​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​និង​រំលែក​ទុកជា​មួយក្រុម​គ្រួសារ​សព​លោក​ព្រិន្ទបាលឯក ស៊ូ សុផល

0

សៀមរាប : នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤​នេះ​លោក​វរសេនីយ៍ឯក តេង ច័ន្ទ​ណាត ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍ និង លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​ ​ដោយមាន​ការរួម​ដំណើរ​ពី​សំណាក់ អស់លោក​ជា​នាយរង​ការិយាល័យ​និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ជាច្រើនរូប​ទៀត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​។​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ និង ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោក​ព្រិន្ទបាលឯក ស៊ូ សុផល ដែលជា​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។​

ដែល​លោក​បានទទួល​មរ​ណះ​ភាព​កាលពី​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៤​កន្លងទៅនេះ​នៅក្នុង​ជន្មាយុ​៤៣​ឆ្នាំ​ដោយ​ជម្ងឺលើសឈាម​។​ដោយ​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​នៅ​គេហដ្ឋាន​នៃ​សព​ដែល​ស្ថិតនៅក្នុង ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ផ្ទាល់​តែម្តង​។​ដោយ​អស់លោក​ក៏បាន​ធ្វើការ​បូជា​ទៀន​ធូ​ក ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​សព​លោក​ព្រិន្ទបាលឯក ស៊ូ សុផល សូម ឲ្យ​បាន​ទៅកាន់​សុខតិភព​ផងដែរ​។​

ដោយ​អស់លោក​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជូរ​កងកម្លាំង​នគរបាលជាតិ​ទាំងអស់​ក៏បាន​ចូលរួម​សម្តែង​នូវ​ការអាណិតអាសូរ​យ៉ាងខ្លាំង​ចំពោះ ក្រុមគ្រួសារ​សព ដែល​ធ្វើ ឲ្យ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​បាន​បាត់បង់​នៅ​កងកម្លាំង​នគរបាលជាតិ​ម្នាក់​ដូចជា​រូបលោក ព្រិន្ទបាលឯក ស៊ូ សុផល ដែល​ធ្លាប់បាន​បំពេញការងារ​ភា​រះ​កិច្ច​ស្នូល​របស់ខ្លួន​ជូន​ជាតិ​មាតុភូមិ​ពោលគឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កន្លងមក​ក្នុង​ខេត្តសៀមរាប​បាន​យ៉ាង​ល្អប្រសើរ​។​

ដោយ​អស់លោក​ក្នុងនាម​ជំនួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទាំងអស់​នៅតែ​ចងចាំ​មិន​ភ្លេច​ចំពោះ​ស្នាដៃ​កន្លងមក​ដែល​សព​លោក​ព្រិន្ទបាលឯក ស៊ូ សុផល​ជា មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​បន្សល់​ទុកជា​មេរៀន ល្អៗ​សម្រាប់ធ្វើ​ឲ្យ​កងកម្លាំង​នគរបាល​ជំនាន់​ក្រោយៗ​ទៀត​យកទៅអនុវត្ត​បន្ត​ផងដែរ​។​

ដោយ​នៅក្នុង​ការចូលរួម​រំលែក​ទុក្ខ​នោះដែរ​ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​អស់លោក​ក៏បាន​នាំយក​នូវ​ថវិកា​ផ្ទាល់​របស់លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ចំនួន​១​លាន​រៀល​មក​ធ្វើការ​ប្រគល់ជូន​ដល់​គ្រួសារ​សព​ផងដែរ​។​

2 1បើទោះបីជា​ថវិកា​ទាំងអស់នេះ​មិន​ស្មើ​និង​ការបាត់បង់​អាយុជីវិត​របស់​សព​លោក​ព្រិន្ទបាលឯក ស៊ូ សុផល ក៏ពិតមែន​តែ​នេះ​ក៏​ជាការ​ជួញ​ឩ​ប​ត្ថ​ម​ដល់​ក្រុមគ្រួសារ​សព​សម្រាប់​យក​ទៅប្រើ​ប្រាស់​ទៅតាម​តំរូវការ​នៅក្នុង​ពិធីបុណ្យ​នេះ​បាន​មួយចំនួន​ផងដែរ​៕ ​ដោយ លោក ខេង ខេមរា​