កំពង់ធំ. អាគាររដ្ឋបាលមន្ទីរបរិស្ថានដែលទើបតែសាងសង់រួច ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់. រដ្ឋមន្ត្រីក្រសួងបរិស្ថាន. និងឯកឧត្តម អ៊ុត សំ អន. អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលរង និងប្រធានអនុប្រធាន មន្ត្រីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋចូលរួម៩១៣នាក់។
ឯកឧត្តម អ៊ុត សំ អន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ស្វាគមន៍ ចំពោះការរីកចំរើនរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលបានខិតខំអនុវត្តការងារបរិស្ថាន និងការសាងសង់អាគារ រដ្ឋបាលមន្ទីរបរិស្ថាននិងជាស្នារដៃដ៏ធំធេងមួយ បានបង្ហាញឲ្យឃើញនូវការខិតខំប្រឹងប្រែង ការកសាងហេដ្ឋារចនាសម្ព័ន្ឋ និងការបណ្តុះបណ្តាលមន្ត្រីបរិស្ថានឲ្យមានគុណភាពការងារ និងមានភាពទទួលខុសត្រូវក្នុងការងារ ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យដឹងថា. ការសាងសង់អាគារដ្ឋបាលមន្ទីរបរិស្ថាន ដែលមានទំហំ 9. 21.4. ចំណាយថវិការអស់ 722728000 រៀល ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងឯកឧត្តម អភិបាលខេត្តកំពង់ធំ បានគាំទ្រនិងជម្រុញឲ្យមន្ទិរបរិស្ថានបានបង្ហាញពីសមត្ថភាពក្នុងការអភិវឌ្ឍន៍ និងដឹកនាំអង្គភាព បរិស្ថានខេត្តចុះអនុវត្តការងារតាមមូលដ្ឋាន ដោយបរិស្ថានគឺជាមួយនៃគោលនយោបាយជាតិ រដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់ខ្ពស់ហើយបានបញ្ជូលទៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ក្នុងគោលបំណងសំខាន់ គឺកិច្ចគាំពាបរិស្ថានការអភិរក្សជីវះចម្រុះ និងការគ្រប់គ្រងធនធាន ធម្មជាតិអោយមាននិរន្តរភាព ។
ឯកឧត្តម សាយ សំអាល់. រដ្ឋមន្ត្រីក្រសួងបរិស្ថាន. បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបានរៀបចំកញ្ចប់ថវិកា ចំនួន ១៨ម៉ឺនដុល្លា សម្រាប់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងការសំអាតសំរាមនៅក្នងក្រុងស្ទឹងសែន ដែលជាការដកពិសោធន៍ លើកដំបូងនៅក្ន្ងងខេត្តកំពង់ធំ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះញ្ហាររិស្ថាន គឺមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅរបស់ មនុស្ស សត្វ ដែលចង់បានសុខភាពមាំមួន និងបញ្ជ្រៀសនូវបញ្ហាផ្សេងៗ ដែល
កើតចេញពីភាព កខ្វក់បង្ករឡើងដោយសំរាម និងសំណូមពរឲ្យមន្ទីរបរិស្ថាន ខិតខំដោះស្រាយទំនាសដីវិវាទ អភិរក្ស និងទប់ស្កាត់ បង្ក្រាបបទល្មើស ដែលកើតមាននៅក្នុងខេត្តកំពង់ធំ និងសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្ស ចូលរួមថែរក្សាបញ្ហារបរិស្ថានអនាម័យ ដើម្បីកាត់បន្ថយការមានសំរាមនៅមុខផ្ទះរបស់ខ្លួន ចំពោះតែមន្ត្រីបរិស្ថានមិនអាចនិងទប់ស្កាត់បាននោះទេ ទាល់តែមានការចូលរួមទាំងអស់គ្នា។
ជាចុងក្រោយ ឯកឧត្តមបានចែកសារ៉ុងជាវត្ថុកំដរដៃជូនដល់លោកយាយលោកតានិងសិស្សានុសិស្ស និងកាត់ខ្សែបូរ និងអញ្ជើញទស្សនានៅក្នុងបន្ទប់អាគារដ្ឋបាលនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា




































