ខេត្តប៉ៃលិន: ប៉ៃលិនជាខេត្តមួយ ដែលបានធ្វើសមារណកម្មក្រោយគេ ក្នុងឆ្នាំ១៩៩៦ ក្រោមនយោបាយឈ្នះ!ឈ្នះ! របស់រាជាដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រោយការធ្វើសមារណកម្មចូលក្នុងរដ្ឋាភិបាលរួច ប៉ៃលិនក៏បានធ្វើការអភិវឌ្ឍន៏នូវហេដ្ឋារចនាសម្ព័ន លើគ្រប់វិស័យ ដោយមានការចូលរួមពីស្ត្រី នៅគ្រប់ទីកន្លែងទាំងអស់ ទូទាំងខេត្ត ចាប់តាំងពីលោកស្រីមេភូមិ រហូតដល់លោកស្រីអភិបាលរងខេត្ត ។
ថ្ងៃនេះ អ្នកឆ្លើយឆ្លងពត៌មានកម្ពុជាថ្មីប្រចាំខេត្តប៉ៃលិន សូមលើកយកពាក្យស្លោកមួយនិយាយថា ស្ត្រីជាឆ្នឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ តើមានន័យយ៉ាងណា? ។ សព្វថ្ងៃនេះរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ លើកកំពស់សមភាពយេនឌ័រ នៃយុទ្ធសាស្ត្រចតុកោណដែលចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ។
ហើយក្នុងរយៈពេល ២ ទសវត្សរ៍ កន្លងមកនេះ ស្ថានភាព និងតួនាទីរបស់ស្ត្រី នៅកម្ពុជា មានការកែលម្អ ប្រកបដោយសមធម៌, ច្បាប់និងគោលនយោបាយជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រឲ្យសំរេចបាន នូវសមភាពពិតប្រាកដ រវាងបុរស និងស្ត្រី ដោយមានការទទួលស្គាល់ថា ស្ត្រីគឺជាភ្នាក់ងារដ៍សំខាន់ ដែលរួមចំណែក ធ្វើឲ្យសង្គម មានការផ្លាស់ប្តូរប្រែមុខមាត់ថ្មីនោះ គឺជាកក្តាគន្លឹៈសម្រាប់ពន្លឿន កំណើនសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែង នៅក្នុងតំបន់ និងពិភពលោក។
ជាក់ស្តែងក្នុងខេត្តប៉ៃលិន មានស្ត្រីជាច្រើនដែលមានស្នាដៃ ហើយស្ត្រីដែលមានស្នាដៃច្រើនជាងគេក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ គឺលោកស្រី បាន ស្រីមុំ ប្រធានសហភាពសហពន្ធ័ យុវជនកម្ពុជាខេត្តប៉ៃលិន លោកស្រីបានបង្កើតនូវមូលិធិជាច្រើនរួមមាន ៖មូលិធិជនចាស់ជរាដោយឧប្ថម្ភប្រាក់ប្រចាំខែ ,មូលិធិសេវាព្យាបាលជំងឺដោយមិនគិតថ្លៃ ,ការកសាងមន្ទីរពេទ្យ ផ្លួវថ្នាល់ ស្រះទឹក អណ្តូងទឹក ជួនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ។ល។ លទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនេះ បានបង្កើតឡើងនូវ លក្ខខណ្ឌសមធម៌ដ៍ប្រសើរ ចំពោះស្ត្រី ឲ្យទទួល បាននូវ ការទទួលស្គាល់សមភាព រវាងស្ត្រី និងសិទ្ធិសេរីភាព និងក្នុងភាពជាដៃគូ មិនអាចខ្វះបានជាមួយបរុស ក្នុងការរួមចំណែក អភិវឌ្ឍន៍ប្រទេស មានសេដ្ឋកិច្ចរីកចំរើន។
ដូច្នោះការចូលរួមរបស់ស្ត្រីនៅគ្រប់វិស័យ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម បានបង្កើតឲ្យមានយន្តការបញ្ជ្រាប យ៉េនឌ័រ នៅគ្រប់បណ្តាមន្ទីរ ក្រសួង របស់រាជរដ្ឋាភិបាល។ សមិទ្ធិផលទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកំពស់ សមភាពយេនឌ័រ រួមចំណែកពង្រឹងអភិបាលកិច្ចល្អ និងលទ្ធិ ប្រជាធិបតេយ្យ។
ការបន្តគាំទ្រ របស់រដ្ឋសភាជាតិ ចំពោះការអនុវត្តគោល នយោបាយ លើកកំពស់សមភាពយេនឌ័រ នៅតែមានសារៈសំខាន់ ដើម្បីពន្លឿនការធ្វើឲ្យសម្រេចបាន សង្គមមួយប្រកបដោយសមភាព សមធម៌ និងសុខដុមរមនា៕



































