កីឡាករ Antoine Griezmann បានបដិសេធលើពាក្យចចាមអារ៉ាមដែលបានលើកឡើងថា គាត់បានឈាន ដល់កិច្ចព្រមព្រៀងលើការផ្លាស់ទៅកាន់ក្លិបអ្នកមាន Paris Saint-Germain រួចហើយនៅរដូវក្តៅនេះ ។
ទោះបីជាសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានអះអាងថា Real Sociedad បានព្រមព្រៀងលក់ Griezmann ទៅឲ្យក្លិបជើងឯកបារាំងក៏ដោយប៉ុន្តែ Griezmann ផ្ទាល់បានលើកឡើងថា គាត់មិនទាន់បានធ្វើការ សម្រេចចិត្តពីអនាគតរបស់ខ្លួននៅឡើយទេ ។
Griezmann បានបង្ហោះក្នុងទំព័រ Twitter ថា “ខ្ញុំសុំបដិសេធចំពោះព័ត៌មានដែលបានលើកឡើងទាំងនេះ ហើយខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនបានទាក់ទងឬធ្វើការសម្រេចចិត្តជាមួយ PSG នោះទេ” ។
គួរបញ្ជាក់ថា Griezmann កំពុងតែទទួលការចោមរោមចង់បានពីសំណាក់ក្លិបធំៗជាច្រើននៅអឺរ៉ុបក្រោយពេលរូបគេស៊ុតបញ្ចូលទីបានចំនួន ១៩ គ្រាប់ឲ្យ Sociedad នៅរដូវកាលនេះ ៕