​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​រង​ការរិះគន់​ពី​អាជីវក​រថា​មិន​ស្មើភាព​គ្មាន​

0

​ប៉ោយប៉ែត​ក្រុង​៖ អាជ្ញាធរ​សាលា​និង​ក្រុម​ប៉េអឹម​មួយអន្លើ​ដោយ​ប៉ូលីស​ចរាចរ​ណ៏ បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់​មួយកន្លែង​នៅ​ចំណុច​ផ្សារ​អគ្គ​ថ្មី សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​៕ ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​របស់​អាជ្ញាធ​រ​ក្រុង​នោះ បាន​ធើ្វ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​នោះ​មាន​ចំនួន​ច្រើន​ជា​អតិបរិមា ហាក់ដូចជា​ទៅ​បង្ក្រាប​បទល្មើស​អ្វីមួយ​ដែល​ស្មាន​មិន​ដល់ ។​ ​

ប្រជាពលរដ្ឋនៅក្នុង​ហេតុ​ការ​ណ៏​នោះបាន​លើកឡើងថា​៖​អាជ្ញាធរ​ធើ្វ​នេះ​ចង់បង្ហាញ​សាច់ដុំ​ថា ពួកគេ​មាន​កម្លាំង​នៅក្នុង​ដៃ​ចង់​ធើ្វ​អី្វ​អ្នកណា​ក៏បាន​ដែរ ដោយឡែក​មតិ​ខ្លះទៀត​បានលើកឡើង​ថា​៖​រឿង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សោះ​អាជ្ញាធរ​មិនគួរណា​យក​កម្លាំង​សមត្ថកិច្ច​ច្រើន​បែបនេះ​ពេក​ទេ​នាំ​តែ​ប៉ះពាល់​ដល់​អារ​ម្ម​ណ៏​ប្រជាពលរដ្ឋ​អ្នកជិតខាង ។​

​សូមបញ្ជាក់ថា​៖​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ​នោះ​ដឹកនាំ​ដោយ លោក ខាត់​ធា អភិបាលរងក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក់​មុខងារសាធារណៈ ចំណែក​ម្ចាស់​តូប​មានឈ្មោះ តា​ម៉ាប់ លក់​ទ្រនាប់ជើង​នៅ​ចំណុច​ផ្សារ​អគ្គ​ថ្មី ។​ ​លោក​ខាត់​ធា បាន​ឲ្យ​ដឹងថា​៖​លោក​ធើ្វ​នេះ​គឺជា​ភារកិច្ច​របស់​អាជ្ញាធរ មិនមែនជា​រឿង​បុគ្គល​ឡើយ លោក​បាន​បន្តទៀតថា​៖ តា​ម៉ាប់ ម្ចាស់​តូប​ខាងលើនេះ គឺ​គាត់​បាន​លក់ដូរ​រំលោភ​ចូល​ចំណីផ្លូវ​ជាច្រើន​ម៉ែត្រ ដូច្នេះ​ដើម្បី​រក្សា​កុំ​ឲ្យ​កើត​ភាព​អានាធិបតេយ្យ​នោះ​គឺ​យើង​ត្រូវតែ​រៀបចំ​ឲ្យ​បានល្អ ។​

ចំណែក ម្ចាស់​តូប ឈ្មោះ​តា​ម៉ាប់ បាន​លើក​ហេតុផល​ជាច្រើន ថា​៖​អាជ្ញាធរ​ធើ្វ​នេះ​គឺ​ទើស​ទល់​និង​ក្រុមគ្រួសារ​របស់លោក ព្រោះ​តូប​ជាច្រើន​ដែល​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នេះ ពោ​ពេញ​ទៅដោយ​ភាព​អានាធិបតេយ្យ​ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិនបាន​ចុះទៅ​រៀបចំ​នោះឡើយ ម្ចាស់​តូប​ឈ្មោះ​តា​ម៉ាប់​រូបនោះ​បាន​លើក​ទៀតថា​៖​ចំណុច​សួន​នៅមុខ​ផ្សារ​ត្រូវបាន​គេ​លក់​ធើ្វ​អាជីវកម្ម​អស់ហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ទាំងនោះ​មិនបាន​បើកភ្នែក​មើល​ឡើយ​ព្រោះ​ពួកគេ​ពុករលួយ ។maraket mareket