Manchester United ​ត្រៀម​បន្ត​កិច្ចសន្យា​ជាមួយ Phil Jones

​ក្លិប​បិសាច​ក្រហម​ Manchester United ​ត្រូវបាន​គេ​មើលឃើញថា​ ​កំពុង​តែ​ត្រៀម​ចុះកិច្ចសន្យា​បន្ត​កុងត្រា​ថ្មី ជាមួយ​ខ្សែការពារ Phil Jones ​។​
​ខ្សែការពា​រវ័យ​ ២២ ​ឆ្នាំ​រូប​នេះ​នៅសល់​កិច្ចសន្យា​តែ​ ២ ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នៅ​ទឹកដី Old Trafford  ​ក្រោយពេល​រូបគាត់​បាន​ចាកចេញ​ពី​ក្លិប​កុឡាប​

ក្រហម Blackburn Rovers ​កាលពី​ឆ្នាំ​ ២០១១ ​។​
​យោង​តាម​គេហទំព័រ The Guardian ​បាន​រាយការណ៍​ថា​ ​គ្រូបង្វឹក Manchester United​លោក​ David Moyes ​មានបំណង​ចង់​រក្សា​ទុក​កីឡាករ​វ័យក្មេង​រូប​នេះ​ស្របពេល​ដែល​ខ្សែការពារ​មួយរូប​ទៀត​គឺ កីឡាករ Nemanja Vidic ​នឹង​ផ្លាស់​ទៅកាន់ Inter Milan ​នៅ​រដូវក្តៅ​នេះ​ ​។​
​គួរបញ្ជាក់​ថា​ Jones ​រក​គ្រាប់​បាល់​បាន​ ៣ ​គ្រាប់​ឲ្យ​បិសាច​ក្រហម​នៅ​រដូវ​កាល​នេះ​សម្រាប់​ការប្រកួត​ដែល​គាត់​ចូល​លេង​បាន​ ៣០ ​លើក​ ៕​

Phil JOnes