ចៅហ្វាងក្រុង Porto Alegre បារម្ភ ពី​កី​ទ្បា​ដ្ឋា​ន Estadio Beira-Rio ដែល​មិន​ទាន់​ជួសជុល​ហើយ តាម​ការគ្រោងទុក​

ចៅហ្វាយក្រុង Porto Alegre នៃ​រដ្ឋ Rio Grande do Sul របស់​ប្រទេសប្រេ​ស៊ីល បាន​បង្ហើប​ឲ្យដឹងថា ទីក្រុង​ប្រេ​ស៊ីល ប្រហែល​នឹង​ដកខ្លួន​ចេញពី​ការទទួលយក​ការប្រកួត​ពានរង្វាន់ FIFA World Cup 2014 នាពេល​ខាងមុខ​នេះ គឺ​ដោយសារតែ​កី​ទ្បា​ដ្ឋា​ន Estadio Beira-Rio ជួសជុល​មិនទាន់​

រួចរាល់ តាម​ការគ្រោងទុក​នោះ ។​
​    ​នៅក្នុង​សន្និសិទ្ធ​ការសែត ជាមួយ​អ្នកសារព័ត៌មាន នៅក្នុង​ស្រុក លោក Fortunati ចៅហ្វាយក្រុង Porto Algre នៃ​រដ្ឋ Rio Grande do Sul បាន​ប្រាប​អ្នកយក​ព័ត៌មាន​ក្នុងស្រុក​ឲ្យដឹងថា សំណង់​ផ្នែក​ខាងក្នុង នៃ​កី​ទ្បា​ដ្ឋា​ន ដែល​បាន​កសាង​ក្នុង​ឆ្នាំ ១៩៦៩​នោះ ឥ​ទ្បូ​វ​ត្រូវបាន​ជួសជុល ស្ទើរតែ​បាន​១០០%​ទៅហើយ ប៉ុន្តែ​បញ្ហា​ធំ​នោះ គឺ​ផ្នែក​ខាងក្រៅ​នៃ​កី​ទ្បា​ដ្ឋា​ន​តែ​មួយ​ទេ ដែល​យើង​ត្រូវ​ព្រួយបារម្ភ ។ កី​ទ្បា​ដ្ឋា​ន​នេះ គឺ​យើង​ត្រូវ​ការសាងសង់​រចនាសម្ព័ន្ធ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដល់​អ្នកឧ​ប​ត្ត​ម និង​ក្រុម​ផ្សេងៗ​មួយចំនួនទៀត ដើម្បី​ឲ្យ​សមស្រប​ទៅតាម​ការកំណត់​របស់ FIFA World Cup 2014 ប៉ុន្តែ​យើង​នៅ​ខ្វះ​ខាត់​ថវិកា ពិ​ព្រោះថា ការសាងសង់​កី​ទ្បា​ដ្ឋា​ន​នេះ គេ​មិន​អនុញ្ញាត ឲ្យប្រើ​ប្រា​ស់លុយ​រដ្ឋ ដើម្បី​សាងសង់​ទ្បើយ ។​
​    ​លោក Fortunati ចៅហ្វាយក្រុង Porto Algre បានឲ្យដឹង​ទៀតថា ទីក្រុង​Porto Alegre ស្ថិត​នៅ​ភាគខាងត្បូង នៃ​ប្រទេសប្រេ​ស៊ីល ហើយ FIFA World Cup 2014 នាពេល​ខាងមុខ​នេះ កី​ទ្បា​ដ្ឋា​ន Estadio Beira-Rio ត្រូវ​ទទួល​ការប្រកួត​ក្នុង​ពូ​ល​៤​ប្រកួត និង​មាន​១៦​ប្រកួត និង​១​ប្រកួត​ចុងក្រោយ ដែល​ប្រកួត​លើក​ទី​១​នោះ (​ពូ​ល​A) គឺ បារាំង ប្រកួត​ជា​មួយ ហុង​ឌុយ​រ៉ា​ស់ បន្ទាប់​មក​ប្រកួត​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា   (​ពូ​ល​B) អូស្ត្រាលី ប្រកួត​ជា​មួយ ហូ​ល្លង់ ប្រកួត​លើក​ទី​៣ សំរាប់​(​ពូ​ល​H) នៅ​ថ្ងៃ​ទី​១៨ កូរ៉េខាងត្បូង ប្រកួត​ជា​មួយ​និង អាល់​ហ្សេ​រី និង​ប្រកួត​ក្នុង​លើក​ទី​៤​នោះ ហើយក៏​ជា​ពូ​ល ឈានទៅដល់ ការបញ្ចប់​នៃ​ការប្រកួត​ផង​ដែរ​នោះ គឺ អា​ហ្សង់​ទីន ប្រកួត​ជា​មួយ នី​ហ្សេ​រីយ​ហ៉ា ក្នុង (​ពូ​ល​F)  ៕​

f_198350 images