កីឡាករ ហ្សឺឌែន សាគីរី (Xherdan Shaqiri) បានលើកឡើងថា គាត់មិនមានគោលបំណងចាកចេញពី ក្លិប Bayern Munich នោះទេ ។
ទោះបីជាតំណាងរបស់កីឡាករសញ្ជាតិស្វីសវ័យ ២២ ឆ្នាំរូបនេះបានអះអាងថា Shaqiriកំពុងតែស្វែងរក ក្រុមផ្សេងនៅរដូវក្តៅនេះក្នុងគោលបំណង
ចូលលេងឲ្យបានទៀតទាត់ក៏ដោយប៉ុន្តែ Shaqiri បានសារភាពថា គាត់មិនទាន់គិតពីការចាកចេញពីក្លិបជើងឯកអាល្លឺម៉ង់និងជើងឯកទ្វីបអឺរ៉ុបនេះឡើយទេ ។
Shaqiri ប្រាប់់កម្មវិធី SPORT1 ថា “ខ្ញុំរីករាយនៅទីនេះ ខ្ញុំមិនដែលនិយាយថា ខ្ញុំចង់ផ្លាស់ទៅទីណាផ្សេងនោះទេ” ។
គួរបញ្ជាក់ថា Shaqiri ចូលលេងឲ្យ Bayern Munich បានចំនួន ១៩ ប្រកួតហើយនៅរដូវកាលនេះ ៕