្រប់​ផ្លូវលំ​ដែល​អាជ្ញាធរ​ឃុំ​បានលើកឡើង ហើយ​ធ្វើ​ផែនការ និង​លើក​គម្រោង​ស្ថាបនា ឬ​ជួសជុល​ទាំង​ផ្លូវ ស្ពាន លូ ជូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ឆាប់ ។​
​លោក មិញ ស៊ីចាយ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្ទឹងត្រែង បានទទួល​យក​នូវ​ការណែនាំ​នេះហើយ​
​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ប្រែង​បំពេញ កិច្ចការងារ​នេះ​ឲ្យ​បាន​ឆ្លើយតប​តាម​សំណូមពរ ។​
​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ៖ នេះ​ក៏​ជា​ទិសដៅ​ក្នុង​ឆ្នាំ ២០១៥ ក្នុងការ​អភិវឌ្ឍន៍​តា​ម ផែនការ​របស់​ក្រសួង និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទាញយក​ផលប្រយោជន៍ ពី​ចំណងទាក់ទង​រវាង​ជនបទ និង​ទីក្រុង​សំរាប់​កិច្ចអភិវឌ្ឍន៍​តាមរយៈ​ការលើក​កំពស់​សេដ្ឋកិច្ច​ជនបទ និង​ការបង្កើត​ការងារ​ធ្វើ ។​
​សូមបញ្ជាក់ថា ៖ ផ្លូវលំ​ជនបទ​បណ្តា​ឃុំ​ក្នុង​ខេត្ត​ដែល​ឃុំ​បានស្នើ​ឡើង​នេះ មាន​ឃុំ​កោះ សំពាយ ឃុំ​អន្លុង​ជ្រៃ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​សំអាង ឃុះ​អូរ​ម្រះ និង​ឃុំ​ស្រែ​ឬ​ស្សី​។​ល ៕