ខេត្តកំពង់ធំ៖ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងលើកទិសដៅអនុវត្តន៍ បន្តឆ្នាំ ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តម សេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ និងជាតំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សោម សុផាត អភិបាលរង ខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ និង ថ្នាក់ដឹកនាំ មន្ត្រីនគរបាល ចំណុះឲ្យស្នងការនគរបាលខេត្តកំពង់ធំ ជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ផាន់ សុផេង បានអានរបាយការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង ខេត្តកំពង់ធំ ដែលបានអនុវត្តកន្លងមក ដែលបានកើតឡើងតាមបណ្តាស្រុកឃុំ មួយចំនួន និងត្រូវបាន ចាត់ វិធានការ កែលំអរ អប់រំ និងមានជនល្មើសមួយចំនួន ត្រូវបានបញ្ជូនមកកាន់ តុលាការដើម្បីចាត់វិធានការ តាមច្បាប់ ចំណែកបញ្ហារសន្តិសុខ ដោយកំលាំងសមត្ថកិច្ច នគរបាល តាមបណ្តាភូមិ ឃុំ បានធ្វើការផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការចូលរួម អនុវត្តន៍នូវគោលនយោបាល ភូមិ ឃុំ មានសុវត្តិភាពទាំង ៩ ចំនុច រហូតសភាពការក្មេង ទំនើង ការប្រើអំពើហឹង្សា ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗ ថយចុះគួរឲ្យកត់សម្គាល់។
ឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ ការខិតខំប្រឹង របស់ស្នងការខេត្តកំពង់ធំ បានប្រឹងប្រែងអស់ពី កំលាំងចិត្ត និងកំលាំងកាយ ក្នុងការពុះពារ គ្រប់ឧបស័គ្គ ក្នុងការរក្សានូវ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដោយមានកិច្ចសហការជាមួយនិង កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ឲ្យទទួលបាននូវភាព ជោគជ័យនៅក្នុងមូលដ្ឋាន និងបានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ខិតខំបន្ថែមទៀត ព្រមទាំងសិក្សារៀនសូត្របន្ថែម ពីច្បាប់ និងវិន័យជាកងកម្លាំង របស់អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ វាយ តំលៃទៅលើការខិតខំប្រឹងប្រែងរបស់ សមត្ថកិច្ចនគរបាលនៃស្នងការខេត្តកំពង់ធំ បានធ្វើឲ្យបទល្មើសមានការ ថយចុះ ចំណែកបទល្មើសទូទាំងប្រទេសបាន ថយចុះនៅសល់តែ ១ ភាគរយប៉ុណ្ណោះ និងផ្តាំផ្ញើរឲ្យកំលាំង នគរបាលជាមន្ត្រីជំនាញ អនុវត្តន៍បន្ថែមលើការ ស្រាវជ្រាវមុខសញ្ញា និងបន្តសហការជាមួយអាជ្ញាធរ និង កាតបន្ថយភាពអសកម្ម ចំណែកមន្ត្រីជំនាញ ទាំងនៃអង្គភាព ត្រូវបើកទ្វារ ២៤ម៉ោង ត្រូវធ្វើជាគំរូសម្រាប់ ការអនុវត្តន៍ របស់មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋ សម្របសម្រួលរកដំណោះស្រាយ សមស្របដោយ សន្តិវិធី ។