នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អញ្ជើញប្រគល់ប័ណ្ណជ័យលាភី អាហារូបករណ៍ហ៊ុន សែន-ហាន់ដា ចក្ខុវិស័យ១០០នៅវិទ្យាស្ថានជាតិអប់រំ។
ឯ.ឧកៅ គឹមហួនតំណាងសាកលវិទ្យាល័យកម្ពុជាបានឱ្យដឹងថា សាកលវិទ្យាល័យកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០០៣មកម្លេះ ហើយគិតមកដល់ឆ្នាំ២០១៤នេះសាកលវិទ្យាល័យបានផ្តល់អាហាររូបករណ៏១០០%ដល់និស្សិតចំនួន២៤៥០រួចមកហើយ ៗការផ្តល់នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលអភិវឌ្ឍន៏ធនធានមនុស្ស ។
ថ្លែងទៅកាន់និស្សិតសម្តេចតេជោបានអបអរសាទរចំពោះនិស្សិតជ័យលាភី ជាមួយនេះសម្តេចបញ្ជាក់ថា ៖កម្ពុជាទើបទទួលបានសន្តិភាពពេញផ្ទៃប្រទេសជាង១៧ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមឆាបឆេះតាំងពីរដ្ឋប្រហារទម្លាក់សម្តេចឪ ហើយពេលនេះទើបយើងមានឱកាសកាសាងប្រទេសជាតិយើងឡើងវិញ។
ទាក់ទិនការសិក្សាសម្តេចបាន ឱ្យពិនិត្យស្វែងយល់ពីការបោះបង់ការសិក្សារបស់និស្សិតដែលមានប្រមាន២០២ស្មើ១០%កន្លងមក ដើម្បីឆ្លើយតបការលំបាករបស់និស្សិតដែលនាំដល់ការបោះបង់ការសិក្សានោះ ។
ថ្លែងពីវិស័យអប់រំនេះដែរសម្តេចតេជោ បានថ្លែងកោតសរសើរយ៉ាងខ្លាំងដល់អ្នកគ្រូនាង ផល្លា ដែលបានជាប់ជាគ្រូឆ្នើមពិភពលោកក្នុងជរើស១០នាក់ចុងក្រោយ បើទោះបីមិនបានចំណាត់ថ្នាក់លេខ១ក្តីតែអ្នកគ្រូនាង ផល្លា បាននាំមោទនភាពដល់ខ្មែរ ដែលសម្តេចបានហៅជាវរៈនារីទី២បន្ទាប់ពីកញ្ញាស៊ាវម៉ី ហើយជាមួយនោះសម្តេចតេជោហ៊ុន សែន ប្រកាសជាសាធារណៈផ្តល់រង្វាន់ជាថវិកា និងបំពាក់មេដាយកិត្តិយសដល់អ្នកគ្រូនាង ផល្លានៅថ្ងៃបិទសន្និបាតក្រសួងអប់រំពេលខាងមុខនេះ។
ថ្លែងពាក់ព័ន្ធបញ្ហានយោបាយ សម្តេចតេជោបញ្ជាក់ថា សំណុំរឿងលោកកឹម សុខាមាន៨ចំណុច ដែលអាចអោយចាប់ខ្លួនលោកកឹម សុខាតាំងពីថ្ងៃ១៥កក្កដាមកម្លេះ
នៅកំពង់ចាមហើយឃុំនៅត្រពាំងផ្លុង ។សម្តេចតេជោបន្ថែមថា លោកកឹម សុខាចង់និយាយពីការផ្លាស់ប្តូរ តែពាក្យផ្លាស់ប្តូរមានចរិកលក្ខណៈផ្តួលរំលំ បញ្ហានេះទុកអោយតុលាការវិនិច្ឆ័យ
ហើយសម្តេចតេជោបានដាក់សំនួរ សួរទៅលោកកឹម សុខាថា បើមិនពេញចិត្តកិច្ចព្រមព្រៀង២២កក្កដា២០១៤ ហេតុអ្វីបានលោកចង់បានដំណែងអនុប្រធានទី១រដ្ឋសភាម្លេះ? សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា បើលោកកឹម សុខាចិត្តសឿង,ចិត្តជាកូនប្រុស សូមលាលែងពីដំណែងអនុប្រធានទី១រដ្ឋសភា។ទី២ សម្តេចសួរថា៖ចុះបើមិនដោះលែងមាច សុវណ្ណរ៉ា តើលោក កឹម សុខាចង់ធ្វើអ្វី ? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្តេចតេជោហ៊ុន សែន បញ្ជាអោយនគរបាល អាវុធហត្ថត្រៀមខ្លួន បើមានការតវ៉ាអោយដោះលែងមាជ សុវណ្ណរ៉ា ខុសរឿង ព្រោះរឿងនេះជានីតិវិធីតុលាការ ដែលសម្តេចមិនអាចបញ្ជាតុលាការបានបានទេដោយរាប់ទាំងសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តែសម្តេចមានសិទ្ធក្នុងការបញ្ជាទ័ព ក្នុងការការពាររាជរដ្ឋាភិបាល ជាតិ សាសនា ព្រះមហាក្សត្រ ដែលកើតចេញពីការបោះឆ្នោត៕




































