​អ្នកចាំទី​របស់​ក្លឹប Barcelona Victor Valdes អាច​នឹងត្រូវ​បញ្ចប់​អាជីព

0

​អ្នកចាំទី​របស់​ក្លឹប Barcelona Victor Valdes អាច​នឹងត្រូវ​បញ្ចប់​អាជីព ដោយសារ​រងរបួស​ក្បាលជង្គង់​យ៉ាងធ្ងន់ធ្ងរ​ ​ ​កី​ទ្បា​ករ Victor Valdes ជា​អ្នកចាំទី​របស់​ក្លឹប Barcelona អាច​នឹងត្រូវ​បញ្ចប់​អ​ជីព​របស់ខ្លួន ក្រោយពី​កី​ទ្បា​ករ​រូបនេះ រងរបួស​ក្បាលជង្គង់​យ៉ាងធ្ងន់ធ្ងរ អំឡុងពេល​ជួប​ជាមួយ​ក្រុម Celta Vigo កាលពី​យប់​ថ្ងៃ​ពុធ ។​

​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ នឹងត្រូវ​ការវះកាត់រ​បួស​ក្បាលជង្គង់ ក្រោយពេល លោក​លោត​ចាប់​បាល់ របស់ Celta Vigo រួច​ធ្លាក់​មកវិញ ត្រូវ​ក្បាលជង្គង់​យ៉ាងដំណំ ហើយ​ត្រូវបាន​បញ្ជូនបន្ត ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ។ ​សូមបញ្ជាក់ថា កី​ទ្បា​ករ Valdes បាន​ចូល​លេង​ឲ្យ​ក្លឹប Barcelona ជា​លើកដំបូង​នៅ​ឆ្នាំ​២០០២​នោះ ហើយ​ទោះបីជា Barcelona បាន​យកឈ្នះ​

ដោយ​លទ្ធផល ៣-០ ក៏ពិតមែន ប៉ុន្តែ​ក្លឹប​នេះ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារតែ Valdes ត្រូវ​អវត្តមាន​ពី​ការប្រកួត​យ៉ាងហោចណាស់​៧​ខែ ដូច្នេះ​វា​មានការ​ពិបាក ក្នុងការ​ប្រជែង​ពាន La Liga ពានរង្វាន់ Copa del Rey និង UEFA Champions League​ផងដែរ​។ ក្រោយពី​បញ្ចប់​ការប្រកួត Neymar បានបង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ថា យើង​ពិតជា​ក្រៀមក្រំ​

ណាស់ ចំពោះ​ការរង​របួស​របស់ Valdes ។​ ​លោក Tata Martino ដែលជា​គ្រូបង្វឹក​របស់ F C Barcelona​មិនបាន​និយាយ​អ្វី​ទាំងអស់ ជុំវិញ​ស្ថានភាព​របួស របស់​អ្នកចាំទី​រូបនេះ ដោយ​លោក​គ្រាន់តែ​និយាយថា បញ្ហា​នេះ​វា​ជា​សម្ពាធ​របស់​ក្លឹប តែ​ទោះ​យ៉ាងណាក៏ដោយ យើង​និង​ព្យាយាម​ដោះស្រាយ​ឲ្យ​បានល្អ​នៅ​បញ្ហា​នេះ ។​

​ខណៈនោះ​ប្រធាន​ក្លឹប Barcelona បាន​បើកភ្លើង​ខៀវ ឲ្យ​ទិញ​កីឡាករ​ជាបន្ទាន់​ម្នាក់ ប៉ុន្តែ​គ្រូបង្វឹក Barcelona នៅ​មិនទាន់មាន​ជំរើស​នៅឡើយ​ទេ ។ លោក​បាន​បញ្ជាក់ទៀតថា យើង​មិនចាំបាច់​ទិញ​អ្នកចាំទី​បន្ថែម​ទេ ព្រោះ​ក្លឹប​នៅមាន​កីឡាករ​ល្អជា​ច្រើន​សំរាប់​ក្រុម​នេះ ៕victor valdes wallpaper photo gallery barca barcelona barcablog 11 Victor+Valdes+Barcelona+v+Valencia+La+Liga+sjGsbm3KLful