អាជ្ញាធរ​ស្រុក​ស្នួល​ជម្រុញ​ឲ្យ​អា​ជីករ​ជាង​១​រយ​នាក់​ប្តូរ​ទីតាំង​លក់ដូរ ដើម្បី​រៀប ចំ​អភិវឌ្ឍ​ន៏​ចំណតរថយន្ត​និង​ផ្លូវ​ជុំវិញ​ផ្សារ​

0

​ខេត្តក្រចេះ​៖ អាជ្ញាធរ​ស្រុក​ស្នួល ជំរុញ​ឲ្យ​អាជីវករ​ចំនួន​ជិត​១​រយ​នាក់​ដែល​កំពុងតែ លក់​សម្ភារៈ ចំណីអាហារ​នៅ​ម្តុំ​ចំណតរថយន្ត​ផ្សារ​ស្នួល និង​ចិញ្ចើម​ផ្លូវជាតិ​ឲ្យ​រើ​ទីតាំង​ទៅ លក់​នៅ​កន្លែង​ថ្មី មួយ ទៀត​ដែល​អាជ្ញាធរ​រៀបចំ​ទុក ក្រោយពី​មើលឃើញថា ភាព​អណ្តាប់ ធ្នាប់​និង​គ្មាន អនាម័យ​នៅ តាម​បរិវេណ ផ្សារ​និង​ចំណតរថយន្ត​គឺ​ផ្តើមចេញពី​ក្រុមអាជីវករ ទាំងនេះ​។​IMG-20150318-WA0015

​មន្ត្រី​សាលាស្រុក​ស្នួល បាន​ឲ្យ​ដឹងថា អាជ្ញាធរ​គ្រោង​និង​ចុះ​រៀបចំ​កែលម្អរ​សោ​ភណ្ឌ ភាព​ទីតាំង ចំណតរថយន្ត​ស្នួល នៅខាងមុខ​ផ្សារ​ស្នួល នៅ​ដើមខែ​មេសា ឆ្នាំ​២០១៥​នេះ​។ ហើយ​ការចុះ​កែលម្អរ នូវ​ទីតាំង​ចំណតរថយន្ត​នៅខាងមុខ​ផ្សារ​ស្នួល​នេះ គឺធ្វើឡើង​ជា​តំណាក់កាល​ទី​៣ បន្ទាប់ពី​អាជ្ញាធរ បាន ជម្រុញ​ឲ្យ​អាជីវករ​ជាច្រើន​រយ​នាក់​ដែល​កន្លងមក បានដាក់​លក់​សម្ភា​ភារៈ រាយប៉ាយ​នៅ​ជុំវិញ ផ្សារ​ឲ្យ​ចូល​លក់​នៅ​ខាងក្នុង​ផ្សារ និង​បាន​បន្ត ចាក់​ផ្លូវ​បេតុង​ចំនួន​ជិត​១​គីឡូ​មែត្រ​នៅ​ជុំវិញ​ផ្សារ​រួចមក​។ ហើយ​អាជ្ញាធរ​ក៏បាន​ធ្វើ​សេចក្តី ជូនដំណឹង​ឲ្យ​ទៅ​ពួកគាត់​អស់ហើយ​ដែរ​។​IMG-20150318-WA0016
​មានការ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​ផ្សារ​ស្នួល​សារជាថ្មី​ម្តង ទៀត​ពី សំណាក់​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល កាលពី​ថ្ងៃទី​១៧ ខែមីនា ដោយមាន​កងកម្លាំង ប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ​មួយចំនួនទៀត​ចូលរួម​។ គឺ​ក្រុមការងារ បាន​ណែនាំ​ឲ្យ​អាជីវករ លក់​សម្ភារៈ​គ្រឿងអលង្កា​រ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សន្តិសុខ សុវត្ថិភាព​លើ​របរ​របស់ខ្លួន​។​
​បើតាម​ការលើកឡើងរ​បស់​ក្រុមអាជីវករ​ជាច្រើន​នាក់ ក្នុងចំណោម​អាជីវក​រទាំង​ចំនួន ជាង​៤​រយ នាក់​បាន​ប្រាប់ ឲ្យ​ដឹងថា កន្លងមក​ជាច្រើន​ឆ្នាំ​មកហើយ​ការលក់ដូរ​របស់​ពួក គាត់ នៅ​ផ្នែក​ខាងក្នុង​ផ្សារ គឺ​បាន​ជួបប្រទះ​នូវ​វិ​ប​ត្តល​ក់​មិន​ដាច់​ដោយសារតែ​មិន សូវ​មាន​ភ្ញៀវ ចូលទៅ​ទិញ​។ មូលហេតុ​នេះ គឺ​ត្រូវបាន​ពួកគាត់​រកឃើញថា បណ្តាលមកពី​ផ្សារ​នេះ​គ្មាន សណ្តាប់ធ្នាប់​អនាម័យ ដោយមាន​អាជីវករ មួយចំនួនធំ​បាន​យក​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​ដាក់ តម្រៀប តូប​លក់​យ៉ាង​អនាធិប្បតេយ្យ ពិសេស​ភក់ជ្រាំ ស្ទះលូ ក្នុង​រដូវវស្សា​ដែលជា​ហេតុ នាំ​ឲ្យ​ភ្ញៀវ​សម្រេច​មិន​ចូល​ផ្សារ​ទិញ​របស់របរ​រ​បស់​ពួកគាត់​។​IMG-20150318-WA0014
​ក្នុង​សមកម្ម​ភាព​នា​ថ្ងៃនោះ​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល បាន​ជម្រុញ​ឲ្យ​សន្តិសុខ​ឯកជន សហការ​ជាមួយ​នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​រឹតបន្តឹង​ផ្នែក​សុវត្ថិភាព សន្តិសុខ​ដល់​ប្រជា អាជីវករ​លក់ដូរ​។
​អភិបាលស្រុក​ស្នួល​លោក គង់ គឹម​នី បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​ផែនការ អភិវឌ្ឍ​ន៏ បន្ត​គឺ​អាជ្ញាធរ គ្រោង​និង​រៀបចំ​កែលម្អរ នូវ​សោ​ភណ្ឌ​ភាព​ឲ្យ​មាន​របៀបរៀបរយ​នូវ​ទីតាំង ចំណតរថយន្ត​នៅមុខ​ផ្សារ​ជាប់ និង​ផ្លូវជាតិ​ទាំង​សណ្តាប់ធ្នាប់ និង​អនាម័យ​លើសពីនេះ​ទៅ ទៀត​លោក​ក៏បាន​ស្នើរ​ឲ្យ​ប្រជា​អាជីវករ សហការ​ជាមួយ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បន្ត ការរៀបចំ​ទីតាំង​ផ្សារ​ឲ្យ​កាន់តែ​មាន​ភាព ប្រសើរឡើង សម្រាប់​ពួកយើង​ទាំងអស់គ្នា​៕